Harbor Property

· 2023-08-22

ព្រះមហាក្សត្រទ្រង់មានជំនឿលើ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី នឹងបន្តជំរុញកំណើនសេដ្ឋកិច្ច

#ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី# #ព័ត៌មាន# #កំណើនសេដ្ឋកិច្ច# #នយោបាយជាតិ#

11565

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី នឹងបន្តជំរុញកំណើនសេដ្ឋកិច្ច។ ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ នៅក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ ថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ។



ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹង មាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ»។,


ព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ព្រះអង្គសូមសម្ដែងនូវក្តីសោមនស្សរីករាយ ចូលរួមអបអរសាទរ ពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ និងសូមសម្ដែងនូវអំណរសាទរដ៏កក់ក្តៅជូនចំពោះ សមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលប្រជាពលរដ្ឋ បានសម្តែងឆន្ទៈ និងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតជាសកលកន្លងទៅនេះ ។ 


ជាមួយគ្នានោះដែរព្រះអង្គរបានមានព្រះរាជបន្ទូលទៀតថា ចាប់ពីពេលដែលរដ្ឋសភាបានចាប់បដិសន្ធិជាថ្មីនាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល ៣០ឆ្នាំកន្លងមកហើយ ដែលកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍គ្រប់វិស័យ ដែលធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្រោមដំបូលសន្តិភាព ប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។


ព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាព ជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺ មេត្ត ករុណា មុទិតា និងឧបេក្ខា ។




សូមជម្រាបថា កម្មវិធីសម័យប្រជុំលើកដំបូង និងសម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ។ រដ្ឋសភាសម្រេចអំពីសុពលភាពនៃអាណត្តិតំណាងរាស្ត្រ និងអនុម័តបទបញ្ជាផ្ទៃក្នុង។ បន្ទាប់មក តំណាងរាស្ត្រ ១២៥រូប អញ្ជើញស្បថនៅព្រះបរមរាជវាំង។


ដោយឡែកនៅថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០២៣ រដ្ឋសភាបោះឆ្នោតជាកញ្ចប់រៀបចំ ក្បាលម៉ាស៊ីនរដ្ឋសភា ក្បាលម៉ាស៊ីនគណៈកម្មការទាំង ១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។  បន្ទាប់មក នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អញ្ជើញស្បថនៅព្រះបរមរាជវាំង ចូលកាន់តំណែង។




លោកអ្នកអាចស្វែងរកដីសម្រាប់លក់ តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទ របស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ!




 




អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖


Hotline: +855 99 252288 , +855 66 252288

(Telegram)/ +855 16 252288

WeChat: HB066886633

ចុចលីងនៅទីនេះដើម្បីធ្វើការស្ទង់មតិឈ្នះរង្វាន់ពី Harbor Property!




សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស