TNAOT News
· 2025-10-22
មេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ប្រកាសលាលែងពីតំណែង
#NEW NEWS# #ព័ត៌មាន# #គណបក្សភឿថៃ# #Paetongtarn Shinawatra# #ព័ត៍មានអន្តរជាតិ#
8000
មេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra បានចេញលិខិតសាធារណៈមួយ ជូនដំណឹងដល់សមាជិកបក្ស និងសាធារណជនថា លោកស្រីបានលាលែងពីមុខតំណែងជាប្រធានគណបក្សហើយ។
យោងតាមលិខិតលាលែងរបស់លោកស្រី Paetongtarn Shinawatra បានឲ្យដឹងថា លោកស្រីសម្រេចចិត្តលាលែងពីតំណែងជាប្រធានគណបក្សភឿថៃ ដោយមានបំណងថា នេះជាការចាប់ផ្តើមនៃការផ្លាស់ប្តូរគណបក្សភឿថៃ ដូចដែលលោកស្រីបានប្រកាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៥ ហើយនេះជាចក្ខុវិស័យថ្មី ក្លាហានក្នុងការផ្លាស់ប្តូរ ដើម្បីប្រជាជនថៃក្នុងន័យពិតបំផុត។
លោកស្រីលើកឡើងថា បច្ចុប្បន្ននេះស្ថិតក្នុងយុគសម័យដែលសង្គមពិភពលោកមានភាពផុយស្រួយ ស្មុគស្មាញ រសើប និងពិបាកទាយទុកជាមុន ប្រទេសថៃស្ថិតក្នុងដំណាក់កាលអន្តរកាលដ៏សំខាន់បំផុតជាមួយនឹងការបោះឆ្នោតនាពេលខាងមុខ។ ដូច្នេះហើយ គណបក្សភឿថៃ ដែលជាគណបក្សនយោបាយសំខាន់របស់ប្រទេសថៃចាំបាច់ត្រូវរុះរើ ផ្លាស់ប្តូរ ផ្លាស់ប្តូររចនាសម្ព័ន្ធ ដំណើរការ និងរបៀបគិតគូរទាំងស្រុង ដើម្បីឲ្យគណបក្សអាចឈ្នះការបោះឆ្នោត រួចបន្តរុះរើ និងស្តារប្រទេសថៃឡើងវិញ។
លោកស្រីថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថាការផ្លាស់ប្តូរសម្រាប់គណបក្សភឿថៃត្រូវតែចាប់ផ្តើមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដូច្នេះហើយ ទើបខ្ញុំបានជ្រើសរើសលាលែងពីដំណែងជាប្រធានគណបក្ស ដើម្បីឲ្យគណបក្សមានសេរីភាពក្នុងការធ្វើការផ្លាស់ប្តូរនេះ និងកសាងគណបក្សថ្មីមួយដ៏ល្អឥតខ្ចោះ»។
ប្រធានគណបក្សរូបនេះបានលើកឡើងទៀតថា ទោះជាលោកស្រីលាលែងពីតំណែងថ្ងៃនេះក៏ដោយ ក៏ខ្លួននៅតែជាសមាជិកគណបក្សភឿថៃ ដែលជាប្រមុខនៃគ្រួសារភឿថៃ ហើយនឹងចូលរួម ក្នុងការបង្កើតគណបក្សភឿថៃសម័យថ្មី ដែលត្រៀមខ្លួនឈរជាមួយប្រជាជន និងធ្វើការយ៉ាងរឹងមាំសម្រាប់ប្រទេសជាតិ។
គួយរឲ្យដឹងដែរថា លោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីថៃទី៣១ និងក្មេងជាគេបំផុតរបស់ថៃ។ នៅថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៥ តុលាការធម្មនុញ្ញរបស់ថៃ បានប្រកាសជាផ្លូវការ ស្ដីពីការដកតំណែងនាយករដ្ឋមន្ត្រី ពីលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលទើបតែកាន់តំណែងបានប្រមាណ១ឆ្នាំ។ ការដកតំណែងជាផ្លូវការនេះ គឺពាក់ព័ន្ធនឹងការកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោកស្រី ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានបែកធ្លាយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វៀតណាមនៅមិនទាន់ធូរស្បើយពីគ្រោះទឹកជំនន់នៅឡើយទេ ខណៈចំនួនមនុស្សស្លាប់កើនដល់៤១នាក់
អារ៉ាប៊ីសាអូឌីត បញ្ជាក់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើរោងចក្រថាមពលសំខាន់ៗរបស់ខ្លួនបានរំខានដល់ការផលិតប្រេង
លោក Nawat សុំទោសចំពោះរឿងចម្រូងចម្រាសហើយថាខ្លួនស្ថិតនៅក្រោមសម្ពាធជាច្រើន
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:What Can AI Do for Vietnam? Guangxi & Vietnam Explore Together.

យោបល់ទាំងអស់ (0)