Srey
· 2019-03-08
នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលោកឧបនាយករដ្ឋមន្ត្រីកែ កឹមយ៉ាន ឲ្យកែប្រែឡើងវិញហាមយកថ្លៃឯកសារខុសពីរដ្ឋកំណត់ បន្ទាប់ពីរងការរិះគន់ពីប្រជាពលរដ្ឋ
0

បន្ទាយមានជ័យ៖ បន្ទាប់ពីពលរដ្ឋបានធ្វើការរិះគន់នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ត្រូវបានលោកឧបនាយករដ្ឋមន្ត្រីកែ កឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកែប្រែឡើងវិញហាមយកថ្លៃឯកសារខុសពីរដ្ឋកំណត់ លើកឡើងនៅក្នុងថ្ងៃបិទអង្គសន្និបាតបូកសរុបការងារឆ្នាំ២០១៨ លើកទិសដៅឆ្នាំ២០១៩នៅសាលាខេត្តបន្ទាយមានជ័យនាពេលកន្លងទៅថ្មីនេះ។

លោកឧបនាយករដ្ឋមន្ត្រី បន្តថា៖ ក្រោយពេលប្រកាសទទួលភារកិច្ចថ្មីលោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ឃើញព័ត៌មានចុះផ្សាយដែលប្រជាពលរដ្ឋធ្វើការរិះគន់យ៉ាងខ្លាំងរាល់ការងារនៅ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតការទារលុយថ្លៃធ្វើឯកសារលិខិតឆ្លងដែនដែលខុសពីគោលការណ៍រដ្ឋកំណត់។

លោកបានណែនាំថា៖ បើសិនជាកើតមានសុំឲ្យបញ្ឈប់រាល់សកម្មភាព ហើយលោកនាយប៉ុស្តិ៍ខឹម ចិន្ត្រា ត្រូវសម្រួលការងារឡើងវិញ និងខិតខំការងារឲ្យកាន់តែប្រសើឡើង ដែលយើងជាមន្ត្រីធ្វើការបម្រើប្រជាពលរដ្ឋ និងសង្គមនិងការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវជាតិនិងអន្តរជាតិដែលឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលចូលមកកំសាន្តនៅកម្ពុជា។

នៅក្នុងថ្ងៃបិទអង្គសន្និបាតនៅខេត្តបន្ទាយមានជ័យ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានរំលឹកបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរថា ច្រកទ្វារអន្តរជាតិ គឺតម្រូវឲ្យមានស្ថាប័នតែ២ប៉ុណ្នោះ មានមន្ត្រីនគរបាលអន្តោប្រវេសន៍និងមន្ត្រីគយរដ្ឋាករទុកធ្វើការ ក្រៅពីនោះត្រូវដកចេញអោយអស់បើទុកវាកើតទៅជាឧបសគ្គរារាំងការធ្វើពាណិជ្ជកម្មទៅវិញទេ។

គួរបញ្ជាក់ផងដែរថា៖ នាពេលកន្លែងទៅថ្មីៗ នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានរងការរិះគន់យ៉ាងចាស់ដៃ ទាក់ទងការទារលុយថ្លៃវាយឯកសារលើសការកំណត់របស់រដ្ឋ ការបើកដៃឲ្យមេខ្យល់នាំពលរដ្ឋឆ្លងដែនខុសច្បាប់ និង យកលុយថ្លៃម៉ូតូឌុប ម៉ូតូកង់បីបង់ជាខែ និងជាថ្ងៃផងដែរ៕ អត្តបទ៖ សៅនៅ(តុង)

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឯកឧត្ដម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីការពារជាតិរបស់ចិន នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត “២+២“ នៅកម្ពុជា
ព្រះនាង នរោត្តម ជេនណា មានមោទកភាព ចំពោះការសម្ដែងដល់អស្ចារ្យរបស់ អ្នកនាង ទេព បូព្រឹក្ស និងលោក G Devith លើកឆាកអន្តរជាតិ
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ ដកដង្ហើមតាមរយៈក្រដាស
ប៉ាគីស្ថានជំរុញការរៀបចំសម្រាប់កិច្ចចរចាអ៊ីរ៉ង់-អាម៉េរិក ទោះបីជាការចូលរួមរបស់ទីក្រុងតេអេរ៉ង់មិនទាន់ច្បាស់លាស់ក៏ដោយ
យោបល់ទាំងអស់ (0)