Minjo Kim

· 2019-04-25

មុនប្រកួតយប់នេះ Pep Guardiolaថា​ គ្មានអ្វីដែលគួរឱ្យភ័យខ្លាចនៅទឹកដី Old Trafford

0

Man City នឹងត្រូវទៅស្វាគមន៍ Manchester United នៅយប់ថ្ងៃពុធនេះ ដែលជាការប្រកួតដ៏សំខាន់សម្រាប់ក្រុមទាំងពីរ។ ក្រុមលោក Guardiola ប៉ងឈ្នះជាខ្លាំងដើម្បីឡើងទៅឈរកំពូលតារាងវិញ ខណៈ United ទាមទារ៣ពិន្ទុបន្តប្រជែងតំណែងក្រុមកំពូលទាំង៤។

លើសពីនេះលោក Guardiola បាននិយាយថា៖ « Man City មានភាពខ្លាំងក្លា នឹងរីកចម្រើនខ្លាំងនៅក្នុងរយ:ពេលមួយទសវត្សចុងក្រោយនេះ ហើយវាគ្មានអ្វីដែលគួរឱ្យភ័យខ្លាចនោះទេ ដែលទៅលេងនៅទឹកដី Old Trafford » ។

លោកបន្តទៀតថា ៖«សំណួរតែមួយគត់គឺការឈ្មះពានរង្វាន់ក្របខ័ណ្ឌ Premier League ។ នៅក្នុងបីរដូវកាលចុងក្រោយ ចាប់តាំងពីខ្ញុំមកដល់ទីនេះ យើងធ្វើបានល្អជាងពួកគេ ប៉ុន្តែលើកនេះវាជាការឈ្នះពានរង្វាន់ មិនមែនជាការផ្តួលក្រុម Man United នោះទេ»។

គួរបញ្ជាក់ថា ប៉ុន្តែនៅ៧ប្រកួតចុងក្រោយ City ឈ្នះ៥ទៅហើយពេលទៅលេងនៅ Old Trafford ក្នុងពាន Premier League៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស