TA X2

· 03-16

តុលាការហុងកុង កាត់ទោសមនុស្ស ១២ នាក់ឱ្យជាប់ពន្ធនាគារពីបទវាយលុកសភាហុងកុងក្នុងឆ្នាំ២០១៩

#តុលាការហុងកុង# #ព័ត៌មាន# #ជាប់ពន្ធនាគារ# #ព័ត៍មានអន្តរជាតិ#

4526

សន្តិសុខត្រូវបានរឹតបន្តឹងនៅខាងក្រៅតុលាការក្រុងហុងកុង នៅថ្ងៃសៅរ៍ (១៦ មីនា) នេះ ជាទីដែលមនុស្ស ១២ នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ជិត ៧ ឆ្នាំនៅក្នុងសំណុំរឿងកុបកម្មដ៏ល្បីមួយដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការវាយលុកនៃសភានីតិបញ្ញត្តិរបស់ទីក្រុង ក្នុងអំឡុងពេលការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុង ឆ្នាំ២០១៩។


អ្នកដែលត្រូវបានកាត់ទោសទាំងនោះរួមមានតារាសម្តែង លោក ហ្គ្រេហ្គូរី វ័ង (Gregory Wong) វ័យ ៤៥ ឆ្នាំដែលបានផ្ដល់ចម្លើយពីភាពគ្មានទោសរបស់ខ្លួន។ សកម្មជននយោបាយដ៏ល្បី លោក វេនធូស លាវ (Ventus Lau) និងលោក អូវិន ឆូវ (Owen Chow) ដែលបានបានផ្ដល់ចម្លើយថាមានទោស ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារផងដែរ។

ក្រុមអ្នកតវ៉ាបានវាយលុកចូលអគារក្រុមប្រឹក្សានីតិប្បញ្ញត្តិរបស់ទីក្រុងហុងកុង កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ដោយបានវាយកម្ទេចបង្អួច និងសម្ភារៈមួយចំនួននៅខាងក្នុង ខណៈដែលកំហឹងសាធារណៈបានកើតឡើងចំពោះច្បាប់ «បត្យាប័ន» ដែលនឹងអនុញ្ញាតឱ្យអាជ្ញាធរបញ្ជូនមនុស្សទៅកាន់ប្រទេសចិនដីគោកសម្រាប់ការកាត់ទោស។

ឧប្បត្តិហេតុនេះគឺជាពេលវេលាដ៏សំខាន់មួយនៅក្នុងការបះបោរប្រជាជននិយមដ៏ខ្លាំងក្លាបំផុតប្រឆាំងនឹងការគ្រប់គ្រងរបស់បក្សកុម្មុយនិស្តចិន ចាប់តាំងពីការតវ៉ានៅទីលានចតុរង្គធានអានម៉ិន ក្នុងទីក្រុងប៉េកាំង ឆ្នាំ១៩៨៩ មក៕

https://www.theguardian.com/world/2024/mar/16/hong-kong-court-jails-12-for-storming-parliament-in-pro-democracy-protests

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)