TNAOT News
· 2ម៉ោងមុន
ក្រសួងរតនាគារដាក់ទណ្ឌកម្មលើ លោក កុក អាន និងបណ្តាញមជ្ឈមណ្ឌលបោកប្រាស់ ដែលបោកប្រាស់ជនជាតិអាម៉េរិក
#NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
635
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារបានកំណត់លោក កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជាម្នាក់ និងបុគ្គលចំនួន ២៨នាក់ដែលគេនិយាយថាជាបណ្តាញរបស់លោក។ 
សេចក្តីប្រកាសព័ត៌មានរបស់ OFAC បញ្ជាក់ថា ប្រតិបត្តិករបោកប្រាស់អាស៊ីអាគ្នេយ៍នៅក្នុងបណ្តាញនេះបានលួចប្រាក់រាប់លានដុល្លារពីជនរងគ្រោះអាម៉េរិក ខណៈពេលដែលកំពុងធ្វើប្រតិបត្តិការក្រោមការការពាររបស់លោក កុក អាន ដោយប្រើការល្បួងនៃមិត្តភាព ឬទំនាក់ទំនងស្នេហា ជនបោកប្រាស់ទាំងនេះបញ្ចុះបញ្ចូលជនជាតិអាម៉េរិកដែលងាយរងគ្រោះឱ្យផ្ទេរប្រាក់សន្សំរបស់ពួកគេក្នុងទម្រង់ជាទ្រព្យសកម្មឌីជីថល ដោយសន្យាថានឹងមានឱកាសវិនិយោគ និងប្រាក់ចំណេញខ្ពស់ ដើម្បីលួចប្រាក់ទាំងនោះទាំងស្រុង។ ក្នុងករណីខ្លះ បុគ្គលដែលប្រព្រឹត្តការបោកប្រាស់ទាំងនេះ គឺជាជនរងគ្រោះនៃការជួញដូរមនុស្ស ហើយត្រូវបានបង្ខំឱ្យប្រព្រឹត្តអំពើខុសច្បាប់ក្រោមការគំរាមកំហែងនៃអំពើហិង្សា។ 
លោក កុក អាន និងបណ្តាញរបស់លោក បានដំណើរការ និងទទួលផលចំណេញពីទីតាំងឆបោក ដែលមានគោលដៅលើពលរដ្ឋអាម៉េរិក ហើយជាញឹកញាប់ ប្រើប្រាស់ជនរងគ្រោះពីការជួញដូរមនុស្ស ដែលត្រូវបង្ខំឱ្យប្រព្រឹត្តអំពើខុសច្បាប់ ក្រោមការគំរាមកំហែងនៃអំពើហិង្សា ដូចដែលបានកត់ត្រា ក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្ស (TIP Report) របស់ក្រសួងការបរទេសអាមេរិក។
រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក បានអះអាងក្នុងសេចក្តីប្រកាសថា ការលុបបំបាត់ការឆបោក គឺជាអាទិភាពចម្បងសម្រាប់រដ្ឋបាលរបស់ លោក ត្រាំ ហើយក្រសួងរតនាគារនឹងបន្តកំណត់មុខសញ្ញាលើជនឆបោក និង មជ្ឈមណ្ឌលឆបោកដែលលួចប្រាក់រាប់ពាន់លានដុល្លារពីជនជាតិអាម៉េរិក ដែលខិតខំធ្វើការ ដោយមិនខ្វល់ថា ពួកគេប្រតិបត្តិការនៅទីណា ឬមានខ្សែរយៈទំនាក់ទំនងល្អប៉ុណ្ណានោះទេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក
2025 Media Event for Lancang-Mekong Countries Held in Nanning
ជប៉ុន ផ្តល់ឥណទានជិត ៥០លានដុល្លារដល់កម្ពុជា ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ និងទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជារឱ្យអនុវត្តឱ្យបានម៉ត់ចត់ មានប្រសិទ្ធភាព និងគ្មានការលើកលែង ចំពោះករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

យោបល់ទាំងអស់ (0)