TA X2
· 04-10
ទីភ្នាក់ងារពន្ធនាគារ៖ អតីតអនុប្រធានាធិបតីអេក្វាឌ័រ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែមានស្ថិរភាព
#អេក្វាឌ័រ# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
2307
អាជ្ញាធរពន្ធនាគារ បាននិយាយថា អតីតអនុប្រធានាធិបតីប្រទេសអេក្វាឌ័រលោក Jorge Glas ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃចន្ទ បន្ទាប់ពីលោកបានធ្លាក់ខ្លួនឈឺនៅក្នុងពន្ធនាគារ ក្នុងទីក្រុង ហ្គាយ៉ាហ្គីល(Guayaquil) ប៉ុន្មានម៉ោងបន្ទាប់ពីមេធាវីរបស់លោក បានត្អូញត្អែរថា ពួកគេពុំអាចទាក់ទងលោកបាន។ លោក Glas ដែលត្រូវបានកាត់ទោសពីរដងរួចមកហើយពីបទអំពើពុករលួយ ហើយបច្ចុប្បន្ននេះកំពុងប្រឈមមុខទៅនឹងបទចោទប្រកាន់ថ្មីនោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ ទី ៥ ខែមេសា បន្ទាប់ពីការឆ្មក់ចូលរបស់នគរបាលនៅស្ថានទូតរបស់ប្រទេសម៉ិកស៊ិក ក្នុងទីក្រុង Quito ជាកន្លែងដែលលោកបានស្នាក់នៅចាប់តាំងពីខែធ្នូ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយនៅលើបណ្តាញ X ទីភ្នាក់ងារពន្ធនាគារ SNAI បាននិយាយថា លោក Glas ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Naval ក្នុងទីក្រុង Guayaquil។ សេចក្តីថ្លែងការណ៍បាននិយាយថា លោក Glas បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីមិនព្រមទទួលទានអាហារដែលបានផ្តល់ឱ្យនៅក្នុងពន្ធនាគារ ក្នុងអំឡុងពេល ២៤ ម៉ោងចុងក្រោយនេះ ប៉ុន្តែបាននិយាយថា លោកស្ថិតក្នុងស្ថានភាពមានស្ថិរភាព។
ការឆ្មក់ចូលមិនប្រក្រតីដែលនាំទៅដល់ការចាប់ខ្លួនលោក បានធ្វើឱ្យមានជម្លោះដ៏ក្តៅគគុករវាងប្រទេសទាំងពីរ បណ្តាលឱ្យប្រទេសម៉ិកស៊ិក ផ្អាកទំនាក់ទំនងផ្នែកការទូតជាមួយប្រទេសអេក្វាឌ័រ និងធ្វើឲ្យមានការរិះគន់ពីប្រទេសនៅជុំវិញតំបន់ និងនៅកន្លែងផ្សេងទៀត។
លោក Glas ជាអនុប្រធានពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៧ ត្រូវបានកាត់ទោសលើកដំបូង ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទទទួលសំណូកពីក្រុមហ៊ុនសំណង់ប្រេស៊ីល អូដេប្រ៊ិជ(Odebrecht) ជាថ្នូរទៅនឹងកិច្ចសន្យារបស់រដ្ឋ។ លោកត្រូវបានកាត់ទោសម្តងទៀតនៅឆ្នាំ ២០២០ ពីបទប្រើប្រាស់លុយពីអ្នកទទួលកិច្ចសន្យាដើម្បីផ្តល់មូលនិធិដល់យុទ្ធនាការសម្រាប់សកម្មភាពនយោបាយរបស់ប្រធានាធិបតី លោក Rafael Correa ហើយត្រូវបានកាត់ទោសរយៈពេលប្រាំបីឆ្នាំ។
លោក Glas ដែលបានជាប់ពន្ធនាគារជាង ៤ ឆ្នាំ មុនពេលត្រូវបានដោះលែងនៅឆ្នាំ ២០២២ បានចោទប្រកាន់ជាយូរមកហើយថា បទចោទប្រកាន់ទាំងនេះគឺមានហេតុផលនយោបាយ ជាបទចោទប្រកាន់ដែលរដ្ឋអាជ្ញាបានបដិសេធ។ បច្ចុប្បន្ននេះ លោកប្រឈមមុខទៅនឹងការចោទប្រកាន់ពីបទប្រើប្រាស់មូលនិធិមិនត្រឹមត្រូវ ដែលប្រមូលបានដើម្បីជួយដល់ការកសាងឡើងវិញ ខេត្ត Manabi បន្ទាប់ពីគ្រោះរញ្ជួយដីដ៏មហន្តរាយកាលពីឆ្នាំ ២០១៦។
https://www.reuters.com/world/americas/lawyer-ex-ecuador-vp-demands-access-him-prison-2024-04-08/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រទេសនីការ៉ាហ្គ័រ កាត់ផ្តាច់ទំនាក់ទំនងជាមួយអេក្វាឌ័រ ជុំវិញការឆ្មក់ចូលស្ថានទូតម៉ិកស៊ិក
ម៉ិកស៊ិក ស្វាគមន៍បុគ្គលិកស្ថានទូតនៅអេក្វាឌ័រមកប្រទេសវិញ បន្ទាប់ពីការវាយឆ្មក់ប្រដាប់អាវុធ
ប្រជាជនអេក្វាឌ័រចង់ឲ្យដោះសា្រយវិបត្តិជាមួយម៉ិកស៊ិកឲ្យបានឆាប់រហ័ស និងដោយយុត្តិធម៌
ក្រុមអ្នកការទូតម៉ិកស៊ិក នៅក្នុងប្រទេសអេក្វាឌ័រ វិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ បន្ទាប់ពីមានការវាយឆ្មក់លើស្ថានទូត
យោបល់ទាំងអស់ (0)