TNAOT News

· 11-27

រញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ វាយប្រហារភាគកណ្តាលប្រទេសជប៉ុន

#BREAKING NEWS# #ប្រទេសជប៉ុន# #ព័ត៌មាន# #រលកយក្សស៊ូណាមិ# #រញ្ជួយដី# #អាកាសធាតុ# #ព័ត៍មានអន្តរជាតិ#

2856

គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារទីក្រុង Ishikawa និងខេត្តកណ្តាលផ្សេងទៀតរបស់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ម៉ោងនៅក្នុងស្រុក។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន។ ទោះបីជាយ៉ាងណាក៏ដោយ នៅមិនទាន់មានរបាយការណ៍ភ្លាមៗអំពីអ្នករងរបួស ឬការខូចខាតអ្វីនោះទេ ហើយក៏មិនមានការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានចេញដោយទីភ្នាក់ងារអាកាសធាតុនៅឡើយនោះដែរ។យោងតាមព័ត៌មានបឋម ការរញ្ជួយដីបានកើតឡើងនៅជម្រៅប្រហែល ១០គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងលិចនៃខេត្ត ដែលវាស់កម្រិតទាបជាង៥ លើមាត្រដ្ឋានរញ្ជួយដីជប៉ុន៧ នៅតំបន់ Noto របស់ Ishkiwara ដែលជាតំបន់ដែលទើបតែងើបឡើងវិញពីការរញ្ជួយដី កាលពីថ្ងៃទី១ ខែមករា កន្លងទៅ។ជារួមការរញ្ជួយដីដែលបានកើតឡើងនេះ មិនមានអ្វីខុសប្រក្រតីត្រូវបានរាយការណ៍ នៅឯរោងចក្រថាមពលនុយក្លេអ៊ែរនោះទេ ខណៈរ៉េអាក់ទ័រពីរ ដែលទុកចោលនៅរោងចក្រថាមពលនុយក្លេអ៊ែរ Shika បានរងការខូចខាតបន្តិចបន្តួច។ ទោះបីជាមិនមានការលេចធ្លាយវិទ្យុសកម្មក៏ដោយ តែវាក៏ជាការព្រួយបារម្ភមួយអំពីសុវត្ថិភាពនៃការសាយភាយនុយក្លេអ៊ែរ ដែលជម្រុញឲ្យមានការឆ្លើយតបជាបន្ទាន់នៅក្នុងតំបន់ផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស