TA X2
· 03-13
ពលរដ្ឋកូរ៉េខាងត្បូងម្នាក់ត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារដោយព្យួរទោស ក្រោយបង្អត់អាហារខ្លួនឯងដើម្បីគេចពីកាតព្វកិច្ចយោធា
#កូរ៉េខាងត្បូង# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
4517
តុលាការកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ (ទី១១ ខែមីនា) បានកាត់ទោសបុរសវ័យ ២២ឆ្នាំម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ដោយព្យួរទោស ២ឆ្នាំពីបទបង្អត់អាហារខ្លួនឯងក្នុងគោលបំណងគេចវេះពីការបំពេញកាតព្វកិច្ចយោធា។
តុលាការប្រចាំតំបន់ Gwangju បានរកឃើញថា ជនជាប់ចោទមានទោសពីបទរំលោភលើច្បាប់កាតព្វកិច្ចយោធា ដែលកំណត់ឲ្យពលរដ្ឋជាបុរសមានកាយសម្បទារឹងមាំបរិបូរណ៍ទាំងអស់ចូលបម្រើ ក្នុងជួរយោធាយ៉ាងហោចណាស់ ១៨ខែ គិតត្រឹមឆ្នាំ២០២៤។ តែបុរសដែលលក្ខខណ្ឌរាងកាយរបស់ខ្លួនស្ថិតនៅក្រោមស្តង់ដារកំណត់អាចចូលបម្រើក្នុងសេវាកម្មផ្សេងដែលមិនពាក់ព័ន្ធនឹងការប្រយុទ្ធ សម្រាប់រយៈពេលដូចគ្នានេះ។
ចន្លោះឆ្នាំ២០២១ និងឆ្នាំ២០២២ នៅពេលដែលចុងចោទបានឆ្លងកាត់ការពិនិត្យសុខភាពមុនចូលបម្រើកាតព្វកិច្ចយោធា ការពិនិត្យនេះមានរួមបញ្ចូលទាំងអ្នកដែលមានសន្ទស្សន៍ម៉ាសរាងកាយក្រោមកម្រិត១៧ ផងដែរ។ ចុងចោទដែលមានទម្ងន់ ៥៤គីឡូក្រាម ក្នុងខែមករាឆ្នាំ២០២១ បានសម្រកទម្ងន់របស់ខ្លួនឲ្យធ្លាក់ចុះដល់ ៤៩,៧គីឡូក្រាម ហើយរក្សាទម្ងន់ ៥០,៤គីឡូក្រាម រហូតដល់ខែកុម្ភៈឆ្នាំ២០២២ នៅពេលដែលរូបគេបានទទួលការពិនិត្យសុខភាពជាលើកទី២។
អ្នកស៊ើបអង្កេតបានរកឃើញថា រូបគេបានកាត់បន្ថយការបរិភោគអាហារ និងកម្រិតទឹកដោយចេតនា ក្នុងអំឡុងពេលនោះ ដែលពួកគេបាននិយាយថា គឺដើម្បីឲ្យរាងកាយស្គមស្គាំងល្មមគ្រប់គ្រាន់ ក្នុងការបានចូលទៅក្នុងសេវាកម្មផ្សេង។ តែរូបគេបានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា ភាពតានតឹងដោយសារតែត្រូវបានបណ្តេញចេញពីសាកលវិទ្យាល័យ និងការបរាជ័យមិនបានចូលរៀនក្នុងសាកលវិទ្យាល័យតាមបំណងរបស់ខ្លួន ទើបបាននាំឲ្យមានការស្រកទម្ងន់នេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាពាហ៍ពិពាហ៍នៅកូរ៉េខាងត្បូងធ្លាក់ចុះ ៤០ភាគរយ ក្នុងរយៈពេល ១ទសវត្សរ៍
តុលាការអូទ្រីសបដិសេធការផ្ទេរជនល្មើសចាប់រំលោភទៅពន្ធនាគារធម្មតា
មេបញ្ជាការយោធាជាន់ខ្ពស់៖ អ៊ុយក្រែន មានគោលបំណងធ្វើសកម្មភាពវាយបក នៅចុងឆ្នាំ២០២៤
មន្ត្រី៖ កូរ៉េខាងត្បូងរំពឹងថា ទំនាក់ទំនងជាមួយអាមេរិកនឹងមិនប្រែប្រួល ទោះលទ្ធផលការបោះឆ្នោតខែវិច្ឆិកាយ៉ាងណាក៏ដោយ
យោបល់ទាំងអស់ (0)