TA X2
· 04-09
កោះតៃវ៉ាន់ បន្តការស្វែងរកអ្នកបាត់ខ្លួន៦នាក់ ក្រោយរញ្ជួយដីកម្រិត៧,៣រ៉ិចទ័រ
#ព័ត៌មាន# #តៃវ៉ាន់# #ព័ត៍មានអន្តរជាតិ#
4585
ក្រុមអាជ្ញាធរ បាននិយាយកាលពីថ្ងៃអាទិត្យ ថាមនុស្ស៦នាក់នៅតែបន្តបាត់ខ្លួន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧,៣រ៉ិចទ័រ បានវាយប្រហារតំបន់មាត់សមុទ្រជិតតំបន់ហ័រលៀន (Hualien)នៅកោះតៃវ៉ាន់ ហើយការងារស្វែងរកនិងសង្គ្រោះ នៅតែបន្តនៅឡើយ ។
មជ្ឈមណ្ឌលប្រតិបត្តិការសង្រ្គោះបន្ទាន់ ក្នុងតំបន់បាននិយាយថា មនុស្ស៥នាក់ នៅតែបាត់ខ្លួន នៅក្នុងឧស្យានតារ៉ូកូ (Taroko) ក្នុងស្រុកហ័រលៀន រួមទាំងភៀសទេសចរជនជាតិអូស្ត្រាលី២នាក់ ហើយជនទី៦ កំពុងបាត់ខ្លួននៅជិតតំបន់ជីកយករ៉ែមួយកន្លែង ។
នាយកដ្ឋានពន្លត់អគ្គិភ័យ បាននិយាយថា មនុស្សជាង៣០០នាក់ ត្រូវបានជម្លៀស កាលពីថ្ងៃអាទិត្យ។
គិតត្រឹមម៉ោង៣រសៀលថ្ងៃអាទិត្យ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនេះបានកើនឡើងដល់១៣នាក់ និងមនុស្ស១.១៤០នាក់ រងរបួស។
កាលពីចុងសប្ដាហ៍នេះ ពលរដ្ឋដែលភៀសខ្លួន ជ្រកកោននៅតាមជម្រកបណ្ដោះអាសន្ន បាននិយាយថា ពួកគេភ័យខ្លាចមិនហ៊ានត្រឡប់ទៅលំនៅឋានវិញទេ ខណៈរលករញ្ជួយដីនៅតែបន្តអង្រួនតំបន់ភាគខាងកើតរបស់កោះនេះ៕
https://www.straitstimes.com/asia/buildings-shake-briefly-as-earthquake-rattles-taiwan
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រុមសង្រ្គោះបានទៅដល់កន្លែងមនុស្សដែលជាប់នៅក្នុងរូងក្រោមដីបន្ទាប់ពីការរញ្ជួដីនៅតៃវ៉ាន់
Updat៖ មនុស្ស២១នាក់ស្លាប់ និង៦នាក់កំពុងបាត់ខ្លួនក្នុងគ្រោះទឹកជំនន់ និងបំណាក់ដីនៅឥណ្ឌូនេស៊ី
មនុស្ស ៩នាក់ ដែលបាត់ខ្លួនដោយបំណាក់ដី នៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី រកឃើញនៅរស់
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកគ្រាប់រំសេវឥណ្ឌូនេស៊ី
យោបល់ទាំងអស់ (0)