Minjo Kim
· 2019-04-25
ឃុំមួយនៃស្រុកជីក្រែង កំពុងតែខ្វះខាតទឹកប្រើប្រាស់ ប៉ុន្តែអាជ្ញាធរថា មិនមានបញ្ហាចោទខ្លាំងទេ
0
ខេត្តសៀមរាប៖ អាជ្ញាធរស្រុកជីក្រែងបានអះអាងថា ក្នុងចំណោមឃុំទាំងអស់ របស់ស្រុក មានតែឃុំជីក្រែងមួយប៉ុណ្ណោះដែលពលរដ្ឋខ្វះទឹកប្រើប្រាស់។ ប៉ុន្តែមិនមានបញ្ហាធំដុំទេ ព្រោះអាជ្ញាធរបានចាត់វិធានការចែកទឹកជូនពកគាត់បានទាន់ពេលវេលា។

ថ្លែងប្រាប់តាមទូរស័ព្ទកាលពីរសៀល ថ្ងៃទី២៥ ខែមេសាឆ្នាំ២០១៩ លោកពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បានអះអាងថា ដោយសារតែការកើនឡើងកម្តៅខ្លាំង បានធ្វើឲ្យផ្នែកខ្លះនៃឃុំជីក្រែង ទទួលរងការប៉ះពាល់ ប៉ុន្តែអាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកដឹកទឹកយកទៅចែកជូនដល់ប្រជាពលរដ្ឋប្រានប្រើប្រាស់។”ខ្វះទឹកហ្នឹងទើបតែកើតដែរទេ ព្រោះស្រះលោកវារីង ចឹងយើងបានប្រើរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកដឹកទឹកចែកពួកគាត់”។

លោកអភិបាលស្រុកជីក្រែង បន្តឲ្យដឹងថា ឃុំជីក្រែង ជាទីតាំងមួយដែលខ្វះប្រភពទឹកក្រោមដី ។ លោកថា កន្លងទៅក្រសួងអភិវឌ្ឍន៍ជនបទ បានជីកអណ្តូងទឹក ដែលមានជម្រៅដល់ទៅ២០០ម៉ែត្រ ជូនប្រជាពលរដ្ឋគ្រប់ភូមិទាំង១២ក្នុងឃុំ ប៉ុន្តែនៅតែមិនមានទឹកប្រើប្រាស់ទៀត។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរបានចុះសិក្សារអំពីទីតាំងជីកស្រះទឹកជូនប្រជាពលរដ្ឋវិញ៕
ជា ស្រស់

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
The Traditional Chinese Art of Straw Weaving
សុន្ទរកថារបស់ ឯកឧត្តម អ៊ុច បូររិទ្ធ អំឡុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតលើកទី ១៥២ របស់សហភាពអន្តរសភា
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវ: និងគំរាមសម្លាប់ នៅស្រុកស្អាង
ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះផ្ទះលក់ចាប់ហួយមួយកន្លែង នៅខណ្ឌជ្រោយចង្វារ
យោបល់ទាំងអស់ (0)