TNAOT News

· 2021-03-03

ពល​រដ្ឋ​ខ្មែរ​នៅ​ប្រទេស​វៀត​ណាម​ គួរ​ប្រុង​ប្រយ័ត្ន​គ្រោះ​ថ្នាក់​ដោយ​សារ​ខ្យល់​ពុល​

#ខ្យល់ពុល# #គ្រោះធម្មជាតិ# #សង្គម# #វៀតណាម# #ប្រុងប្រយ័ត្ន#

10604

តំបន់មួយចំនួននៅភាគខាងជើងឈៀងខាងកើត និងតំបន់ដីសណ្ដទន្លេ How របស់ប្រទេសវៀតណាម កំពុងប្រឈមនឹងខ្យល់ពុល មករលាយ​ជាមួយ​នឹងកំទិចល្អិតៗ ដែលជាប្រភេទលោហៈធ្ងន់ នាំឱ្យមានគ្រោះថ្នាក់ ខ្លាំង​ណាស់ដល់សុខភាពមនុស្ស ដែលអាចប្រមូលផ្ដុំ និងជ្រៀតចូល​ដល់​កូន​ថង់តូចៗ (Neol) នៃសួត និងក្នុងសរសៃរបស់មនុស្ស។

ស្ថានភាពបែបនេះ បានធ្វើឱ្យស្ថានទូតវៀតណាមប្រចាំកម្ពុជា ប្រកាសឱ្យ​និស្សិត​និងពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម ត្រូវមាន​ការ​ប្រុងប្រយ័ត្នជាមួយនឹងកត្តាអាកាសធាតុខាងលើនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ប្រទេសវៀតណាមនៅថ្ងៃនេះ បានឱ្យដឹង​ថា បើយោងតាម Virum Ma ចេញផ្សាយថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ស្ថាន​ឯក​អគ្គរាជទូតនៃព្រះរាជាណាចក្រ កម្ពុជាប្រចាំវៀតណាម បាន​ជម្រាប​ជូន​និស្សិត សិក្ខាកាម យោធា-នគរបាល និងប្រជាពលរដ្ឋខ្មែរ កំពុងសិក្សា​ស្នាក់​នៅ ឬមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសភាគខាងជើង​ឱ្យបាន​ជ្រាប​ថា៖ ត្រូវប្រុងប្រយ័ត្ន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១១ ព្រោះ​ករណី​ខ្យល់ពុលនេះ វាអាចបង្កឲ្យមានជាជំងឺមហារីក, ឬប៉ះពាល់ដល់ DNA និងឲ្យមានបំរែបំរួលសេណេទិក។

អំឡុងពេលស្ថានភាពអាក្រក់ និងគុណភាពមិនល្អបែបនេះ មន្ត្រីជំនាញ​បរិស្ថាន​ណែនាំឲ្យជៀសវាងការចេញក្រៅ ឬបិទបង្អួចនៅពេលព្រឹក និងត្រូវ​ប្រើ​ម៉ាស់ការពារធូលីពេលចេញក្រៅ ត្រូវលាងសំអាត​ច្រមុះនិង​ទឹក​អំបិល​ជា​ដើម៕ ដោយ៖ ឃួន លក្ខិណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)