Minjo Kim
· 2019-03-10
មើលគ្នាយើង នរណាគេខ្លះធ្លាប់ទៅទស្សនាប្រាសាទមួយនេះ? ហើយហៅឈ្មោះប្រាសាទនេះត្រូវដែរឬទេ?
0
ថ្ងៃក្រុមការងារខ្មែរណូតយើងខ្ញុំ បានទៅផ្តិតរូបថតប្រាសាទមួយដែលស្ថិតនៅក្នុងខេត្តព្រះវិហារ ហើយប្រាសាទនេះជាប្រាសាទមួយ ដែលមិនសូវមានភ្ញៀវជាតិ និងអន្តរជាតិបានទៅដល់ណាស់ ព្រោះវានៅឆ្ងាយពីទីប្រជុំជន។ បើយើងជិះពីខេត្តសៀមរាបទៅ វាមានចំងាយប្រហែលជា ៧២គីឡូម៉ែត្រ និងប្រើរយៈពេលប្រហែលជា ១២០នាទី តែបើយើងជិះពីខេត្តព្រះវិហារទៅ ប្រាសាទនេះមានចំងាយ៤៩គីឡូម៉ែត្រ បើធ្វើដំណើរតាមផ្លូវលេខ២១១ និងផ្លូវលំ។ ប្រាសាទនេះមានឈ្មោះថា ប្រាសាទធំ ដែលប្រជាជនភាគច្រើនហៅប្រាសាទនេះថា ប្រាសាទកោះកេរ ឬ កោះកេរ្តិ៍។ តាមពិតទៅឈ្មោះកោះកេរ គឺជាឈ្មោះរបស់ទីក្រុងនៅសតវត្សទី១០ មិនមែនជាឈ្មោះប្រាសាទនោះទេ។

បន្ថែមពីនេះទៅទៀត ប្រាសាទធំ គឺជាប្រាសាទដែលមានកំពស់ខ្ពស់ ដោយសង់លើដីផ្ទាល់ និងមាន៧ជាន់ ហើយមានរាងដូចប្រាសាទពីរ៉ាមីតនៅក្នុងប្រទេសអេស្សុីប។ ដោយប្រជាជនយើងខ្លះហៅប្រាសាទធំថា ពីរ៉ាមីតខ្មែរ។ តាមអ្នកនៅតំបន់នោះបានបន្ថែមថា ពីដើមឡើយនៅលើកំពូលប្រាសាទមាន រូបលិង្គដ៏ធំ ដែលគេតំកល់នៅលើប្រាសាទសម្រាប់បូជានិងធ្វើពិធីសាសនារបស់ស្តេច ព្រោះប្រាសាទធំ គឺជាប្រាសាទរាជរបស់ព្រះបាទជ័យវរ្ម័នទី៤ផ្ទាល់។ តាមឯកសារ និងសម្តីរបស់មគ្គុទេសនៅតំបន់នោះបានអោយដឹងថា ក្រុមប្រាសាទកោះកេរ ឬកោះកេរ្តិ៍ ជារាជធានីចាស់របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលទ្រង់បានលើករាជធានីពីទីក្រុងអង្គរនៅចន្លោះឆ្នាំ (៩២៨-៩៤២)។ គ្រានោះដែរព្រះអង្គបានសាងសង់ ប្រាង្គប្រាសាទជាច្រើនរហូតដល់រាប់រយប្រាសាទ នៅក្នុងផ្ទៃដី ៩គីឡូម៉ែត្របួនជ្រុង ឬ៨០០០ហិចតា ប៉ុន្តែនាពេលសព្វថ្ងៃនេះភ្ញៀវទេសចរ អាចចូលទស្សនាមើល បានតែប្រាសាទមួយចំនួននោះទេ ព្រោះប្រាសាទមួយចំនួនស្ថិតនៅក្នុងព្រៃជ្រៅ ដូចនេះវាមិនសូវមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍ទេ។ បើយោងតាមសិលាចារឹករបស់ទីក្រុងចំណាស់មួយនេះ បានអោយដឹងថា ឈ្មោះទីក្រុងកោះកេរ ឬកោះកេរ្តិ៍ មានឈ្មោះដើមថា ”លិង្គបុរៈ” មាននៃថា ទីក្រុងលិង្គ ដែលតំណាង និងឧទ្ទិសដល់សាសនា Hindu។ ដូចនេះក្នុងនាមយើងជាកូនខ្មែរ បើសិនជាមានពេលសូមចូលទៅទស្សនាទីក្រុងចំណាស់មួយនេះផង ដើម្បីលើកស្ទួយប្រាសាទបុរាណ និងជួយដល់សហគមន៍ ប្រជាជនដែលរស់នៅក្នុងតំបន់នោះផងដែរ៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការជៀសវាងពីរបបអាហារដែលប៉ះពាល់ដល់ភ្នែកម្ញ៉ូប
ឃុំមួយនៃស្រុកជីក្រែង កំពុងតែខ្វះខាតទឹកប្រើប្រាស់ ប៉ុន្តែអាជ្ញាធរថា មិនមានបញ្ហាចោទខ្លាំងទេ
មុនប្រកួតយប់នេះ Pep Guardiolaថា គ្មានអ្វីដែលគួរឱ្យភ័យខ្លាចនៅទឹកដី Old Trafford
មានតែកីឡាករបីរូបនេះប៉ុណ្ណោះ ដែលបានចូលលេងគ្រប់ការប្រកួតទាំងអស់ ក្នុងក្របខណ្ឌ Premier League
ការណែនាំពិសេស
សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនជាតិចិន និង ជប៉ុន ៨នាក់ នៅពន្ធនាគារ PJ ពាក់ព័ន្ធករណី Online Scam
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ លំហូរក្នុងទីក្រុង
៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៤លាននាក់
Discover the art that returns shattered porcelain to wholeness: the craft of restoration
យោបល់ទាំងអស់ (0)