Srey
· 2019-07-05
ទឹកទន្លេមេគង្គចាប់ផ្តើមឡើងជាបណ្តើរៗហើយ
#សង្គម# #ទឹកជំនន់# #សេដ្ឋកិច្ចជាតិ#
0
យោងតាមព្រឹត្តិបត្រព្យាករណ៍កម្ពស់ទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញផ្សាយនៅព្រឹកថ្ងៃនេះបានបង្ហាញថា កម្ពស់ទឹកទន្លេមេគង្គ ចាប់ផ្តើមឡើងបន្តិចម្តងៗហើយ តែកម្ពស់នេះ នៅទាបជាងកម្ពស់ទឹកកាលពីឆ្នាំទៅ។
ក្នុងនោះ នៅថ្ងៃនេះ ទន្លេមេគង្គស្ទឹងត្រែង មានកម្ពស់ ៤,៤៧ម៉ែត្រ ឡើង 0,67 បើធៀបនឹងថ្ងៃម្សិលមិញ, ទន្លេមេគង្គក្រចេះ មានកម្ពស់ 9,98 ម៉ែត្រ ឡើង 0,50 ម៉ែត្រ, ទន្លេមេគង្គកំពង់ចាម 4,60 ម៉ែត្រ ឡើង 0,20ម៉ែត្រ, ទន្លេបាសាក់ចតុមុខ ទឹកមានកម្ពស់ 2,42 ឡើង 0,16ម៉ែត្រ។
ដោយឡែកនៅថ្ងៃស្អែក ទន្លេមេគង្គស្ទឹងត្រែង នឹងឡើងដល់កម្ពស់ 4,70ម៉ែត្រ, ទន្លេមេគង្គក្រចេះ ឡើងដល់ 10,47ម៉ែត្រ, ទន្លេមេគង្គកំពង់ចាម ឡើងដល់ 5,12ម៉ែត្រ និងទន្លេមេគង្គចតុមុខ ឡើងដល់ 2,66ម៉ែត្រ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ចូរប្រយ័ត្ន! បញ្ឈប់ការទទួលទាន “ខ្ទឹមស” ភ្លាម ប្រសិនបើអ្នកជាមនុស្ស ៦ប្រភេទ នេះ
នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលោកឧបនាយករដ្ឋមន្ត្រីកែ កឹមយ៉ាន ឲ្យកែប្រែឡើងវិញហាមយកថ្លៃឯកសារខុសពីរដ្ឋកំណត់ បន្ទាប់ពីរងការរិះគន់ពីប្រជាពលរដ្ឋ
គុណសម្បត្តិនៃសណ្តែកដី
តើអ្នកមានជាងគេបំផុត៥នាក់នៅកូរ៉េខាងត្បូងជានរណាខ្លះ?
ការណែនាំពិសេស
ពង្រីកទីផ្សារទៅអន្តរជាតិ! ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តវិនិយោគិនចូលរួម «ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន» ដែលគ្រោងនឹងរៀបចំនៅទីក្រុងសៀងហៃ
ប្រទេសចិនដែលទើបតែរួចផុតពីគ្រោះទឹកជំនន់ ត្រៀមខ្លួនសម្រាប់ព្យុះស៊ីក្លូនត្រូពិចទីពីរ
[ភាគទី 27] ធានហាន៖ ច្រៀងចម្រៀងសរសើររដូវស្លឹកឈើជ្រុះក្នុងគ្រាដ៏ច្របូកច្របល់
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:The 76th Minute: Starlight Fills the Stadium! This is China-Vietn
យោបល់ទាំងអស់ (0)