Minjo Kim
· 2019-05-14
មានតែកីឡាករបីរូបនេះប៉ុណ្ណោះ ដែលបានចូលលេងគ្រប់ការប្រកួតទាំងអស់ ក្នុងក្របខណ្ឌ Premier League
0
ក្របខ័ណ្ឌ Premier League បានឈានដល់ទីបញ្ចប់ បន្ទាប់ពីក្រុម Manchester City នៅតែអាចរក្សាតំណែងជើងឯករបស់ពួកគេ បើទោះបីជាពួកគេត្រូវបានប្រកួតប្រជែងយ៉ាងខ្លាំង ដោយក្រុមហង្សក្រហម Liverpool ក៏ដោយ ។

ជាក់ស្តែងក្រោយបិទបញ្ចប់រដូវកាលនេះគេសង្កេតឃើញមានតែកីឡាករបីរូបប៉ុណ្ណោះ ដែលអាចចូលលេងគ្រប់ការប្រកួតទាំងអស់នៅក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ។

យ៉ាងណាមិញកីឡាករ Ben Mee របស់ក្រុម Burnley, Luka Milivojevic របស់ក្រុម Crystal Palace និងប្រធានក្រុម Wolves កីឡាករ Conor Coady គឺជាកីឡាករតែបីនាក់ប៉ុណ្ណោះ ដែលមានវត្តមាននៅគ្រប់នាទីក្នុងការប្រកួតនៃក្របខ័ណ្ឌ Premier League សម្រាប់ក្លឹបរបស់ពួកគេរៀងៗខ្លួន នៅក្នុងការប្រកួតទាំង 38 លើក ។

ជាក់ស្តែង Coady បង្ហាញខ្លួនបានច្រើនជាងគេ ដោយមិនឲ្យបាត់មួយនាទីសោះ ក្នុងមួយរដូវកាលនៃក្របខ័ណ្ឌ ខណ:បានបង្ហាញខ្លួនបាន 46 ប្រកួតសម្រាប់ក្លឹបរបស់គេ រួមទាំងនៅក្នុងពាន FA Cup និង Carabao Cup ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Flying Tigers Permanent Exhibition Opens "My Father Was My Hero Too"
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:The 76th Minute: Starlight Fills the Stadium! This is China-Vietn
Exquisite glass artworks are actually made this way!!
ប្រទេសឥណ្ឌាបង្ហាញការព្រួយបារម្ភខ្លាំង ក្រោយនាវា២គ្រឿងរបស់ខ្លួនត្រូវបានវាយប្រហារនៅច្រកសមុទ្រ Hormuz
យោបល់ទាំងអស់ (0)