TNAOT News
· 3ម៉ោងមុន
ភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៣៥ខ្នង រងការខូតខាត និងនុស្ស ៦នាក់ រងរបួស នៅខេត្តកំពង់ឆ្នាំង
#NEW NEWS# #គ្រោះធម្មជាតិ# #សង្គម# #ព័ត៌មានសង្គម# #ខេត្តកំពង់ឆ្នាំង#
1383
នៅវេលាម៉ោង ១១:៣០នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ មានករណីគ្រោះធម្មជាតិបានកើតឡើងដោយភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋ ៣៥ខ្នង ដួលរលំខូចខាតទាំងស្រុង និងមួយចំនួនប៉ើងរបើកដំបូល ដោយក្នុងនោះក៏បណ្តាលឲ្យមនុស្ស ៦នាក់ រងរបួស ហេតុការណ៍នេះកើតឡើង នៅចំនុចឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
យោងតាមការឱ្យដឹងពីមន្ត្រីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា មានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់បានបោកបក់យ៉ាងខ្លាំងមកប៉ះចំផ្ទះរបស់ប្រជាពលរដ្ឋ ៣ភូមិ ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ក្នុងនោះភូមិពាមខ្នង បណ្តាលឲ្យផ្ទះ៦ខ្នងដួលរលំខូចខាតទាំងស្រុង និង១៥ខ្នងប៉ើងរបើកដំបូល។ ចំណែកភូមិថ្នល់ឈើទាលប៉ើងរបើកដំបូល១៣ខ្នង និងភូមិស្លត ប៉ើងរបើកដំបូល១ខ្នង។
ក្រោយកើតហេតុមន្ត្រីអាជ្ញាធរមូលដ្ឋានបញ្ជូនអ្នករងរបួសមកព្យាបាលនៅមណ្ឌលសុខភាពផ្លូវទូក និងមណ្ឌលសុខភាពកំពង់ហៅ ស្រុកកំពង់លែងផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៤លាននាក់
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:What Can AI Do for Vietnam? Guangxi & Vietnam Explore Together.
Exquisite glass artworks are actually made this way!!
ព្រះនាងជេនណានៃកម្ពុជា៖ ការប្រើប្រាស់តន្ត្រីជាតំណភ្ជាប់ដើម្បីឱ្យយុវជនកាន់តែច្រើនស្គាល់ប្រទេសចិន

យោបល់ទាំងអស់ (0)