Lookingtoday

· 09-13

អាការៈអ្វីខ្លះ ដែលជាមូល ហេតុបង្កឲ្យ ឆ្អល់ពោះ

#រោគ# #សុខភាព# #ជំងឺ# #ឆ្អល់ពោះ#

343

អ្នកដែលមានអាការៈឆ្អល់ពោះ និងមានអារម្មណ៍ឈឺ ផ្នែកខាងលើ ដែលបង្កឲ្យណែនពោះនិងមានខ្យល់ក្នុងពោះ និងត្រូវបញ្ចេញភើជាញឹកញាប់ ។ អ្នកខ្លះទៀត អាចមានអាការៈរមូលពោះ ក្អួតចង្អោរឆាប់ឆ្អែត ឬមានអាការៈចុកណែន ពោះដោយគ្រាន់ តែបរិភោគបន្តិចបន្តួច រីឯអ្នកខ្លះទៀត បញ្ចេញអាការៈក្រហាយត្រង់ បរិវេណដើមទ្រូង។

មូលហេតុនៃអាការៈទាំងអស់នេះ អាចកើតពីហេតុផល ច្រើនយ៉ាងរួមមាន៖

១-រោគក្នុងប្រព័ន្ធផ្លូវអាហារ ដូចជារោគដំបៅក្នុងក្រពះអាហារ រលាកក្រពះអាហារ មហារីកក្រពះអាហារ ព្រូនក្នុងប្រព័ន្ធផ្លូវអាហារ។ អាការៈក្រហាយត្រង់បរិវេណដើមទ្រូងអាចកើតចេញពីរោគអាស៊ីដក្នុងក្រពះ។

២-កើតចេញឱសថព្យាបាលរោគមួយចំនួន ថ្នាំប្រភេទដែលបង្កឲ្យក្រពះ និង ពោះវៀនធ្វើចលនាគៀបច្របាច់ថយចុះ ដូចជាថ្នាំងងុយដេក ថ្នាំរំងាប់ផ្លូវអារម្មណ៍ និងថ្នាំអង់ទីប៊ីយូទិកមួយចំនួន។ គ្រឿងភេសជ្ជៈដែលមានសារធាតុអាល់កុល ដូចជា ស្រា ស្រាបៀ និងទឹកតែ ឬ កាហ្វេ ដែលអាចបង្កឲ្យក្រពះអាហាររលាក។ អាហារប្រភេទជ្រក់ អាហារមានរសជាត់ហិរខ្លាំង ប្រៃខ្លាំង ឬផ្អែមខ្លាំង។

៣-រោគថង់ទឹកប្រមាត់ ដូចជាមាមនដុំគ្រោះក្នុងថង់ទឹកប្រមាត់ជាដើម

៤- រោគលំពែង

៥- រោគផ្លូវការខ្លះ ដូចជាទឹកនោមផ្អែម និងរោគក្រពេញទីរ៉ូអ៊ីដ។

៦-របបនៃការហូបចុក ក៏មានចំណែកពាក់ព័ន្ធធ្វើឲ្យឆ្អល់ពោះដែរ ពិសេសបរិភោគរសជាតិជូរខ្លាំង ប្រៃខ្លាំង ផ្អែមខ្លាំង ឬហិរខ្លាំង ដែលបង្កឲ្យសន្ទះស្រោមក្រពះអាំហាររលាក ការបរិភោគអាហារក្តៅប្រញាប់ប្រញាល់ ការទំពារអាហារមិនម៉ដ្ឋល្អ បរិភោគច្រើនពេក និងបរិភោគអាហារប្រភេទលំបាក កិន រលាយ។

សម្រាប់អ្នកចូលចិត្តបរិភោគបន្លែ ទោះបីជាប្រភេទមានកាកសរសៃច្រើន ប៉ុន្តែបើសិនជាបរិភោគច្រើនពេក អាចបង្កឲ្យមានអាការឆ្អល់ពោះដូចគ្នា ដោយសារតែរាងកាយ មិនអាចមានទឹករំលាយ ដែលចាំបាច់ត្រូវប្រើ បាក់តេរីក្នុងពោះវៀនជួយកិនបំបែក។

ទោះបីជាយ៉ាងណា អាហារប្រភេទបន្លែ ក៍ផ្តល់ផលប្រយោជន៍ យ៉ាងល្អចំពោះការបន្ទោរបង់។ ប៉ុន្តែប្រសិនបើអ្នកមានអាការៈដូចជា៖

-ហើមពោះ កើតក្នុងរយៈពេលខ្លីៗញឹកញាប់ អាចជាសញ្ញាបញ្ជាក់ថារោគមហារីកក្រពះអាហារកំពុងលុកលុយហើយ។

មានអាការឆ្អល់ពោះ ហើយទម្ងន់ស្រកចុះ -មានអាការៈស្លេកស្លាំងហើយលាមកមានពណ៌ខ្មៅ -មានអាការក្អួតជាប់គ្នាជាច្រើនថ្ងៃ ឬលេបអាហារមិនចូល -ខ្លួនមានពណ៌លឿង ភ្នែកលឿង -ឈឺពោះខ្លាំង និងណែនពោះខ្លាំង ប្រសិនបើអ្នកមានអាការៈបែបនេះអ្នកគួរទៅជួបគ្រូពេទ្យដើម្បីធ្វើការត្រួតពិនិត្យមូលហេតុពិតនៃរោគឆ្អល់ ពោះនោះ និងធ្វើការព្យាបាលឲ្យទាន់ពេលវេលា។ ដោយ៖ ហង្ស សុបញ្ញា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)