TNAOT News
· 5ម៉ោងមុន
ខេត្តបាត់ដំបងលើកតម្កើងកេរ្តិ៍ឈ្មោះ និងមរតកជំនាន់ដើម តាមរយៈការរៀបចំ “សួនសិល្បៈ”
#NEW NEWS# #សង្គម# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម# #សួនសិល្បៈ#
1581
មុនពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តបាត់ដំបងបានបង្ហាញនូវសមិទ្ធិផលថ្មីមួយគឺការកសាងរូបសំណាក់ឥស្សរជនល្បីៗនៃវិស័យតូរ្យតន្រ្តីខ្មែរនៅក្នុងសួនសិល្បៈ តាមបណ្តោយមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ខណៈមហាជនមានការសាទរជាខ្លាំងចំពោះរូបសំណាក់សិល្បៈទាំងនេះ។
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជួបសម្តែងការគួរសមជាមួយអ្នកស្រី គាត គីម លន ភរិយារបស់កវីឆ្នើម គង្គ ប៊ុនឈឿន ក្នុងបរិយាកាសកក់ក្តៅ និងពោរពេញដោយកិត្តិយសចំពោះវិស័យសិល្បៈខ្មែរនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ អ្នកស្រី គាត គីម លន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ ដែលបានយកចិត្តទុកដាក់ថែរក្សា និងលើកតម្កើងកេរ្តិ៍ឈ្មោះកវីនិពន្ធជំនាន់ដើម តាមរយៈការរៀបចំ “សួនសិល្បៈ” និងសាងសង់រូបសំណាកកវី គង្គ ប៊ុនឈឿន ព្រមទាំងសិល្បករ-សិល្បការិនីល្បីៗជាច្រើន ដែលមានដើមកំណើតពីខេត្តបាត់ដំបង។
តាមឯកឧត្តម សុខលូ សួនសិល្បៈដ៏មានតម្លៃវប្បធម៌នេះ បានសម្រេចការសាងសង់ប្រមាណ ៨០% ហើយ ហើយក្រុមការងារកំពុងបន្តកែលម្អ និងបន្ថែមគ្រឿងបរិក្ខារផ្សេងៗ ដើម្បីអោយកាន់តែសមស្រប និងទាក់ទាញ។ នៅពេលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គ្រោងនឹងអញ្ជើញសាច់ញាតិ និងក្រុមគ្រួសាររបស់កវីនិពន្ធ និងតារាចម្រៀង មកចូលរួមផងដែរ៕




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
នៅពីក្រោយនៃទិដ្ឋភាពស្រស់ស្អាតរបស់ព្រឹត្តិការណ៍នគរសង្រ្កាន្ត ពួកគាត់គឺជាកម្លាំងស្នូលបំផុតដែលយើងមិនត្រូវមេីលរំលង
A Dialogue between Nature and Art: Shell Carving
Porcelain serves as a significant symbol of traditional Chinese culture.
Lancang-Mekong Voices Youth Symphony Thai Traditional instrumental Performance:Song of Loy Krathong; The Moon Represents My Heart

យោបល់ទាំងអស់ (0)