TNAOT News
· 04-23
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចឆក់ទូរស័ព្ទ និងកាបូបយ៉ាងសកម្ម
#ចោរឆក់# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ខណ្ឌមានជ័យ#
2113
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៧៖២៥នាទី កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាធ្វើសកម្មភាពលួចឆក់ទូរស័ព្ទ និងកាបូបយ៉ាងសកម្មក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។
ឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅត្រង់ចំណុចភូមិសុបិន្ដ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ និងកាបូប) ដែលបានប្រព្រឹត្តនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០៩:៥០នាទី នៅត្រង់ចំណុចផ្លូវលេខ៧៣BT ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើឈ្មោះ ហៀង ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ។ សម្ភារៈដកហូតរួមមាន ម៉ូតូ ០១គ្រឿងម៉ាក ហុងដា សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1MG-7104។
បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះពិនិត្យសុខភាពភ្នែក និងផ្តល់វ៉ែនតាជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
[ភាគទី 23] ក្វាន់ សានយីវ៖ "ធ្វើដំណើរមួយម៉ឺនម៉ាយ" ដោយចាប់ផ្តើមពីទីក្រុងគុយលីន!
មេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ប្រកាសលាលែងពីតំណែង
ពីឆ្នាំ 1938 ដល់ឆ្នាំ 1944 ទីក្រុង Guilin ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងអំឡុងសង្រ្គាមចិន-ជប៉ុន

យោបល់ទាំងអស់ (0)