Knongsrok
· 05-26
តើអ្នកដឹងទេថា! ការមើលតាមរយៈភ្នែករបស់សត្វនីមួយៗ មិនដូចការមើលឃើញរបស់មនុស្សយើងឡើយ
#ចំណេះដឹង# #សត្វពស់# #ចំណេះដឹងទូទៅ#
5854
ភ្នែករបស់សត្វ មើលទិដ្ឋភាពគ្រប់យ៉ាងនៅលើពិភពលោកនេះ មិនដូចអ្វីដែលមនុស្សយើងមើលឃើញនោះឡើយ។ តស់! មកដឹងទាំងអស់គ្នាថា តើសត្វនីមួយៗមើលឃើញបែបណាខ្លះ ខុសពីមនុស្សយើង។
១. សត្វពស់ ៖ របៀបនៃការមើលឃើញពិភពលោករបស់សត្វពស់ គឺខុសគ្នាទាំងស្រុងពីមនុស្សយើង។ នៅក្នុងរន្ធច្រមុះក្រោមភ្នែករបស់សត្វពស់ គឺមានញាណពិសេសសម្រាប់ចាប់សញ្ញាមួយដែលអាចមើលឃើញកម្ដៅវិទ្យុសកម្មនៃថនិកសត្វដែលមានឈាមក្តៅ។
២. សត្វគោ ៖ មិនអាចមើលឃើញពណ៌ក្រហមទេ វាអាចមើលឃើញតែការប្រែប្រួលនៃពណ៌ខៀវ និងបៃតងប៉ុណ្ណោះ។ សត្វគោ ក៏មិនចូលចិត្តឱ្យមនុស្សឈរនៅពីក្រោយវានោះដែរ ភ្នែករបស់វាអាចមើលឃើញតែអ្វីដែលនៅចំពោះមុខ និងនៅជិតវាតែប៉ុណ្ណោះ។
៤. សត្វត្រី ៖ កែវភ្នែករបស់ត្រីមានរាងស្វ៊ែរដែលអាចឱ្យពួកវាមើលឃើញ ៣៦០ដឺក្រេ និងសឹងតែអាចមើលឃើញគ្រប់ពណ៌ទាំងអស់ដូចភ្នែកមនុស្សយើងដែរ។ ប៉ុន្តែដោយសារពន្លឺមានស្ថានភាពខុសគ្នានៅក្រោមទឹក ពួកវាពិបាកនឹងសម្គាល់ពណ៌ក្រហម និងស្រមោលរបស់វាណាស់។ ត្រីសមុទ្រជ្រៅអាចមើលឃើញក្នុងទីងងឹតបានយ៉ាងងាយដែលត្រជាក់គួរសម។ ម្យ៉ាងវិញទៀត ត្រីឆ្លាម មិនអាចបែងចែកពណ៌បានឡើយ ប៉ុន្តែពួកវាឃើញច្បាស់នៅក្រោមទឹកច្រើនជាងយើង។
៥. សត្វបក្សី ៖ បក្សីមានវិធីពិសេសមួយចំនួនដើម្បីមើលពិភពលោក។ សត្វស្លាបអាចមើលឃើញពន្លឺយូវី ដែលអាចឱ្យវាបែងចែកភាពខុសគ្នារវាងសត្វឈ្មោល និងញី ក៏ដូចជាការរុករកកាន់តែប្រសើរឡើងនៅក្នុងតំបន់ជុំវិញរបស់ពួកវា។ ម្យ៉ាងវិញទៀត ពពួកសត្វស្លាបពូកែផ្តោតអារម្មណ៍ណាស់។ ឧទាហរណ៍ សត្វក្លែង និងឥន្ទ្រីអាចផ្តោតលើកណ្តុរតូចមួយនៅក្នុងវាលរហូតដល់ចម្ងាយមួយម៉ាយល៍។
៦. សត្វព្រាប ៖ សត្វព្រាបអាចមើលឃើញព័ត៌មានលម្អិតតូចៗ ដូច្នេះប្រសិនបើអ្នកត្រូវការស្វែងរករបស់ ឬវត្ថុតូចៗនៅលើចិញ្ចើមផ្លូវ អ្នកអាចពឹងឱ្យសត្វព្រាបជួយរកអ្នកបាន ចំពោះភ្នែករបស់សត្វស្លាប អាចមើលឃើញដល់កម្រិត 340 ដឺក្រេ ហើយជាទូទៅ ចក្ខុវិស័យរបស់វាត្រូវបានគេចាត់ទុកថាល្អជាងភ្នែករបស់មនុស្សពីរដង។
៧. សត្វល្អិត ៖ សត្វល្អិតដូចជាសត្វរុយមានភ្នែកតូចៗរាប់ពាន់ដែលធ្វើការរួមគ្នា ដើម្បីផ្តល់ឱ្យពួកគេនូវរូបភាពដ៏ធំនៃអ្វីដែលកំពុងកើតឡើងនៅជុំវិញពួកគេក្នុងស្ថានភាពយឺតៗ និងអាចចាប់ពន្លឺយូវីបានយ៉ាងល្អ។ រីឯសត្វឃ្មុំមើលឃើញពណ៌ក្រហមទៅជាពណ៌ខៀវងងឹត។
៨. សត្វឆ្មា ៖ សត្វឆ្មាមើលមិនឃើញស្រមោលក្រហម ឬបៃតងទេ ប៉ុន្តែពួកវាឃើញពណ៌ត្នោត លឿង និងខៀវបានយ៉ាងច្បាស់។ លើសពីនេះ ពួកវាទទួលបានទិដ្ឋភាពធំទូលាយ ដែលអាចមើលឃើញវត្ថុសងខាងបានច្រើនជាងមនុស្ស។ ទោះយ៉ាងណាក៏ដោយ នៅពេលដែលយប់ ឬស្ថិតក្នុងស្ថានភាពងងឹត សត្វឆ្មាប្រៀបដូចជា Ninja អ៊ីចឹង ហើយអាចមើលឃើញល្អជាងយើងដល់ទៅ ៦ ដង។
៩. សត្វសុនខ ៖ សត្វឆ្កែ មិនអាចមើលឃើញពណ៌ក្រហម ឬពណ៌ទឹកក្រូចទេ ប៉ុន្តែពួកវាអាចមើលឃើញពណ៌ខៀវ និងពណ៌ស្វាយបានយ៉ាងល្អ។ លើសពីនេះ វាអាចបែងចែកពណ៌ប្រផេះចំនួន ៤០ ប្រភេទផ្សេងគ្នា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
ចាប់ពីសប្តាហ៍ក្រោយ ឆ្នាំទាំង៤ ត្រូវបានព្រះសម្មាសម្ពុទ្ធ បំភ្លឺផ្លូវ ដឹកនាំផ្លូវ ការងារ ស្នេហា ហិរញ្ញវត្ថុ នឹងរីកចម្រើនទៅមុខ
អ្នកស្រាវជ្រាវ ប្រាប់ពីគន្លះ របស់សត្វដំរីអាស៊ី កប់សពកូនរបស់ពួកវា ក្នុងប្រឡាយដ៏កម្រ
បើមិនជឿកុំប្រមាថ ទំនៀមទម្លាប់វប្បធម៌ប្រពៃណីនៃពិធី សែងឆ្មា សុំទឹកភ្លៀង
ផ្កាពណ៌សលើក្រចក តើវាពិតជាមានន័យថាខ្វះសារធាតុចិញ្ចឹមមែនទេ?
យោបល់ទាំងអស់ (0)