TNAOT News

· 03-18

តួសម្តែងរឿង Squid Game ត្រូវបានកាត់ទោសពីបទបៀតបៀនផ្លូវភេទ

#Squid Game# #ព័ត៌មាន# #ការបៀតបៀនផ្លូវភេទ# #ព័ត៍មានអន្តរជាតិ#

10069

តារាសម្តែងកូរ៉េខាងត្បូង O Yeong-su ដែលបានសម្តែងក្នុងរដូវកាលទី១ នៃរឿង Squid Game របស់ Netflix ត្រូវបានកាត់ទោសកាលពីថ្ងៃសុក្រ លើការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ និងទទួលទោសជាប់ពន្ធធនាគាររយៈពេលប្រាំបីខែ។

លោក O បាននិយាយថាគាត់នឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ ហើយលោកមានពេលប្រាំពីរថ្ងៃដើម្បីធ្វើវា ខណៈទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា «ការចោទប្រកាន់នេះគឺបានបញ្ជាក់ថា គាត់បានឱបស្ត្រីម្នាក់ និងថើបនាងនៅលើថ្ពាល់ ដោយមិនមានការអនុញ្ញាតហើយប្រឆាំងនឹងឆន្ទៈរបស់នាង» ។

គួររំលឹកផងដែរថា លោក O ធ្លាប់ត្រូវបានចោទប្រកាន់ពីបទរំលោភលើស្ត្រី ២ដង កាលពីឆ្នាំ ២០១៧ ខណៈពេលដែលលោកស្នាក់នៅតំបន់ជនបទអំឡុងការសម្តែងល្ខោន។

 

លោក O ក៏បានឈ្នះពានរង្វាន់តារាសម្តែងរងល្អបំផុតក្នុងទូរទស្សន៍នៅព្រឹត្តិការណ៍ Golden Globes សម្រាប់តួអង្គរបស់គាត់នៅក្នុងរឿង Squid Game កាលពីឆ្នាំ ២០២២ ដែលលោកក៏បានក្លាយជាតារាសម្ដែងជនជាតិកូរ៉េខាងត្បូងដំបូងគេបំផុតដែលឈ្នះពានរង្វាន់នេះ៕

សម្រួលដោយ៖ រិទ្ធី សុវណ្ណារ័ត្ន

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស