គោលការណ៍​ភាព​ឯកជន

ធ្វើបច្ចុប្បន្នភាពពេលវេលា:2022-12

សេក្ដីណែនាំ

TNAOT តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការរក្សាការសម្ងាត់នៃឯកជនភាពដល់អ្នកប្រើប្រាស់។ ពេលលោកអ្នកកំពុងប្រើប្រាស់កម្មវិធីយើង យើងចាំបាច់ត្រូវការប្រមូល និងរក្សាទុកព័ត៌មានដែលពាក់ព័ន្ធរបស់លោកអ្នក។ ព័ត៌មានសម្ងាត់របស់អ្នកពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុន។ យើងសង្ឃឹមថាលោកអ្នកនឹងយល់កាន់តែច្បាស់បន្ទាប់ពីអាន 《ច្បាប់រក្សាការសម្ងាត់》នេះដោយយកចិត្តទុកដាក់ ។​ ច្បាប់នេះនឹងពន្យល់រៀបរាប់ប្រាប់អ្នកយ៉ាងលម្អិតទាក់ទងទៅនឹងវិធីសាស្ត្រនៃការប្រមូល រក្សាទុក ប្រើប្រាស់ និងការពារព័ត៌មានរបស់លោកអ្នក ។《ច្បាប់រក្សាការសម្ងាត់》 នេះគឺមានភាពចាំបាច់យ៉ាងខ្លាំងសម្រាប់អ្នកមុននឹងសម្រេចចិត្តប្រើប្រាស់កម្មវិធីទូរសព្ទដៃTNAOT ។ «ច្បាប់រក្សាការសម្ងាត់» នឹងធ្វើបច្ចុប្បន្នភាពជាប្រចាំ។

នៅពេលចូលដំណើរការ និងប្រើប្រាស់កម្មវិធីទូរសព្ទដៃ TNAOT មានន័យថាអ្នកបានយល់ស្របទាក់ទងទៅនឹងលក្ខខណ្ឌដែលបានចែងនៅក្នុង《ច្បាប់រក្សាការសម្ងាត់》ដែលបានបញ្ជាក់ថាយើងខ្ញុំអាចធ្វើការប្រមូល ប្រើប្រាស់ រក្សាទុក និងចែករំលែកព័ត៌មានឯកជនភាពរបស់អ្នក។

ប្រសិនបើអ្នក មានចម្ងល់ ឬមិនច្បាស់ទាក់ទងទៅនឹងចំណុចណាមួយដែលបានចែងនៅក្នុងច្បាប់នេះ អ្នកអាចទាក់ទងមកកាន់សេវាបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម តាមរយៈ ៖ Link: http://support.tnaot.com/

TNAOT សូមធានាថារាល់ព័ត៌មានសម្ងាត់របស់ អ្នកនឹងត្រូវបានការពារយ៉ាងត្រឹមត្រូវ។ ប្រសិនបើក្រុមហ៊ុនត្រូវការព័ត៌មានចាំបាច់ណាមួយ ដើម្បីកំណត់អត្តសញ្ញាណរបស់អតិថិជន នៅពេលប្រើប្រាស់កម្មវិធីទូរស័ព្ទនេះ ក្រុមហ៊ុនសូមធានាថាព័ត៌មានទាំងនេះនឹងត្រូវបានប្រើប្រាស់ត្រឹមត្រូវទៅតាមច្បាប់រក្សាការសម្ងាត់។

1. តើព័ត៌មានណាខ្លះដែលក្រុមហ៊ុនត្រូវការ?

ក្រុមហ៊ុនត្រូវការប្រមូល រក្សាទុក និងប្រើប្រាស់ប្រភេទព័ត៌មានដូចខាងក្រោម៖

ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់

ដើម្បីចុះឈ្មោះដំណើរការ ឬប្រើប្រាស់សេវាកម្មរបស់យើង លោកអ្នកចាំបាច់ត្រូវផ្តល់ជូននូវព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកមកកាន់ពួកយើង ដែលរួមមានដូចជា លេខទូរសព្ទ អ៊ីម៉ែល និងលេខគណនីជាដើម។

ការបញ្ជេញព័ត៌មានទៅកាន់ភាគីទីបី

ព័ត៌មានរបស់លោកអ្នក អាចបញ្ចេញទៅកាន់ដៃគូរដែលពាក់ព័ន្ធSដែលមានដូចជា បុគ្គលិក មន្ត្រី ដៃគូរពាណិជ្ជកម្ម និងភ្នាក់ងាររបស់ក្រុមហ៊ុននៅក្នុងករណីចាំបាច់ណាមួយ។

លើសពីនេះ ក្រុមហ៊ុនក៏អាចនឹងបញ្ចេញព័ត៌មានបុគ្គលរបស់អ្នកក្នុងស្ថានភាពដូចខាងក្រោមៈ

ត្រូវបានតម្រូវដោយច្បាប់

ទាក់ទងនឹងវិធានការច្បាប់ណាមួយ ឬដំណើរការក្តីណាមួយ ប្រសិនជាមាន

ដើម្បីផ្តល់សិទ្ធិ អនុវត្តសិទ្ធិ និងការពារសិទ្ធិតាមផ្លូវច្បាប់ដល់ក្រុមហ៊ុន (រួមមានការផ្តល់ព័ត៌មានទៅភាគីដទៃសម្រាប់គោលបំណងបង្ការការកេងបន្លំ និងកាត់បន្ថយហានិភ័យឥណទាន)។

ក្រៅពីគរណីដូចមានចែងក្នុងច្បាប់រក្សាការសម្ងាត់នេះ ក្រុមហ៊ុននឹងមិនផ្តល់ព័ត៌មានរបស់អ្នកទៅភាគីទីបីនោះទេ។

2. ព័ត៌មានដែលពួកយើងទទួលបានពីលោកអ្នក

នៅពេលដែលលោកអ្នកប្រើប្រាស់នូវ ពួកយើងអាចធ្វើការប្រមូលទុកនូវព័ត៌មានមួយចំនួនដូចខាងក្រាម៖

ព័ត៌មានBlog ៖ នៅពេលដែលអ្នកចាប់ផ្តើមដំណើរការ ឬប្រើប្រាស់សេវាកម្មរបស់យើង ប្រព័ន្ធអាចប្រមូលព័ត៌មានបច្ចេកទេសពីលោកអ្នកដោយស្វ័យប្រវត្តិតាមរយៈ Cookie Web beacon ឬវិធីផ្សេងទៀតដែលរួមមានព័ត៌មានទាក់ទងទៅនឹងឧបករណ៍ឬ កម្មវិធីទូរស័ព្ទរបស់អ្នកដែលមានដូចជា Mobile divide Web browser និងព័ត៌មាននៃការកំណត់ដែលផ្តល់ដោយកម្មវិធីផ្សេងទៀតដែលត្រូវបានប្រើប្រាស់ដើម្បីចូលដំណើរការនូវសេវាកម្មរបស់យើង។

ព័ត៌មានដែលត្រូវបានស្វែងរក ឬមើលនៅពេលដែលកំពុងប្រើសេវាកម្មរបស់យើង ដូចជាពាក្យស្វែងរកតាមគេហទំព័រដែលអ្នកប្រើ អាសយដ្ឋានគេហទំព័រទំព័រ វេបសាយសង្គមដែលអ្នកទៅទស្សនានិងពត៌មានលម្អិតផ្សេងទៀតដែលអ្នករកមើលឬស្នើសុំនៅពេលប្រើប្រាស់សេវាកម្មរបស់យើង។

ព័ត៌មាននៅពេលអ្នកធ្វើការទំនាក់ទំនងគ្នា តាមរយៈសេវាកម្មរបស់យើងដូចជា គណនីដែលអ្នកបានទំនាក់ទំនងជាមួយជាដើម។ ​ព័ត៌មានអំពីទីតាំងនៅពេលអ្នកបើកការកំណត់គោលដៅឧបករណ៍និងប្រើសេវាកម្មដែលពាក់ព័ន្ធរបស់យើងដោយផ្អែកលើទីតាំងរួមមាន៖

ព័ត៌មានទីតាំងរបស់អ្នកដែលប្រមូលបានដោយប្រព័ន្ធ GPS ឬ Wi-fi នៅពេលអ្នកប្រើសេវាកម្មរបស់យើងជាមួយឧបករណ៍ចល័តដែលទាក់ទងទៅនឹងមុខងារដែលបានកំណត់ជាមុន។

ព័ត៌មានជាក់ស្តែងដែលផ្តល់ដោយអ្នក ឬអ្នកប្រើផ្សេងទៀត ដែលរាប់បញ្ចូលទាំងព័ត៌មានទីតាំងរបស់អ្នក ព័ត៌មានអំពីតំបន់របស់អ្នក ដែលមាននៅក្នុងព័ត៌មានគណនីដែលអ្នកបានផ្តល់ ឬការចែករំលែកព័ត៌មានដែលបានបំពេញឡើងដោយអ្នក ឬអ្នកផ្សេងទៀត ដែលបង្ហាញពីអាសយដ្ឋានបច្ចុប្បន្ន ឬពីមុនរបស់អ្នក ឬព័ត៌មានសម្គាល់ភូមិសាស្រ្តដែលមាននៅក្នុង រូបថតដែលចែករំលែកដោយអ្នកដទៃ។

អ្នកអាចធ្វើការបញ្ឈប់ការប្រមូលព័ត៌មានទីតាំងរបស់អ្នកដោយគ្រាន់តែបិទមុខងារដែលបានកំណត់។

3. របៀបដែលពួកយើងនឹងប្រើប្រាស់ព័ត៌មានរបស់លោកអ្នក

យើងអាចប្រមូលព័ត៌មានសម្រាប់គោលបំណងដូចខាងក្រោមនេះខណៈពេលដែលផ្តល់ឱ្យអ្នកនូវសេវានេះ៖

ដើម្បីផ្តល់សេវាកម្មសម្រាប់អ្នក

សម្រាប់គោលបំណងនៃការផ្ទៀងផ្ទាត់អត្តសញ្ញាណសេវាអតិថិជនសេវាមូលប័ត្រការតាមដានការក្លែងបន្លំការរក្សាទុកនិងបម្រុងទុកគោលបំណងដើម្បីធានាសុវត្ថិភាពនៃផលិតផលនិងសេវាកម្មដែលយើងផ្តល់ជូនអ្នក។

ដើម្បីជួយយើងរៀបចំសេវាកម្មថ្មីៗកែលម្អសេវាកម្មបច្ចុប្បន្នរបស់យើង

ដើម្បីឱ្យយើងដឹងបន្ថែមអំពីរបៀបដែលអ្នកចូលប្រើនិងប្រើសេវាកម្មរបស់យើងដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្ទាល់ខ្លួនរបស់អ្នក ដូចជាការកំណត់ភាសា ​ការកំណត់ទីតាំង ​សេវាកម្មជំនួយ ​និងការណែនាំផ្ទាល់ខ្លួននិងសម្រាប់អ្នកនិងអ្នកប្រើប្រាស់ផ្សេងទៀត។ដើម្បីផ្តល់ឱ្យអ្នកនូវការផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធច្រើនជាងមុនដើម្បីជំនួសការផ្សាយពាណិជ្ជកម្មដែលមិនចង់បាន។វាយតម្លៃសេវាកម្មផ្សាយពាណិជ្ជកម្មរបស់យើងនិងការលើកកម្ពស់និងប្រសិទ្ធភាពនៃព្រឹត្តិការណ៍ដែលបានផ្សព្វផ្សាយដើម្បីកែលម្អ។

ផ្ទៀងផ្ទាត់វិញ្ញាបនប័ត្រឬធ្វើឱ្យការគ្រប់គ្រងកម្មវិធីកាន់តែប្រសើរឡើង

អនុញ្ញាតឱ្យអ្នកចូលរួមក្នុងការត្រួតពិនិត្យផលិតផលនិងសេវាកម្មរបស់យើង។

ដើម្បីផ្តល់ឱ្យអ្នកនូវបទពិសោធន៏ល្អប្រសើរជាងមុន និងកែលម្អសេវាកម្មរបស់យើង អ្នកត្រូវយល់ព្រមតាមច្បាប់និងបទបញ្ជាពាក់ព័ន្ធ។ យើងអាចប្រមូលព័ត៌មានឬបដិរូបកម្មព័ត៌មានដែលប្រមូលបានតាមរយៈសេវាកម្មជាក់លាក់ ​សម្រាប់សេវាកម្មផ្សេងទៀតរបស់យើង។ ​ឧទាហរណ៍ ​ព័ត៌មានដែលប្រមូលបាននៅពេលអ្នកប្រើមួយក្នុងចំណោមសេវាកម្មរបស់យើងអាចត្រូវបានប្រើនៅក្នុងសេវាកម្មផ្សេងទៀត ​ដើម្បីផ្តល់ឱ្យអ្នកនូវមាតិកាជាក់លាក់ ​ឬដើម្បីបង្ហាញអ្នកនូវព័ត៌មានដែលមិនមែន ជាទូទៅត្រូវបានជំរុញដោយអ្នក។ ប្រសិនបើយើងផ្តល់ជូននូវជម្រើសនៅក្នុងសេវាកម្មពាក់ព័ន្ធ ​អ្នកក៏អាចផ្តល់សិទ្ធិឱ្យយើងប្រើប្រាស់ព័ត៌មានដែលបានផ្តល់និងរក្សាទុកដោយសេវាកម្ម ​សម្រាប់សេវាកម្មផ្សេងទៀតរបស់យើង។

4. តើអ្នកអាចចូលឆែកមើល និងគ្រប់គ្រងយ៉ាងដូចម្ដេចចំពោះព័ត៌មានភាពឯកជនរបស់ខ្លួនឯង?

យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីចាត់វិធានការបច្ចេកទេសសមស្របដើម្បីធានាថាអ្នកមានសិទ្ធិចូលមើល ធ្វើបច្ចុប្បន្នភាព និងកែតម្រូវព៍ត៌មានភាពឯកជនរបស់ខ្លួន ឬអាចប្រើប្រាស់ព័ត៌មានភាពឯកជនផ្សេងទៀតដែលខាងយើងខ្ញុំបានផ្ដល់ជូនក្នុងពេលប្រើសេវាកម្ម ហើយពេលដែលអ្នកធ្វើការកែតម្រូវ លុប ធ្វើបច្ចុប្បន្នភាពព័ត៌មានភាពឯកជន យើងខ្ញុំសូមធ្វើការបញ្ជាក់អត្ដសញ្ញាណរៀងរាល់សកម្មភាពពេលអ្នកបានបញ្ជា ដើម្បីការពារសុវត្ថិភាពគណនីរបស់លោកអ្នក។

5. ព័ត៌មានដែលយើងខ្ញុំអាចយកមកធ្វើជាការចែករំលែក

ក្រៅពីស្ថានភាពខាងក្រោមនេះ បើសិនពុំមានការអនុញ្ញាតពីអ្នកផ្ទាល់ និងក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយគ្នាគឺមិនធ្វើការចែលរំលែកព័ត៌មានភាពឯកជនរបស់អ្នកបន្ដទៅតតិយជននោះឡើយ។ ​ក្រុមហ៊ុនដែលមានទំនាក់ទំនងគ្នា ប្រហែលជាអាចធ្វើការចែករំលែកព័ត៌មានភាពឯកជនរបស់អ្នក ដើម្បីក្នុងគោលបំណងសហការណ៍គ្នា ឬជាមួយសេវាកម្មនៃភាគីទីបី ឬដៃគូពាណិជ្ជកម្ម(ឧទាហរណ៍៖ ការផ្ញើសារជូនដំណឹងជំនួសខាងយើងខ្ញុំ ឬផ្ញើEmail ឬដៃគូសហការណ៍ដែលផ្ដល់ជូនសេវាកម្មGPS & Map មកខាងយើងខ្ញុំ)ដែលអាចធ្វើការចែករំលែក(អ្នកទាំងនោះប្រហែលជាមិនស្ថិតនៅតំបន់របស់លោកអ្នក)ដូចខាងក្រោមនេះ៖

ផ្ដល់សេវាយើងខ្ញុំជូនលោកអ្នក

អនុវត្ដគោលការណ៍“តើយើងខ្ញុំអាចនឹងប្រើប្រាស់ព៍ត៌មានយ៉ាងដូចម្ដេច” 《TNAOT》 បំពេញកាតព្វកិច្ចរបស់យើងក្រោម《កិច្ចព្រមព្រៀងសេវាកម្ម TNAOT》 ឬ 《ច្បាប់រក្សាការសម្ងាត់》 នេះ ហើយអនុវត្តកាតព្វកិច្ច និងកម្មសិទ្ធិរបស់យើង។

យល់ដឹង ថែរក្សា និងកែតម្រូវសេវាកម្មយើងខ្ញុំ

ប្រសិនយើងខ្ញុំ និងក្រុមហ៊ុនដៃគូពាណិជ្ជកម្មដែលជាភាគីទី 3 ធ្វើការចែករំលែកប្រើប្រាស់ព័ត៌មានភាពឯកជនរបស់លោកអ្នក យើងខ្ញុំនឹងខិតខំសន្យាថាភាគីទី 3 ក្នុងពេលប្រើប្រាស់ព័ត៌មានភាពឯកជារបស់អ្នកគឺត្រូវបានគោរពតាម《ច្បាប់រក្សាការសម្ងាត់》 ហើយយើងខ្ញុំសំណូមពរឲ្យភាគីផ្សេងទៀតដាច់ខាតត្រូវរក្សាជាការសម្ងាត់ និងវិធានការសុវត្ថិភាពពីព័ត៌មានទាំងនេះ។ ផ្អែកតាមការរីកចម្រើនរបស់អាជីវកម្មយើងខ្ញុំ ឬភាគីទី3ដែលជាដៃគូសហការណ៍គ្នាជាមួយយើងខ្ញុំអាចនឹងប្រហែលត្រូវបានទិញបញ្ចូលភាគហ៊ុន ​ផ្គុំក្រុមហ៊ុនចូលជាមួយគ្នា ទិញយកក្រុមហ៊ុន ផ្ទេរកម្មសិទ្ធអចលទ្រព្យ ឬប្រភេទធ្វើជំនួញជូញដូរ ដោយព័ត៌មានភាពឯកជនរបស់អ្នកក៏ត្រូវចាត់ទុកជាទំនិញមួយក្នុងការជួញដូរនេះដែរ តែយើងខ្ញុំនឹងផ្ដល់ជាដំណឹងជូនលោកអ្នកជាមុនសិន។

ក្រុមហ៊ុនដែលសហការណ៍គ្នាជាមួយយើងអាចរក្សា ឬបង្ហាញព័ត៌មានភាពឯកជនរបស់លោកអ្នកដូចតាមលក្ខខណ្ឌខាងក្រោមនេះ៖

គោរពសមស្របតាមច្បាប់រដ្ឋធម្មនុញ្ញ

គោរពតាមបញ្ជារបស់តុលាការឬនីតិវិធីច្បាប់ផ្សេងៗ

គោរពតាមតម្រូវការនៃអាជ្ញាធររដ្ឋាភិបាលដែលពាក់ព័ន្ធ

ដើម្បីគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ ការពារផលប្រយោជន៍សាធារណៈ ឬការពារអថិតិជនរបស់យើងខ្ញុំ ឬយើងខ្ញុំ ឬសស្ថាប័នក្រុមហ៊ុនយើងខ្ញុំ ឬសមាជិកប្រើប្រាស់ផ្សេងទៀត ឬសុវត្ថិភាពទ្រព្យសម្បត្តិបុគ្គលិក ឬការប្រើប្រាស់សិទ្ធិស្របច្បាប់។

6. សុវត្ថិភាពនៃព័ត៌មាន

យើងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់រយៈពេលដែលបានកំណត់ និងចាំបាច់សម្រាប់គោលបំណងដែលបានពិពណ៌នាក្នុង《ច្បាប់រក្សាការសម្ងាត់》 នេះនិងសម្រាប់រយៈពេលដែលតម្រូវដោយច្បាប់និងបទប្បញ្ញត្តិ។

យើងខ្ញុំប្រើប្រាស់គ្រប់វិធីនៃកម្មវិធីបច្ចេកទេសសុវត្ថិភាព ដើម្បីការពារការបាត់បង់ព័ត៌មាន ឬត្រូវបានប្រើប្រាស់ដោយមិនត្រូវបានអនុញ្ញាត ឬត្រូវបានយកទៅដាក់បង្ហាញ ឬប្រើប្រាស់ខុសច្បាប់ ។ឧទាហរណ៍៖ នៅក្នុងសេវាកម្មខ្លះ យើងខ្ញុំបានប្រើបច្ចេកវិទ្យាអ៊ិនគ្រីប(ដូចជាSSL)ដើម្បីយកមកការពារសុវត្ថិភាពព័ត៌មានភាពឯកជនរបស់លោកអ្នក ប៉ុន្ដែសូមអ្នកអធ្យាស្រ័យខន្តីអភ័យទោសចំពោះបច្ចេកទេសដែលមានដែនកំណត់នេះ ហើយព្រមទាំងអាចមានអ្នកយកបច្ចេកទេសនេះមកធ្វើអំពើអាក្រក់គ្រប់បែបយ៉ាង ព្រោះថានៅក្នុងបណ្ដាញអីនធឺណេត ទោះជាយើងបន្ថែមការការពារសុវត្ថិភាពដល់កំរិតកំពូលណាក៏ដោយ ក៏មិនអាចធានាថាព័ត៌មានភាពឯកជនរបស់អ្នកអាចការពារបាន100%នោះទេ ដូចនេះសូមលោកអ្នកអធ្យាស្រ័យផង ប្រសិនសេវាកម្មយើងខ្ញុំដែលលោកអ្នកកំពុងប្រើប្រាស់អាចនឹងមានបញ្ហាដែលក្រៅពីបរិវេណដែលយើងអាចគ្រប់គ្រងបាន។

7. ព័ត៌មានភាពឯកជនដែលអ្នកបានចែករំលែក

សេវាកម្មជាច្រើនរបស់យើងខ្ញុំ មិនត្រឹមតែអាចអោយអ្នកប្រើប្រាស់ជាបណ្ដាញសង្គមមួយនោះទេ អ្នកក៏អាចប្រើប្រាស់សេវាកម្មនេះធ្វើការចែករំលែកព័ត៌មានភាពឯកជនរបស់អ្នកទៅកាន់អ្នកដទៃទៀតផងដែរ។ ​ ឧទាហរណ៍៖ អ្នកអាចធ្វើការបង្ហោះ ឬផ្សាយព័ត៌មាន (រួមទាំងព័ត៌មានភាពឯកជនរបស់រូបអ្នកផ្ទាល់ ដែលអ្នកដាក់បង្ហាញ ឬតារាងឈ្មោះដែលអ្នកបង្កើត) អ្នកធ្វើការឆ្លើយតបទៅកាន់ព័ត៌មានដែលសមាជិកផ្សេងទៀតបានចេញផ្សាយ ដែលមានរូមទាំងទិន្នន័យទីតាំង និងទិន្នន័យតំណត់ហេតុប្រចាំថ្ងៃ ហើយសមាជិកប្រើប្រាស់សេវាកម្មយើងខ្ញុំក៏ប្រហែលជាអាចធ្វើការចែករំលែកអ័ត៌មានរបស់អ្នក (ទិន្នន័យទីតាំង និងទិន្នន័យតំណត់ហេតុប្រចាំថ្ងៃ) ពិសេសគឺមុខងារសេវាកម្មបណ្ដាញសង្គម ដែលនេះបង្កើតឡើងសម្រាប់លោកអ្នកធ្វើការចែករំលែកជាមួយមនុស្សលើសាកលលោក ចឹងហើយលោកអ្នកអាចប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមដែលការផ្សព្វផ្សាយរហ័សទាន់ពេលនេះចែករំលែកអ្វីដែលអ្នកចង់ចែករំលែកចេញទៅ កុំឲ្យតែលោកអ្នកលុបចោលព័ត៌មានដែលត្រូវបានចែករំលែកចេញទៅ ចឹងទិន្នន័យនោះនឹងស្ថិតនៅទីប្រកាសសាធារណៈក្នុងបណ្ដាញសង្គមនេះ ទោះជាអ្នកបានលុបព័ត៌មាននេះក៏ដោយ ប្រហែលជាអាចមានសមាជិកផ្សេង ឬភាគីទី៣ដែលមិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើងខ្ញុំ ដែលភាគីទាំងនោះអាចនឹងធ្វើការរក្សាទុក ឬថតចំលងទិន្នន័យចូលទៅឧបករណ៍របស់គេ។

លោកអ្នកអាចប្រើប្រាស់ការកំណត់ដល់សិទ្ធបរិវេណអ្នកចូលមើលព័ត៌មានដែលអ្នកបានចែករំលែក ប្រសិនបើសំណូមពរឲ្យខាងយើងខ្ញុំធ្វើការលុបព័ត៌មានដែលពាក់ព័ន្ធរបស់លោកអ្នក សូមចូលធ្វើតាមសេវាកម្មពិសេសដែលយើងខ្ញុំផ្ដល់ជូន។ ព័ត៌មានផ្ទាល់ខ្លួនដែលប៉ះពាល់ការចែករំលែករបស់អ្នក មានដូចជាជាតិសាសន៍ សាសនា សុខភាពផ្ទាល់ខ្លួន និងព័ត៌មានអំពីការព្យាបាល។ល។ ប្រៀបចំពោះព័ត៌មានផ្ទាល់ខ្លួនផ្សេងៗ គឺព័ត៌មានដែលអាចនឹងកើតជាការប៉ះពាល់របស់អ្នកនឹងត្រូវបានការពារ យ៉ាងល្អិតល្អន់ ។

សូមប្រុងប្រយ័ត្នសម្រាប់ការប្រើប្រាស់សេវាកម្មយើងខ្ញុំនៅពេលធ្វើការបង្ហោះ ឬផ្សាយព័ត៌មានទិន្នន័យ(ឧទាហរណ៍រូបភាព និងទិន្នន័យផ្សេងៗ។ល។)

អ្នកបានឯកភាពគោលដៅរបស់《ច្បាប់រក្សាការសម្ងាត់》ដើម្បីធ្វើការរៀបចំព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឲ្យបានត្រឹមត្រូវដូចការការពារដែលបានរៀបរាប់ខាងលើ។

8. ព័ត៌មានដែលប្រហែលជាយើងខ្ញុំនឹងធ្វើការទាញយករក្សាទុក

យើងខ្ញុំ ឬភាគីទី 3 ដែលយើងខ្ញុំបានធ្វើការសហការណ៍គ្នា ដោយបានឆ្លងកាត់ cookies និង web beacon ដើម្បីធ្វើការទាញយកព័ត៌មានរបស់អ្នក ហើយនឹងធ្វើការរក្សាទុកជាព័ត៌មានកំណត់ហេតុវិញ។ហេតុដែលយើងខ្ញុំធ្វើការប្រើប្រាស់ cookies និង web beacon របស់ខ្លួនឯង គោលដៅគឺដើម្បីផ្ដល់សេវាកម្ម និងផ្តល់ជូននូវបទពិសោធដែលអ្នកប្រើដែលមានលក្ខណៈផ្ទាល់ខ្លួន ព្រមទាំងមានការប្រើប្រាស់ដូចខាងក្រោមនេះ៖

ចង់ចាំអត្តសញ្ញាណរបស់អ្នក ឧទាហរណ៍៖ cookies និង web beacon អាចជួយឲ្យយើងខ្ញុំដឹងអំពីអត្តសញ្ញាណពីការចុះឈ្មោះរបស់លោកអ្នក ឬជួយរក្សាទុកពីចំណូលចិត្ដ ឬព័ត៌មានផ្សេងៗរបស់អ្នកមកកាន់ខាងយើងខ្ញុំ។ជួយវិភាគអំពីស្ថានភាពប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ។ ឧទាហរណ៍៖ cookies និង web beacon អាចជួយឲ្យយើងខ្ញុំដឹងពីសកម្មភាពលោកអ្នកដែលចូលចិត្ដសេវាកម្មយើងខ្ញុំមួយណាខ្លះ ហើយគេហទំព័រ ឬសេវាកម្មណាខ្លះដែលអ្នកចូលចិត្ដ។

ធ្វើឲ្យការផ្សាយពាណិជ្ជកម្មកាន់តែល្អ ឧទាហរណ៍៖ cookies និង web beacon ជួយឲ្យយើងខ្ញុំដឹងពីចំណូលចិត្ដអ្នក ហើយនឹងធ្វើការផ្សាយពាណិជ្ជកម្មតាមការចូលចិត្ដរបស់អ្នក ដោយមិនធ្វើតាមការផ្សាយពាណិជ្ជកម្មចម្រុះដូចមុនទេ។

សរុបមក ជាមួយការពណ៌នាខាងលើដែលយើងខ្ញុំបាននិយាយអំពីគោលដៅការប្រើប្រាស់ cookies និង web beacon ពេលខ្លះប្រហែលជាមានការប្រមូួលព័ត៌មានដែលមិនមែនជាព័ត៌មានផ្ទាល់ខ្លួនពី cookies និង web beacon បន្ទាប់ពីធ្វើការសរុបវិភាគីទិន្នន័យហើយ នឹងត្រូវបានបញ្ជូលទៅកាន់ដៃគូសហការណ៍ ឬក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ដើម្បីធ្វើជាការវិភាគការប្រើប្រាស់សេវាកម្មយើងខ្ញុំពីអ្នកប្រើប្រាស់ ព្រមទាំងប្រើប្រាស់ក្នុងគោលបំណងផ្សាយពាណិជ្ជកម្ម។ នៅលើសេវាកម្ម និងផលិតផលរបស់យើងខ្ញុំប្រហែលជាមាន cookies និង web beacon ដែលខាងក្រុមហ៊ុនពាណិជ្ជកម្ម ឬដៃគូសហការណ៍ជាអ្នកដាក់ ហើយ cookies និង web beacon ទាំងប្រហែលជាប្រមូលព័ត៌មានដែលមិនមែនជាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក យកមកវិភាគីពីការប្រើប្រាស់សេវាកម្មរបស់អ្នកប្រើប្រាស់សេវាកម្ម។ល។ ដើម្បីធ្វើការផ្ញើពាណិជ្ជកម្មដែលសមស្របតាមចំណូលចិត្ដលោកអ្នក ឬដើម្បីវិភាគីពីប្រសិទ្ធភាពនៃការផ្សាយពាណិជ្ជកម្ម ដោយ cookies និង web beacon របស់ភាគីទី3 ដែលធ្វើការទាញយក និងប្រើប្រាស់ព័ត៌មានទាំងនេះគឺមិនត្រូវបានសិ្ថតក្នុងការគ្រប់គ្រងរបស់《គោលការណ៍ភាពឯកជន》នោះទេ ដោយគ្រាន់តែទទួលបានការគ្រប់គ្រងពី《គោលការណ៍ភាពឯកជន》របស់អ្នកប្រើប្រាស់វិញ ចំពោះ cookies និង web beacon របស់ភាគីទី3 ឬដៃគូសហការ គឺយើងខ្ញុំមិនទទួលកាតព្វកិច្ចខុសត្រូវនោះទេ។

អ្នកអាចធ្វើការគ្រប់គ្រង និងបដិសេធ cookies និង web beacon ។ សូមប្រុងប្រយ័ត្នត្រង់ចំនុចនេះ ប្រសិនបើបិទដំណើរការរបស់ cookies និង web beacon នោះអ្នកនឹងមិនអាចទទួលបានបទពិសោធក្នុងការប្រើប្រាស់ល្អប្រសើរដូចមុននោះទេ ហើយសេវាកម្មខ្លះនឹងមិនអាចដំណើរការបានតាមធម្មតា ព្រមគ្នានោះដែល អ្នកនឹងនៅតែទទួលបានការផ្សាយពាណិជ្ជកម្មជាលក្ខណៈចម្រុះចូលគ្នាដែលមានចំនួនច្រើនដូចមុនចឹង។

9. សេវាកម្មផ្សាយពាណិជ្ជកម្ម

យើងអាចទាញយកព័ត៌មានពាក់ព័ន្ធពីលោកអ្នក ហើយធ្វើការបញ្ជូនការផ្សាពាណិជ្ជកម្មដែលកាន់តែល្អតាមចំណូលចិត្ដរបស់លោកអ្នក។

យើងខ្ញុំប្រហែលបានប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដោយឆ្លងកាត់សេវាកម្មយើងខ្ញុំធ្វើការផ្ញើ Email ឬវិធីផ្សេងសម្រាប់ផ្ញើដំណឹងពាណិជ្ជកម្មជូនអ្នក ឬផ្ដល់ជូន ឬផ្សព្វផ្សាយអំពីយើងខ្ញុំ ឬផលិតផលរបស់ដៃគូពាណិជ្ជកម្មរបស់យើងខ្ញុំមានដូចខាងក្រោម៖

ផលិតផល ឬសេវាកម្មយើងខ្ញុំ ផលិតផល ឬសេវាកម្មដៃគូពាណិជ្ជកម្ម និងក្រុមហ៊ុនសហការណ៍ រួមទាំងសេវាកម្មទូរគមនាគមន៍ សេវាកម្ម media អនឡាញ សេវាកម្សាន្ដ សេវាបណ្ដាញសង្គម សេវាបង់ប្រាក់ សេវាស្វែងរកតាមអ៊ីនធឺណេត សេវាកម្មGPS និងផែនទី សេវាកម្មនិងApp សេវាកម្ម និងគ្រប់គ្រងData សេវាកម្មផ្សាពាណិជ្ជកម្មតាមអ៊ីនធឺណេត ហិរញ្ញវត្ថុតាមបណ្ដាញអីនធឺណិត ព្រមទាំងសេវាកម្មបណ្ដាញសង្គមផ្សេងៗទៀតដូចជាកម្មវិធីកម្សាន្ដ សេវាពាណិជ្ជកម្មអនឡាញ ព័ត៌មាន និងសេវាកម្មទូរគមនាគមន៍ ឬសេវាកម្ម ​(ទាំងនេះហៅកាត់ជា ​“សេវាកម្មអ៊ីនធឺណេត” )។

សេវាកម្មអ៊ីនធឺណេតរបស់ភាគីទី3 ព្រមទាំងមានការពាក់ព័ន្ធជាមួយផលិតផល ឬសេវាកម្មដូចខាងក្រោមនេះ៖ អាហារឆ្ញាញ់ ហាងអាហារ កីឡា តន្រ្ដី ភាពយន្ដ ទូរទស្សន៍ ការផ្សាយបន្ដផ្ទាល់ រួមទាំងសិល្បៈ និងកម្សាន្ដ សៀវភៅ ទស្សនាវដ្តី និងសៀវភៅផ្សេងៗទៀត សម្លៀកបំពាក់ គ្រឿងលម្អខ្លួន ត្បូងពេជ្យ គ្រឿងសំអាង សុខភាពនិងអនាម័យផ្ទាល់ខ្លួន គ្រឿងអេឡិចត្រូនិក និងផលិតផលប្រមូលទុក គ្រឿងសង្ហារឹម គ្រឿងអេឡិចត្រូវនិចផ្ទះបាយ គ្រឿងលម្អគេហដ្ឋាន គ្រឿងវត្ថុលម្អផ្ទះ សត្វចញ្ចឹម រថយន្ដ សណ្ឋាគារ ការធ្វើដំណើរកម្សាន្ដ ធនាគារ ការធានារ៉ាប់រង និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត ពិន្ទុសមាជិកនិងកម្មវិធីរង្វាន់និងទំនិញឬសេវាកម្មផ្សេងទៀតដែលយើងគិតថាអាចពាក់ព័ន្ធនឹងអ្នក។

ប្រសិនបើអ្នកមិនចង់ឱ្យយើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងនៃការផ្សាយពាណិជ្ជកម្មខាងលើនោះអ្នកអាចស្នើសុំឱ្យយើងឈប់ប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងខាងលើតាមរយៈគន្លឹះដែលពាក់ព័ន្ធក្នុងការផ្សាយពាណិជ្ជកម្មរបស់យើងឬការណែនាំនៅក្នុងសេវាកម្មជាក់លាក់។

10. សារនិងព័ត៌មានដែលយើងអាចផ្ញើទៅអ្នក

ការផ្ញើសារ និងEmail

នៅពេលដែលអ្នកប្រើសេវាកម្មរបស់យើងយើងអាចប្រើព័ត៌មានរបស់អ្នកដើម្បីផ្ញើអ៊ីមែលឬដំណឹងរុញទៅឧបករណ៍របស់អ្នក។ ប្រសិនបើអ្នកមិនចង់ទទួលបានព័ត៌មាននេះអ្នកអាចជ្រើសរើសឈប់ទទួលយកនៅលើឧបករណ៍របស់អ្នកដោយធ្វើតាមគន្លឹះរបស់យើង។

ការប្រកាសទាក់ទងនឹងសេវាកម្ម

យើងអាចចេញសេចក្តីជូនដំណឹងទាក់ទងនឹងសេវាកម្មនៅពេលដែលចាំបាច់ (ឧទាហរណ៍នៅពេលសេវាកម្មត្រូវបានផ្អាកដោយសារការថែទាំប្រព័ន្ធ) ហើយអ្នកមិនអាចលុបសេចក្ដីប្រកាសដែលមានពាក់ព័ន្ធនឹងសេវាកម្មទាំងនេះនោះទេ ព្រោះសេចក្ដីជូនដំណឹងនេះមិនស្ថិតជាសេចក្ដីផ្សាយពាណិជ្ជកម្មនោះទេ។

11. ការលើកលែងចំពោះគោលនយោបាយភាពឯកជន

សេវាកម្មរបស់យើងអាចរួមបញ្ចូលឬភ្ជាប់ទៅប្រព័ន្ធផ្សព្វផ្សាយសង្គមឬសេវាកម្មផ្សេងទៀត (រាប់បញ្ចូលទាំងគេហទំព័រ) ដែលផ្តល់ដោយភាគីទីបី។ ឧទាហរណ៍: Cookies អ្នកប្រើប៊ូតុងចែករំលែកដើម្បីចែករំលែកខ្លឹមសារណាមួយពីសេវាកម្មរបស់យើង ឬអ្នកធ្វើការចុះឈ្មោះប្រើប្រាស់តាមប្រព័ន្ធសេវាកម្មទី3 មកចូលប្រព័ន្ធសេវាយើងខ្ញុំ ដូច្នេះសេវាកម្មទាំងនេះនឹងអាចទាញយកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក(រួមទាំងកំណត់ត្រាប្រចាំថ្ងៃរបស់លោកអ្នក) ហើយក៏អាចធ្វើការតំឡើង cookies លើកំព្យូទ័ររបស់លោកអ្នក ដើម្បីធ្វើការសេវាកម្មខាងលើនេះអាចដំណើ់រការបានល្អ។ យើងខ្ញុំឆ្លងកាត់ការផ្ដល់អាសយដ្ឋាន(Link)ទៅឲ្យអ្នកដើម្បីធ្វើការផ្សាព្វផ្សាយពាណិជ្ជកម្ម និងសេវាកម្ម ដោយអាចឲ្យអ្នកចុចចូលទៅដល់គេហទំព័រ ឬដល់សេវាកម្មរបស់ភាគីទី3បាន។សេវាកម្មបណ្ដាញសង្គម ឬសេវាកម្មផ្សេងទៀតប្រហែលជាដៃគូសហការភាគីទី 3 ឬយើងខ្ញុំជាអ្នកគ្រប់គ្រងដំណើរការ ពេលអ្នកប្រើប្រាស់សេវាកម្មពីបណ្ដាញសង្គមទី 3 ឬសេវាកម្មផ្សេង(រួមទាំងព័ត៌មានផ្ទាល់ខ្លួនដែលអ្នកបានផ្ដល់ជូនភាគីទី3) គឺត្រូវផ្អែកលើ《ច្បាប់រក្សាការសម្ងាត់》របស់ភាគីទី3 (ដោយមិនមែនជា《គោលការណ៍កិច្ចសន្យាសេវាកម្មទូទៅ》 ឬ《ច្បាប់រក្សាការសម្ងាត់》របស់ខាងយើងខ្ញុំនោះទេ)សម្រាប់គ្រប់គ្រង សូមអ្នកចូលអានលម្អិតអំពីលក្ខខណ្ឌផ្សេងៗ ព្រោះថា《ច្បាប់រក្សាការសម្ងាត់》របស់យើងខ្ញុំគឺសម្រាប់ប្រើប្រាស់តែការប្រមូលព័ត៌មានខាងយើងខ្ញុំ ហើយគ្មានប្រសិទ្ធភាពជាមួយដៃគូពាណិជ្ជកម្ម ឬសេវាកម្មភាគីទី3 យើងខ្ញុំសូមបកស្រាយចំពោះកាតព្វកិច្ចជាមួយភាគីទី3គឺមិនមានទទួលខុសត្រូវចំពោះព័ត៌មានផ្ទាល់ខ្លួនដែលអ្នកបានផ្ដល់ជូនភាគីទី3នោះទេ។

12. អនីតិជនប្រើសេវាកម្មរបស់យើង

ឪពុកម្តាយឬអាណាព្យាបាលត្រូវណែនាំ នឹងតាមដានអនីតិជនពេលប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ ដោយយើងខ្ញុំសូមគាំទ្រអនីតិជនប្រាប់ឪពុកម្តាយ ឬអាណាព្យាបាលចូលអាន《ច្បាប់រក្សាការសម្ងាត់》 ហើយសូមណែនាំដល់អនីតិជនមុនពេលបំពេញព័ត៌មានផ្ទាល់ខ្លួនត្រូវសុំការអនុញ្ញាត និងការណែនាំពីឪពុកម្តាយឬអាណាព្យាបាលសិន។

13. វិសាលភាពនៃគោលនយោបាយភាពឯកជន

ក្រៅពីសេវាកម្មពីសេស សេវាកម្មផ្សេងទៀតរបស់យើងខ្ញុំសុទ្ធតែអាចប្រើជាមួយ《ច្បាប់រក្សាការសម្ងាត់》នេះ ហើយសេវាកម្មពិសេសក៏អាចប្រើរួមគ្នាជាមួយ《ច្បាប់រក្សាការសម្ងាត់》ដូចគ្នាដែល តែចំពោះសេវាកម្មពិសេសខ្លះដែលមានកំណត់ក្នុង《ច្បាប់រក្សាការសម្ងាត់》 ដែលមានពណ៌នាច្បាស់លាស់ពីការប្រើប្រាស់ និងលក្ខខណ្ឌសម្រាប់ការប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ក្នុងនោះដែល សេវាកម្មពិសេសខ្លះក៏ក្លាយជាលក្ខខណ្ឌក្នុងចំណោមលក្ខខណ្ឌនៃ《ច្បាប់រក្សាការសម្ងាត់》 សម្រាប់គោលការណ៍ភាពឯកជនអាចមានប្រសិទ្ធភាពប្រើជាមួយសេវាកម្មពិសេស តែមានភាពខុសគ្នារវាង《ច្បាប់រក្សាការសម្ងាត់》 ដោយសម្រាប់ប្រើតែជាមួយសេវាកម្មពិសេសតែប៉ុណ្ណោះ ។

ក្រៅពីការកំណត់លក្ខខណ្ឌរវាង《ច្បាប់រក្សាការសម្ងាត់》 ដោយ《ច្បាប់រក្សាការសម្ងាត់》លក្ខខណ្ឌដែលបានសរសេរ និងកំណត់គឺមានភាពដូចគ្នាជាមួយនឹង《កិច្ចសន្យាប្រើប្រាស់TNAOT》ផងដែរ ។

សូមអ្នកប្រុងប្រយ័ត្ន លក្ខខណ្ឌចំពោះ《ច្បាប់រក្សាការសម្ងាត់》គឺមិនអាចប្រើប្រាស់ជាមួយស្ថានភាពខាងក្រោមនេះ៖

ឆ្លងកាត់តាមសេវាកម្មភាគីទី3 (រួមទាំងគេហទំព័រភាគីទី3)ធ្វើការប្រមូលយកព័ត៌មាន។

ឆ្លងកាត់តាមដៃគូភាគីទី3ដំណើរការសេវាកម្មយើងខ្ញុំដោយធ្វើការប្រមូលយកព័ត៌មាន។

14. ការកែតម្រូវ

យើងខ្ញុំនឹងអាចធ្វើការកែតម្រូវលក្ខខណ្ឌ《ច្បាប់រក្សាការសម្ងាត់》នៅពេលមានតម្រូវការ ហើយលក្ខខណ្ឌដែលបានកែតម្រូវរួចនឹងក្លាយជាលក្ខខណ្ឌមួយចំណែករបស់《ច្បាប់រក្សាការសម្ងាត់》 តែចំពោះលក្ខខណ្ឌថ្មីនៃ《ច្បាប់រក្សាការសម្ងាត់》ដែលបានកែតម្រូវរួច ហើយអ្នកអាចពិនិត្យមើលមុនលក្ខខណ្ឌមានប្រសិទ្ធភាព ដោយប្រសិនបើក្នុងពេលប្រកាសល់គេហទំព័រ ឬផ្ញើEmail ឬផ្ដល់ដំណឹងតាមវិធីផ្សេងឲ្យអ្នកត្រួតពិនិត្យ ហើយនៅក្រោយពេលអ្នកត្រួតពិនិត្យរួចបន្ដការប្រើប្រាស់សេវាកម្មយើងខ្ញុំ នោះអ្នកស្មើនឹងយល់ព្រមលក្ខខណ្ឌថ្មីនៃ《ច្បាប់រក្សាការសម្ងាត់》នេះ។