TNAOT News

· 04-27

សម្តេចតេជោ៖ ព្រះមហាក្សត្រប្រុយណេនិងយាងមកដល់កម្ពុជា ដើម្បីជួបសំណេះសំណាលព្រមទាំងទទួលទានអាហារពេលព្រឹក

#ប្រទេសកម្ពុជា# #NEW NEWS# #ព្រះអង្គម្ចាស់ប្រុយណេ# #សង្គម# #សម្តេចតេជោ ហ៊ុនសែន# #ព័ត៌មានសង្គម#

7087

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ប្រសិនពុំមានការផ្លាស់ប្តូរទេនៅយប់ថ្ងៃ ២៩ មេសាខាងមុខនេះព្រះមហាក្សត្រប្រុយណេ ព្រះអង្គនិងយាងមកដល់កម្ពុជា ដែលខ្ញុំនឹងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់ និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។

ហើយសម្តេចបានបន្តថា៖ ករណីបែបនេះមិនចម្លែកទេរវាងព្រះអង្គជាមួយខ្ញុំ ព្រោះកាលពីឆ្នាំ២០១១ ពេលខ្ញុំទៅប្រុយណេព្រះអង្គបានបើករថយន្តដោយអង្គឯង មកទទួលខ្ញុំនៅព្រលានយន្តហោះជូនទៅសណ្ឋាគារ។ ហើយគោលបំណងទស្សនកិច្ចរបស់ព្រះអង្គមកកម្ពុជាគឺមកស្រស់ស្រូបអាហារពេលព្រឹកជាមួយខ្ញុំ ដែលព្រះអង្គរាប់អានខ្ញុំដូចប្អូនពៅ (បងប្អូន៣នាក់គឺព្រះអង្គជាបងទី១ ឯកឧត្តម ថាក់ ស៊ីនជាប្អូនទី២ និងខ្ញុំជាប្អូនពៅ។

ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេ មានតែការស្រស់ស្រូបអាហារពេលព្រឹក នៅថ្ងៃទី៣០ ខែមេសា ខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជបុត្រ។ ឯខ្ញុំមានកូនប្រុសទាំងបី ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត និងហ៊ុន ម៉ានី។ ក្រោយការស្រស់ស្រូបខ្ញុំនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ»៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស