Srey
· 2019-06-02
ចូរប្រយ័ត្ន! បញ្ឈប់ការទទួលទាន “ខ្ទឹមស” ភ្លាម ប្រសិនបើអ្នកជាមនុស្ស ៦ប្រភេទ នេះ
0
ខ្ទឹមស គឺមិនត្រឹមតែជាគ្រឿងផ្សំមួយជួយបង្កើនឱជារសអាហារឡើយ។ ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ខ្ទឹមស មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់រក្សាសុខភាពរឹងមាំប្រសើរជៀសឆ្ងាយពីបញ្ហាសុខភាពផ្សេងៗ។ ប៉ុន្តែប្រសិនបើអ្នកជាមនុស្សស្ថិតក្នុងស្ថានភាពសុខភាពទាំង ៦ ខាងក្រោមនេះ ចូរបញ្ឈប់ ឬប្រយ័ត្នឲ្យមែនទែនមុនពេលទទួលទានខ្ទឹមស ក៏ព្រោះវាអាចបង្កជាបញ្ហាគួរឲ្យព្រួយបារម្ភ! ថាតើមនុស្សបែបណាទៅដែលមិនគួរទទួលទានខ្ទឹមស? ខាងក្រោមវេបសាយសុខភាពនឹងបង្ហាញឲ្យដឹងនូវប្រភេទមនុស្សទាំង ៦ នោះ ៖

១. អ្នកដែលមានបញ្ហាថ្លើម
ដោយសារតែជាអាហារដែលមានផ្ទុកសារធាតុប្រឆាំងបាក់តេរី និងវីរុស មនុស្សជាច្រើនគិតថា ការទទួលទានខ្ទឹមសជួយទប់ស្កាត់សម្លាប់វីរុសនៃជំងឺរលាកថ្លើមបាន។ ប៉ុន្តែការពិតនោះ គឺខុសស្រឡះ ដោយខ្ទឹមសមិនអាចជួយព្យាបាល ឬទប់ស្កាត់កម្ចាត់វីរុសនៃជំងឺថ្លើមបានឡើយ។ ផ្ទុយទៅវិញការទទួលទានខ្ទឹមសបែរជាជម្រុញរំញោចក្រពះ និងពោះវៀន កាត់បន្ថយបរិមាណនៃទឹកអាស៊ីតក្រពះផ្ដល់ផលវិបាកដល់ដំណើរការនៃការរំលាយអាហារ ហើយបង្កជាអាការៈចង្អោរចង់ក្អួត។
២. អ្នកជំងឺរាគ
ប្រសិនបើអ្នកជំងឺរាគទទួលទានខ្ទឹមសឆៅ នោះជាតិហឹរនៃខ្ទឹមឆៅប្រាកដជាផ្ដល់ការរំញោចដល់ពោះវៀនដែលអាចបណ្ដាលឲ្យកើតមានបញ្ហាហូរឈាមក្នុងពោះវៀន និងហើម ហើយធ្វើឲ្យស្ថានភាពនៃជំងឺកាន់តែអាក្រក់ឡើង។ ដូច្នេះដើម្បីជាការប្រសើរ ប្រសិនបើអ្នកកំពុងរាគ គួរជៀសវាងទទួលទានខ្ទឹមសជាដាច់ខាត។
៣. អ្នកជំងឺមុនពេលវះកាត់
អ្នកជំងឺដែលនឹងត្រូវទទួលការវះកាត់ណាមួយនោះ គួរចាំទុកក្នុងចិត្តថា ត្រូវផ្អាក ឬបញ្ឈប់ការទទួលទានខ្ទឹមសយ៉ាងហោចណាស់ ២ សប្តាហ៍មុនពេលថ្ងៃវះកាត់ឈានមកដល់ ក៏ព្រោះតែខ្ទឹមស អាចបណ្ដាលឲ្យមានហូរឈាមច្រើនមិនឈប់។
៤. ស្ត្រីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូន
ការទទួលទានខ្ទឹមសក្នុងបរិមាណតិចតួច គឺមិនផ្ដល់ផលវិបាកអ្វីកំឡុងពេលមានផ្ទៃពោះឡើយ ប៉ុន្តែការប្រើប្រាស់ ឬទទួលទានច្រើនអាចបង្កបញ្ហាគួរឲ្យព្រួយបារម្ភគ្មានសុវត្ថិភាពឡើយសម្រាប់ស្ត្រីមានផ្ទៃពោះ ក៏ដូចជាស្ត្រីកំពុងបំបៅដោះ។
៥. អ្នកដែលមានសម្ពាធឈាមទាប
ខ្ទឹមស កាត់បន្ថយសម្ពាធឈាម។ ដូច្នេះចំពោះអ្នកដែលមានបញ្ហាសម្ពាធឈាមទាបស្រាប់ មិនគួរទទួលទានខ្ទឹមសឡើយជៀសវាងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ឡើង។
៦. អ្នកមានជំងឺភ្នែក
អ្នកមានជំងឺភ្នែក មិនគួរទទួលទានខ្ទឹមសឡើយ ក៏ព្រោះវាបណ្ដាលឲ្យអាការៈនៃជំងឺកាន់តែយ៉ាប់យ៊ឺនឡើងរហូតដល់មានការហូរឈាម និងអាចឈានដល់ថ្នាក់ពិការភ្នែកបាន! លើសពីនេះទៅទៀត ការទទួលទានខ្ទឹមសច្រើនលើសយូរទៅ ក៏អាចបណ្ដាលឲ្យភ្នែកទទួលរងការបំផ្លាញ ឬខូចភ្នែកផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សូមកុំយល់ច្រឡំ! ករណីស្រ្តីវ័យចំណាស់ម្នាក់ ត្រូវបានកូនស្រីវាយ និងធ្វើបាប នៅឈូកវ៉ា២ ជាព័ត៌មានមិនពិត!
ព្រឹត្តិការណ៍«នគរសង្ក្រាន្ត»នៅរាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ទទួលភ្ញៀវទេសចរបានប្រមាណ ៩លាននាក់
ព្រះនាង នរោត្តម ជេនណា មានមោទកភាព ចំពោះការសម្ដែងដល់អស្ចារ្យរបស់ អ្នកនាង ទេព បូព្រឹក្ស និងលោក G Devith លើកឆាកអន្តរជាតិ
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ ដកដង្ហើមតាមរយៈក្រដាស
យោបល់ទាំងអស់ (0)