TA X2
· 03-16
ឪពុករបស់អ្នកបាញ់ប្រហារក្នុងសាលា នៅរដ្ឋ Michigan ត្រូវបានផ្ដន្ទាទោសពីបទមនុស្សឃាត
#ព័ត៌មាន# #រដ្ឋ Michigan# #មនុស្សឃាត# #ព័ត៍មានអន្តរជាតិ#
6096
គណៈវិនិច្ឆ័យនៃរដ្ឋ Michigan សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (១៤ មីនា) បានកាត់ទោសឪពុករបស់ក្មេងជំទង់ដែលបានបាញ់សម្លាប់មិត្តរួមថ្នាក់ចំនួន ៤នាក់ នៅវិទ្យាល័យមួយក្បែរទីក្រុង Detroit ពីបទមនុស្សឃាត បន្ទាប់ពីរដ្ឋអាជ្ញាបានអះអាងថា ជនជាប់ចោទបានយល់ព្រមទទួលខុសត្រូវដោយសារតែខ្លួន និងភរិយា បានឲ្យកាំភ្លើងទៅកូនរបស់ពួកគេ ហើយមិនអើពើនឹងសញ្ញាព្រមានពីការមានអំពើហិង្សា។
លោក James Crumbley វ័យ ៤៧ឆ្នាំ ត្រូវបានរកឃើញថា មានទោសនៅក្នុងការជំនុំជម្រះក្តីរបស់លោក ដែលត្រូវបានធ្វើឡើងក្នុងរយៈពេល ១ខែបន្ទាប់ពីភរិយារបស់លោក គឺលោកស្រី Jennifer Crumbley ត្រូវបានរកឃើញថា មានទោស ជុំវិញការចោទប្រកាន់ពីបទមនុស្សឃាតដែលមានដើមចមពីការបាញ់ប្រហារនោះ។ លោក James Crumbley បានប្រឈមនឹងបទចោទមនុស្សឃាតដោយអចេតនា ៤ករណី ដោយករណីនីមួយៗ ពាក់ព័ន្ធនឹងជនរងគ្រោះម្នាក់ៗ ក្នុងហេតុការណ៍បាញ់ប្រហារឆ្នាំ២០២១ នៅវិទ្យាល័យ Oxford។ ចៅក្រមបានចាប់ផ្តើមពិភាក្សារឿងក្ដីនេះ កាលពីថ្ងៃពុធ (ទី១៣ ខែមីនា)។
ទាំងលោក James និងលោកស្រី Jennifer Crumbley នឹងត្រូវកាត់ទោសនៅថ្ងៃទី៩ ខែមេសា។ ហើយបទល្មើសឃាតកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ រហូតដល់ ១៥ឆ្នាំ។
សូមរំលឹកថា កូនប្រុសរបស់លោក Crumbley ឈ្មោះ Ethan មានអាយុ ១៥ឆ្នាំ នៅពេលធ្វើការបាញ់ប្រហារ នៅវិទ្យាល័យ Oxford ដោយប្រើកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ។ ជនល្មើសបានសារភាពទទួលទោស នៅឆ្នាំ២០២២ ចំពោះការចោទប្រកាន់ចំនួន ៤ករណីនៃបទល្មើសឃាតកម្មកម្រិតទី១ និងបទចោទប្រកាន់ផ្សេងទៀត ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយគ្មានការលើកលែងទោស កាលពីខែធ្នូ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ពលរដ្ឋកូរ៉េខាងត្បូងម្នាក់ត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារដោយព្យួរទោស ក្រោយបង្អត់អាហារខ្លួនឯងដើម្បីគេចពីកាតព្វកិច្ចយោធា
តុលាការហុងកុង កាត់ទោសមនុស្ស ១២ នាក់ឱ្យជាប់ពន្ធនាគារពីបទវាយលុកសភាហុងកុងក្នុងឆ្នាំ២០១៩
ដីការបស់ចៅក្រមនឹងរារាំងលោក Trump មិនឲ្យបង្ហាញឈ្មោះសមាជិកគណៈវិនិច្ឆ័យ
ព្យុះបណ្តាលឲ្យខូចខាតទ្រង់ទ្រាយធំនៅរដ្ឋ Ohio និងរដ្ឋ Michigan សហរដ្ឋអាមេរិក
យោបល់ទាំងអស់ (0)