TA X2

· 04-12

ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកោះតៃវ៉ាន់ កើនឡើងដល់ ១៦នាក់ ខណៈមនុស្ស ៣ នាក់បន្តបាត់ខ្លួន

#ការរញ្ជួយដី# #ព័ត៌មាន# #កោះតៃវ៉ាន់# #ព័ត៍មានអន្តរជាតិ#

4631

ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ធំដែលបានវាយប្រហារកោះតៃវ៉ាន់ កាលពីសប្តាហ៍មុន បានកើនឡើងដល់ ១៦ នាក់ហើយកាលពីថ្ងៃពុធ (១០ មេសា) បន្ទាប់ពីសាកសពមនុស្សបីនាក់ទៀតត្រូវបានរកឃើញនៅលើផ្លូវឡើងភ្នំ។

គ្រោះរញ្ជួយដីកម្រិត ៧,២ រ៉ិចទ័រ ដែលបានវាយប្រហារកោះនេះកាលពីថ្ងៃទី០៣ ខែមេសា ក៏បានបណ្តាលឱ្យមនុស្សជាង ១.១០០ នាក់បានរងរបួសផងដែរ ជាមួយនឹងអគារជាច្រើនខ្នងត្រូវខូចខាត ខណៈការត្រៀមលក្ខណៈដ៏ល្អរបស់តៃវ៉ាន់ សម្រាប់គ្រោះមហន្តរាយដែលរីករាលដាល ត្រូវបានចាត់ទុកថាអាចបញ្ចៀសគ្រោះមហន្តរាយកាន់តែធំ។

អាជ្ញាធរបានរកឃើញជនរងគ្រោះទាំងបីនាក់នោះកាលពីថ្ងៃពុធ ខណៈដែលពួកគេធ្វើការដើម្បីយកសាកសពពីរផ្សេងទៀតដែលកប់នៅក្រោមថ្មតាមបណ្តោយផ្លូវឡើងភ្នំ សាខាតាង (Shakadang) ក្នុងតំបន់ ហ័រលៀន (Hualien) ភាគខាងកើតកោះតៃវ៉ាន់ ដែលជាចំណុចកណ្តាលនៃការរញ្ជួយដី។ អ្នកស្លាប់ថ្មីទាំងនោះបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបពីការរញ្ជួយដីនេះកើនឡើងដល់ ១៦ នាក់ នេះបើយោងតាមភ្នាក់ងារពន្លត់អគ្គិភ័យជាតិ។

ទីភ្នាក់ងារនេះបាននិយាយថា មនុស្សបីនាក់នៅតែបាត់ខ្លួននៅតាមបណ្តោយផ្លូវភ្នំ សាខាតាង រួមទាំងជនជាតិសិង្ហបុរីពីរនាក់ផងដែរ។ ទីភ្នាក់ងារអន្តោប្រវេសន៍តៃវ៉ាន់បាននិយាយថា គូស្នេហ៍ជនជាតិសិង្ហបុរីដែលបាត់ខ្លួននោះ គឺជាប្តីប្រពន្ធ។ 

ការរញ្ជួយដីកាលពីថ្ងៃពុធសប្តាហ៍មុន គឺជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតនៅតៃវ៉ាន់ ចាប់តាំងពីការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័របានវាយប្រហារកោះនេះក្នុងឆ្នាំ១៩៩៩៕

https://en.people.cn/n3/2024/0411/c90000-20155738.html

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)