TNAOT News

· 4​ម៉ោង​មុន

សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានលើកយកមកពិភាក្សា និងសម្រេច ក្នុងកិច្ចប្រជុំពេញអង្គគណៈរ​ដ្ឋមន្រ្តី

#NEW NEWS# #សង្គម# #សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា# #ព័ត៌មានសង្គម#

1409

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានប្រព្រឹត្តទៅក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ដោយបានពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន៥។

ក្នុងនោះមាន ១. សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ ២. សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ៣. សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩ ៤. សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ និង៥. របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តវិធានការអន្តរាគមន៍ជួយអតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ។

គួរឱ្យដឹងដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥ នាខេត្តកំពង់ឆ្នាំង សម្តេចធិបតី នាយករដ្ឋមន្ត្រី បានប្រកាសថា "នៅឆ្នាំ២០២៦ កម្ពុជានឹងអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធា" ក្នុងគោលបំណងជម្រុញឲ្យ ពលរដ្ឋដែលមានអាយុចន្លោះពី១៨ ដល់ ៣០ឆ្នាំ ហ្វឹកហ្វឺន ក្នុងវិស័យការពារជាតិ។

សម្តេចធិបតីបន្ថែមថា ច្បាប់នេះជួយឱ្យកម្ពុជា ទី១ បង្កើនបរិមាណបំពេញសាច់ទ័ព និងទី២ បង្កើនប្រសិទ្ធភាព ក្នុងការបំពេញសាច់ទ័ព ដែលការបំពេញសាច់ទ័ព នឹងធ្វើឱ្យកម្ពុជាមិនខ្វះកូនទាហាន សម្រាប់ថ្ងៃអនាគត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស