TA X2

· 04-10

រុស្ស៊ីដាក់កំហុសលើអ៊ុយក្រែន ចំពោះការវាយប្រហារដោយយានដ្រូនរយៈពេល ២ថ្ងៃលើរោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែន

#អ៊ុយក្រែន# #ព័ត៌មាន# #រុស្ស៊ី# #ព័ត៍មានអន្តរជាតិ#

5014

រុស្ស៊ីបានដាក់កំហុសលើអ៊ុយក្រែន សម្រាប់ការវាយប្រហារដោយយានដ្រូនពីរថ្ងៃជាប់ៗគ្នា ទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia គ្រប់គ្រងដោយរុស្ស៊ី នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។


អ៊ុយក្រែន បានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថារុស្ស៊ីបានវាយប្រហារលើរោងចក្រនេះ។ រុស្ស៊ី បាននិយាយនៅលើគណនីបណ្តាញផ្សព្វផ្សាយសង្គម កាលពីថ្ងៃចន្ទថា យានដ្រូនរបស់អ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ពីលើរោងចក្រ ហើយវាបានធ្លាក់លើដំបូលនៃម៉ាស៊ីនរ៉េអាក់ទ័រ លេខ៦។

ទីភ្នាក់ងារនុយក្លេអ៊ែររដ្ឋរបស់រុស្ស៊ី Rosatom បានអះអាង កាលពីថ្ងៃមុនថា ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារលើដំបូលនៃម៉ាស៊ីនរ៉េអាក់ទ័រ លេខ 6 និងអគារផ្សេងទៀត បណ្តាលឲ្យមនុស្សបីនាក់រងរបួស។ 

ការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថា ពុំមានការខូចខាតធ្ងន់ធ្ងរដល់អគារ និងកម្រិតវិទ្យុសកម្មនៅរោងចក្រនោះទេ ហើយតំបន់នៅជុំវិញក៏ពុំបានផ្លាស់ប្តូរដែរ។

ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា ដោយមានការគាំទ្រពីបណ្តាប្រទេសលោកខាងលិច អ៊ុយក្រែនបានដើរលើផ្លូវនៃសកម្មភាពភេរវកម្មនុយក្លេអ៊ែរ។ 

ក្រសួងបានបញ្ជាក់ថា រុស្ស៊ីមានបំណងកំណត់អត្តសញ្ញាណ និងកាត់ទោសអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារលើទីតាំងអគារនុយក្លេអ៊ែរ។

មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយរបស់រដ្ឋាភិបាលអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីថា បានវាយប្រហារទៅលើរោងចក្រ Zaporizhzhia ដោយយានដ្រូន ដើម្បីក្លែងបន្លំជាការគំរាមកំហែងធ្វើឡើងដោយអ៊ុយក្រែន ចំពោះសុវត្ថិភាពនៅរោងចក្រនេះ។

https://www3.nhk.or.jp/nhkworld/en/news/20240409_05/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)