TA X2
· 04-08
រោងចក្រនុយក្លេអ៊ែរហ្សាប៉ូហ្សាគ្រប់គ្រងដោយរុស្ស៊ី ត្រូវរងការខូចខាត បន្ទាប់ពីការវាយប្រហារដោយ យានដ្រូន
#នុយក្លេអ៊ែរ# #ព័ត៌មាន# #ការវាយប្រហារ# #ដ្រូន# #ព័ត៍មានអន្តរជាតិ#
4519
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)បាននិយាយថា រោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីហ្សា(Zaporizhzhia) នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានខូចខាតកាលពីថ្ងៃអាទិត្យ នៅក្នុងការវាយដោយយានដ្រូ ដោយហៅការវាយប្រហារនេះថា «ជាឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរ (ជាមួយនឹង)លទ្ធភាពក្នុងការធ្វើឲ្យខូចដល់ភាពរឹងមាំនៃប្រព័ន្ធទប់ស្កាត់របស់ម៉ាស៊ីនរ៉េអាក់ទ័រ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះទៅកាន់បណ្តាញសង្គម X ទីភ្នាក់ងារ IAEA បានសង្កត់ធ្ងន់ថា ការខូចខាតនៅឯកន្លែងគ្រប់គ្រងដោយរុស្ស៊ី «មិនបានធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពនុយក្លេ អ៊ែរទេ»។
លោក Rafael Grossi អគ្គនាយកនៃទីភ្នាក់ងារនេះ បាននិយាយនៅលើបណ្តាញ Xថា ការវាយប្រហារដោយយានដ្រូនរួមមានការប៉ះទង្គិចដោយផ្ទាល់ចំនួនបីប្រឆាំងនឹងកន្លែងផ្ទុករ៉េអាក់ទ័រសំខាន់របស់រោងចក្រនេះ។ មនុស្សម្នាក់ បានស្លាប់ ដោយសារការវាយប្រហារនេះ។
លោក Grossi បានបញ្ជាក់ថា៖“នេះគឺជាការរំលោភយ៉ាងច្បាស់លើគោលការណ៍ជាមូលដ្ឋានសម្រាប់ការការពារដ៏ធំបំផុតរបស់អឺរ៉ុប(រោងចក្រថាមពលនុយក្លេអ៊ែរ)។ ការវាយប្រហារដោយខ្វះការពិចារណាបែបនេះ បង្កើនហានិភ័យនៃគ្រោះថ្នាក់នុយក្លេអ៊ែរដ៏ធំមួយ ហើយត្រូវតែបញ្ឈប់ជាបន្ទាន់»។
អាជ្ញាធររុស្ស៊ី បានចោទយោធាអ៊ុយក្រែនថា បានធ្វើការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងរោងចក្រនេះដោយយានដ្រូន «បំផ្ទុះដោយខ្លួនឯង» នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើ បណ្តាញ Telegram ផ្លូវការរបស់រោងចក្រនុយក្លេអ៊ែរហ្សាប៉ូហ្សា (ZNPP) ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឧស្សាហ៍កម្មយានដ្រូនរបស់អ៊ុយក្រែន ស្វែងបង្កើនផលិតកម្ម ដើម្បីប្រឆាំងនឹងរុស្ស៊ី
មនុស្សពីរនាក់ បានស្លាប់នៅការវាយរប្រហាថ្មីៗដោយយានដ្រូនរបស់រុស្ស៊ី
NHK៖ តុលាការជប៉ុនបដិសេធការស្នើឲ្យបញ្ឈប់ដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅ Shikoku
លោក ពូទីន ប្តេជ្ញាដាក់ទណ្ឌកម្មអ៊ុយក្រែនចំពោះការវាយប្រហារបណ្តាលឲ្យមនុស្ស២០នាក់ស្លាប់ ខណៈពលរដ្ឋរុស្ស៊ីបោះឆ្នោត
យោបល់ទាំងអស់ (0)