TA X2
· 03-08
ស្ត្រីគំរូថ្មីរបស់ជប៉ុនកំពុងប្រឹងប្រែងផ្តល់ភាពអង់អាចដល់ស្ត្រីផ្សេងទៀត
#ប្រទេសជប៉ុន# #ព័ត៌មាន# #Yuriko Koike# #ព័ត៍មានអន្តរជាតិ#
6207
អភិបាលក្រុងតូក្យូ លោកស្រី Yuriko Koike ដឹងច្បាស់ថា តើបណ្តាញ និងការណែនាំ មានសារៈសំខាន់កម្រិតណា ក្នុងការកសាងអាជីព ដូច្នេះលោកស្រីត្រូវធ្វើឲ្យប្រាកដថា រដ្ឋបាលរបស់លោកស្រីផ្តល់ឱកាសទាំងនេះដល់ពួកស្ត្រី។
គួរបញ្ជាក់ថា លោកស្រី Koike គឺជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីតិចតួចណាស់ដែលកាន់មុខតំណែងជាន់ខ្ពស់ នៅក្នុងប្រទេសជប៉ុន ដែលសង្គមនេះនៅតែក្ដោបក្ដាប់ដោយពួកបុរស ហើយមនុស្សជាច្រើននៅតែរក្សាទស្សនៈដែលថា កន្លែងរបស់ពួកស្ត្រី គឺនៅក្នុងផ្ទះ។
លោកស្រីបានណែនាំនូវគម្រោងមួយចំនួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងគោលបំណងផ្តល់សិទ្ធិអំណាចដល់ស្ត្រីផ្សេងទៀត នៅកន្លែងធ្វើការ ដោយផ្តល់កន្លែង ដើម្បីបង្កើតបណ្តាញ និងអភិវឌ្ឍចំណេះដឹងផ្នែកគ្រប់គ្រង ដែលកាលពីអតីតកាលដោយភាគច្រើនមានសម្រាប់តែបុរសប៉ុណ្ណោះ។
ក្នុងបទសម្ភាសន៍មួយនៅមុនទិវានារីអន្តរជាតិដែលត្រូវប្រារព្ធនៅថ្ងៃទី៨ ខែមីនានោះ លោកស្រី Koike បានប្រាប់សារព័ត៌មានថា៖ «មិនមានប្រទេសដទៃផ្សេងទៀត នៅលើពិភពលោកដែលកម្លាំងរបស់ស្ត្រីត្រូវបានប្រើប្រាស់តិចតួចបែបនេះទេ។ សម្រាប់ប្រទេសជប៉ុន និងទីក្រុងតូក្យូ របៀបទាញយកថាមពលដែលមិនទាន់ត្រូវបានប្រើពីស្ត្រី គឺមានសារៈសំខាន់ណាស់»។
ក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ ក្រោមសម្ពាធពីរដ្ឋាភិបាលជប៉ុន និងផ្សារហ៊ុនតូក្យូ ក្រុមហ៊ុនជប៉ុនជាច្រើន បានទទួលជោគជ័យក្នុងការជំរុញចំនួននាយកប្រតិបត្តិជាស្ត្រីឲ្យមានខ្ពស់ជាងមុន។ តែទោះបីជាមានការរីកចម្រើនបែបនេះក្ដី ក៏មេដឹកនាំជាស្ត្រីបាននិយាយថា ស្ត្រីជប៉ុនដែលមានការទទួលខុសត្រូវ ក្នុងការគ្រប់គ្រង គឺនៅតែជាតំណាងដ៏តិចតួច នៅក្នុងក្រុមហ៊ុនភាគច្រើន៕
https://www.channelnewsasia.com/asia/japans-new-female-role-models-seek-empower-other-women-4178031
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្ត្រីទី១ របស់អ៊ុយក្រែនបដិសេធការអញ្ជើញទៅថ្លែងសន្ទរកថាទៅកាន់ប្រជាជាតិអាមេរិករបស់លោក Biden
ស្ត្រីកាន់តែច្រើនឡើងនៅប្រទេសចិនជ្រើសរើសភាពនៅលីវ ដោយសារសេដ្ឋកិច្ចជាប់គាំង
មេដឹកនាំកូរ៉េខាងត្បូង៖ ទំនាក់ទំនងកាន់តែល្អជាមួយជប៉ុន ជួយរារាំងការគំរាមកំហែងរបស់កូរ៉េខាងជើង
អាពាហ៍ពិពាហ៍នៅកូរ៉េខាងត្បូងធ្លាក់ចុះ ៤០ភាគរយ ក្នុងរយៈពេល ១ទសវត្សរ៍
យោបល់ទាំងអស់ (0)