TNAOT News
· ម្សិលមិញ
តុលាការក្រុងហូជីមិញកាត់ទោសប្រហារជីវិតមនុស្ស ២៧នាក់ក្នុងសំណុំរឿងជួញដូរគ្រឿងញៀន
#គ្រឿងញៀន# #ទោសប្រហារជីវិត# #NEW NEWS# #ព័ត៌មាន# #ទីក្រុងហូជីមិញ# #ប្រទេសវៀតណាម# #ព័ត៍មានអន្តរជាតិ#
2504
តុលាការក្រុងហូជីមិញបានកាត់ទោសប្រហារជីវិតមេគ្រឿងញៀនវៀតណាមម្នាក់ និងមនុស្សក្រោមឱវាទចំនួន ២៦ នាក់កាលពីថ្ងៃសុក្រពីបទជួញដូរគ្រឿងញៀន ដែលជាករណីមួយដែលមានចំនួនអ្នកដែលត្រូវបានកាត់ទោសប្រហារជីវិតច្រើនបំផុតនៅក្នុងប្រទេសវៀតណាមក្នុងទសវត្សរ៍កន្លងមក។តុលាការបានរកឃើញថា មនុស្សប្រមាណ ៣៥នាក់បានរត់ពន្ធគ្រឿងញៀន ៦២៦គីឡូក្រាមពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម អំឡុងខែមីនាឆ្នាំ២០១៨ដល់ ខែវិច្ឆិកាឆ្នាំ២០២២។
លោកស្រី Vu Hoang Oanh ត្រូវបានគេស្គាល់ថា Oanh Ha អាយុ ៦៧ ឆ្នាំ ដែលជាមេក្លោង និងជាមេដឹកនាំបណ្តាញ ត្រូវបានកាត់ទោសពីបទជួញដូរគ្រឿងញៀនខុសច្បាប់ និងពិន័យជាប្រាក់ចំនួន ២០០ លានដុង (៧៨៥៥ ដុល្លារអាម៉េរិក)។ អ្នកក្រោមឱវាទចំនួន ២៦ នាក់ត្រូវបានកាត់ទោសប្រហារជីវិតពីបទឧក្រិដ្ឋកម្មជួញដូរ ដឹកជញ្ជូន ឬរក្សាទុកគ្រឿងញៀនខុសច្បាប់។ សមាជិក ៦ នាក់ផ្សេងទៀត បានទទួលការកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត និងពីរនាក់ទៀតត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ២០ ឆ្នាំ។
គួរបញ្ជាក់ផងដែរថា វៀតណាមមានច្បាប់គ្រឿងញៀនតឹងតែងបំផុតក្នុងពិភពលោក។ អ្នកដែលត្រូវបានផ្តន្ទាទោសពីបទកាន់កាប់ ឬរត់ពន្ធហេរ៉ូអ៊ីនលើសពី ៦០០ ក្រាម ឬកូកាអ៊ីន ឬមេតំហ្វេតាមីនលើសពី ២,៥ គីឡូក្រាម ប្រឈមនឹងការកាត់ទោសប្រហារជីវិត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មហាសេដ្ឋីអចលនទ្រព្យវៀតណាមត្រូវបានកាត់ទោសប្រហារជីវិតក្នុងសំណុំរឿងឆបោកប្រាក់រាប់ពាន់លានដុល្លារ
តុលាការហុងកុង កាត់ទោសមនុស្ស ១២ នាក់ឱ្យជាប់ពន្ធនាគារពីបទវាយលុកសភាហុងកុងក្នុងឆ្នាំ២០១៩
ឪពុករបស់អ្នកបាញ់ប្រហារក្នុងសាលា នៅរដ្ឋ Michigan ត្រូវបានផ្ដន្ទាទោសពីបទមនុស្សឃាត
ទីភ្នាក់ងារពន្ធនាគារ៖ អតីតអនុប្រធានាធិបតីអេក្វាឌ័រ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែមានស្ថិរភាព
យោបល់ទាំងអស់ (0)