TNAOT News
· 2024-11-02
ចង់ដឹងទេ! តើមានការតាំងពិព័រណ៍អ្វីខ្លះនៅកម្ពុជាក្នុងខែវិច្ឆិកា !
#ការតាំងពិព័រណ៍# #សង្គម# #Event Collection# #ព័ត៌មានសង្គម#
2607
ការតាំងពិព័រណ៍ដ៏សម្បូរបែប និងច្រើនជម្រើសនៅកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីផ្តល់ភាពងាយស្រួលដល់ពុកម៉ែ បងប្អូន ដែលស្វែងរកសេវាកម្ម ផលិតផល ការប្រម៉ូសិន និងទីតាំងផ្សេងៗ ។

សូមមើលការសង្ខេបពិព័រណ៍ដ៏សម្បូរបែបក្នុងខែវិច្ឆិកាខាងក្រោម៖
ពិព័រណ៌កម្សាន្តកូនក្មេងលើកទី2 
ពិព័រណ៍អាជីវកម្មកម្ពុជាលើកទី៣ ឬ Business Cambodia Expo 3rd នឹងប្រព្រឹត្តិណ៍ឡើងនៅថ្ងៃទី ០៧-០៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងផ្សារទំនើបជីបម៉ុង ២៧១ មេហ្គា ម៉ល ក្រោមមូលបទ "ផលិតផលខ្ញុំ ដោះបញ្ហាប្រជាជនកម្ពុជា" ដោយមានស្ដង់អាជីវកម្មរាប់រយ គំនិតរកស៊ីរាប់មិនអស់ និងការកម្មវិធីចែករំលែកពិសេសៗ ជាច្រើនផងដែរ។ ដូចរៀងរាល់ឆ្នាំដែរ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ Baksey Academy បានចងក្រងសៀវភៅ១ក្បាល គឺ "១០១គំនិតចាត់ចែងលុយ" ចែកជូន Free សរុប៣០០០ក្បាល ដល់អ្នកចូលរួមរយ:ពេល២ថ្ងៃជាប់គ្នានេះ។
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖
https://www.facebook.com/photo/?fbid=935855768560615&set=a.666693155476879
SHOW ME YOUR MOVE season 5
SHOW ME YOUR MOVE season 5 មកវិញហើយណាគ្នាយើង។ មិនឲ្យចាញ់ Season មុនៗទេ ទាំង gift ទាំង game កម្សាន្ត សួរថាបើឡូយម្លឹងៗ អត់មកម៉េចបាន? ជាមួយនឹងសកម្មភាពកម្សាន្តសប្បាយៗ បែបKpop រួមមាន MV streaming, 360 Vide booth, K-pop Fan Gift, Listening Party, Special Performance, Lucky Draw និង Random Dance ជាដើម។
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖
https://www.facebook.com/photo/?fbid=569868872469401&set=a.222247327231559
កម្មវិធី PH Festival
ភាពយន្តបែបប្រវត្តិសាស្ត្រ រឿង “ហ្លួងព្រះស្តេចកន” នឹងមានចាក់បញ្ចាំងនៅក្នុងកម្មវិធី PH Festival ថ្ងៃទី23ខែវិច្ឆិកា ឆ្នាំ2024 ក្នុងបរិវេណផ្សារទំនើប ភីអេច មេរា ម៉ល! កម្មវិធី PH Festival នឹងធ្វើឡើងនៅថ្ងៃទី23 និងថ្ងៃទី24ខែវិច្ឆិកា ឆ្នាំ2024 វេលាម៉ោង 4ល្ងាច ដល់ម៉ោង 9យប់ ដែលមានអាសយដ្ឋាន: ផ្សារទំនើប ភីអេច មេរា ម៉ល ក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តា មេរាហ្គាដិន ស្ថិតនៅតាមបណ្តោយផ្លូវ ៥០ម៉ែត្រ។
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖
https://www.facebook.com/phmeramall/videos/1945054172673220
ការប្រគំតន្រ្តី មហោស្រពសិល្ប:បុណ្យភូមិមានជើងខេត្តមណ្ឌលគិរី 
ឃើញ Poster នេះហើយមានឃើញអាយដលប្រចាំបេះដូងអ្នកទាំងអស់គ្នានៅ?!!! ការប្រគំតន្រ្ដីបុណ្យភូមិមានជើងខេត្តមណ្ឌលគិរីនឹងធ្វើទ្បើងនៅ ថ្ងៃទី២៣ វិច្ឆិកា ២០២៤ សប្តាហ៍នេះហើយ សំខាន់ចូលរួមដោយសេរី នៅសួនរូបសំណាក់ដំរីដែក។
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖
https://www.facebook.com/bonnphumonthemove/posts/pfbid036RDq5EQ7FM6KHtdfZvZboEeQpMvytMKYT56ys9ggoUVrUFx84ZLfQjJp4JfGi11Tl
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្សសម្រាប់ពិធីបុណ្យអុំទូក

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្សសម្រាប់ពិធីបុណ្យអុំទូកខាងមុខនេះបានមកដល់ហើយ! កក់តុ កក់ទីតាំងចូលរួមអបអរពិធីបុណ្យអុំទូករយៈពេល 3 ថ្ងៃ ទី 14-15-16 ខែវិច្ឆិកាខាងមុខនេះជាមួយមហាព្រឹត្តការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្សពីខ្មែរ ប៊ែវើរីជីស។ ជួបជាមួយនឹងវត្តមានកំពូលតារាចម្រៀងលំដាប់ជួរមុខក្នុងប្រទេសកម្ពុជាព្រមទាំងទស្សនីយភាពនិងល្បែងកម្សាន្តជាច្រើនជូនបងប្អូន។
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖
https://www.facebook.com/photo?fbid=968488718651721&set=a.628811102619486
AEON MALL FUN RUN!

ការផ្ដល់ជូនជាពិសេសសម្រាប់ថ្ងៃ AEON MALL FUN RUN ដែលមានតែនៅផ្សារទំនើប អុីអនម៉ល មានជ័យ តែប៉ុណ្ណោះ! ទទួលយកក្ដីស្រលាញ់យ៉ាងកក់ក្ដៅពីប្រេនធំៗ ទាំង 3 ជាមួយអាហារឆ្ងាញ់ៗ និងការបញ្ចុះតម្លៃជាពិសេសសម្រាប់បងៗទាំងអស់គ្នា!
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖
https://www.facebook.com/AMMCaeonmallmeanchey/posts/pfbid02mGLEqLqbUXVBLcok7VG3iiX15ctCWHsKEtUAER8EXzs2eAeBWtiVtaSLZVGeuqPkl
ការប្រគុំតន្ត្រីដ៏អស្ចារ្យប្រចាំឆ្នាំ និង តាំងពិព័រណ៍ផលិតផលពាណិជ្ជកម្ម

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ប្រចាំឆ្នាំ2024! ដើម្បីចូលរួមរីករាយជាមួយមហាព្រឹត្តិការណ៍ជាតិនារដូវកាលនេះ ស្ថានីយ៍បាយ័នមានកិត្តិយសរៀបចំកម្មវិធី ការប្រគុំតន្ត្រីដ៏អស្ចារ្យប្រចាំឆ្នាំ និង រួមជាមួយជាពិសេសនូវការតាំងពិព័រណ៍ផលិតផលពាណិជ្ជកម្ម និង ទំនិញ រាប់រយមុខ នៅមុខសាលមហោស្រពកោះពេជ្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក នារយះពេល ៣ថ្ងៃជាប់ៗគ្នា!
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖
https://www.facebook.com/photo/?fbid=859563983035211&set=a.319767693681512
កោះកុងសាគរ រត់អបអរសាទរ បុណ្យឯករាជ្យជាតិ" "KOH KONG INDEPENDENCE DAY MARATHON"

ព្រឹត្តិការណ៍ "កោះកុងសាគរ រត់អបអរសាទរ បុណ្យឯករាជ្យជាតិ" "KOH KONG INDEPENDENCE DAY MARATHON" ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍ ៧១ឆ្នាំ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤ ពួកយើងក្រុមការងារ RUN WITH SAI សហការជាមួយ រដ្ឋបាលខេត្តកោះកុង ដោយមានការគាំទ្រពី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង រៀបចំព្រឹត្តិការណ៍រត់ នៅថ្ងៃទី ១០ វិច្ឆិកា ២០២៤ ខាងមុខនេះ។
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖
https://www.facebook.com/photo/?fbid=122175598046042300&set=a.122115545390042300
Coca-Cola Epic Weekend

ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ និងភូមិអាហារដ៏សម្បូរបែប Coca-Cola Epic Weekend បានមកដល់ខេត្តសៀមរាបហើយ ដែលនឹងរៀបចំរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ និងភូមិអាហារដ៏សម្បូរបែប Coca-Cola Epic Weekend បានមកដល់ខេត្តសៀមរាបហើយ! រំភើបទេ? ចង់រាំសប្បាយជាមួយពួកគាត់ដែរទេ? ចូលរួមដោយសិល្បករជាច្រើនរូបដូចជា៖ - VannDa, - Vanthan, - Norith, - YuuHai, - Jady, - Zedes, - DJ Vutha, - MC Vanilla។ ជាពិសេសទៀតនោះនិងមានការចូលរួមសម្តែងពី Special Guest ផងដែរ។ សូមបញ្ជាក់ថាកម្មវិធីនេះមិនមានការផ្សាយផ្ទាល់ទេ កុំភ្លេចចូលរួមឱ្យបានកុះករ ដើម្បីទទួលយកបទពិសោធន៍ថ្មី ប្លែក ជាមួយការប្រគំតន្ត្រី ភូមិអាហារ និង House of Refresh។
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖
https://www.facebook.com/photo/?fbid=1073812144123589&set=a.776147903890016
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចឆក់ទូរស័ព្ទ និងកាបូបយ៉ាងសកម្ម
សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានលើកយកមកពិភាក្សា និងសម្រេច ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី
ក្រសួងវប្បធម៌បន្តធ្វើការតវ៉ាយ៉ាងខ្លាំងខ្លាបំផុត ចំពោះវត្តមាន និងការបន្តបង្កសកម្មភាពខុសច្បាប់ របស់អាជ្ញាធរថៃនៅប្រាសាទតាក្របី និងតំបន់ជុំវិញ នៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា
ក្រសួងរតនាគារដាក់ទណ្ឌកម្មលើ លោក កុក អាន និងបណ្តាញមជ្ឈមណ្ឌលបោកប្រាស់ ដែលបោកប្រាស់ជនជាតិអាម៉េរិក

យោបល់ទាំងអស់ (0)