TA X2
· 04-12
មហាសេដ្ឋីអចលនទ្រព្យវៀតណាមត្រូវបានកាត់ទោសប្រហារជីវិតក្នុងសំណុំរឿងឆបោកប្រាក់រាប់ពាន់លានដុល្លារ
#មហាសេដ្ឋី# #ព័ត៌មាន# #ឆបោកប្រាក់# #ប្រហារជីវិត# #ព័ត៍មានអន្តរជាតិ#
3359
មហាសេដ្ឋីអចលនទ្រព្យវៀតណាមម្នាក់ត្រូវបានកាត់ទោសប្រហារជីវិត នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែមេសា) ក្នុងសំណុំរឿងពុករលួយដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ ដោយការខូចខាតត្រូវបានប៉ាន់ប្រមាណថា មានចំនួន ២៧ពាន់លានដុល្លារ។
គណៈវិនិច្ឆ័យជ្រើសរើសពិសេសចំនួន ៣រូប និងចៅក្រម ២រូប បានច្រានចោលរាល់ទឡ្ហីករណ៍របស់មេធាវីការពារក្តីរបស់លោកស្រី Truong My Lan ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំ គឺក្រុមហ៊ុន Van Thinh Phat ដែលត្រូវបានរកឃើញថា មានទោសពីបទឆបោកប្រាក់ពីធនាគារពាណិជ្ជ Saigon (SCB) ក្នុងរយៈពេលមួយទសវត្សរ៍។
ការប្រកាសសាលក្រម នៅឯការកាត់ក្តី ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មភាគខាងត្បូងទីក្រុងហូជីមិញ បានរៀបរាប់ថា៖ «សកម្មភាពរបស់ចុងចោទ បានបំផ្លាញការជឿទុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់បក្ស និងរដ្ឋ (កុម្មុយនីស្ត)»។
លោកស្រី Lan បានបដិសេធរាល់ការចោទប្រកាន់ ហើយបានបន្ទោសអ្នកក្រោមបង្គាប់របស់លោកស្រី។ បន្ទាប់ពីការកាត់ក្តីរយៈពេល ៦សប្តាហ៍ នៅក្នុងមជ្ឈមណ្ឌលធុរកិច្ចទីក្រុងហូជីមិញ មនុស្ស ៨៥នាក់ផ្សេងទៀត ក៏ប្រឈមមុខនឹងសាលក្រម និងការកាត់ទោសលើបទចោទប្រកាន់ជាច្រើន រាប់ចាប់ពីការសូកប៉ាន់ និងការរំលោភអំណាច រហូតដល់ការលួចដកប្រាក់ និងការបំពានច្បាប់ធនាគារ។
លោកស្រី Lan បានកិបកេងប្រាក់ចំនួន ១២,៥ពាន់លានដុល្លារ ប៉ុន្តែរដ្ឋអាជ្ញាបាននិយាយនៅថ្ងៃទី១១ ខែមេសានេះ ការខូចខាតសរុបដែលបណ្តាលមកពីការឆបោក ឥឡូវនេះ មានចំនួន ២៧ពាន់លានដុល្លារ ដែលជាតួលេខស្មើនឹង ៦ភាគរយនៃ GDP (ផលិតផលក្នុងស្រុកសរុប) ឆ្នាំ២០២៣ របស់ប្រទេស។
គួរបញ្ជាក់ថា ការកាត់ទោសប្រហារជីវិត គឺជាការផ្តន្ទាទោសដ៏ធ្ងន់ធ្ងរមិនធម្មតាមួយ នៅក្នុងសំណុំរឿងបែបនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រដ្ឋអាជ្ញាពិសេសជំរុញឱ្យតុលាការកំពូលអាមេរិក បដិសេធសំណើសុំអភ័យឯកសិទ្ធិរបស់លោក Trump
ដីការបស់ចៅក្រមនឹងរារាំងលោក Trump មិនឲ្យបង្ហាញឈ្មោះសមាជិកគណៈវិនិច្ឆ័យ
ឪពុករបស់អ្នកបាញ់ប្រហារក្នុងសាលា នៅរដ្ឋ Michigan ត្រូវបានផ្ដន្ទាទោសពីបទមនុស្សឃាត
បេសកជនទីក្រុងសេអ៊ូលប្រចាំ UN៖ ក្មេងៗកូរ៉េខាងជើងប្រឈមទោសប្រហារជីវិត ជុំវិញការចែកចាយខ្សែភាពយន្តកូរ៉េខាងត្បូង
យោបល់ទាំងអស់ (0)