TNAOT News

· 2​ម៉ោង​មុន

ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះផ្ទះលក់ចាប់ហួយមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

#ខណ្ឌជ្រោយចង្វារ# #NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ព័ត៌មានសង្គម#

650

នៅវេលាម៉ោង២១:៥០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចផ្លូវបេតុង ស្រែញ័ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ 

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលឆេះខូចខាតបន្ទប់ទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ រួមមានម៉ាស៊ីនត្រជាក់ ពូក កង្ហា នឹងសម្ភារប្រើប្រាស់ផ្សេងៗ នឹងបណ្ដាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាង មួយខ្នងទំហំ ៤ម៉ែត្រ x ៤ម៉ែត្រ រួមមានទូកទឹកកក ម៉ាស៊ីនបោកខោអាវ ពូក នឹង សម្ភារ ចាប់ហួយមួយចំនួន។

លុះនៅវេលាម៉ោង១០:៣០នាទី ថ្ងៃខែឆ្នាំដដែលដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ៣ឡាន ស្មើនឹង ១៨ម៉ែត្រគូប និងរថយន្តជំនួយ រថយន្ត OCIC ចំនួន ៣គ្រឿងពុំបានប្រើប្រាសទឹក ចំពោះមូលហេតុដែលអគ្គិភ័យឆាបឆេះឡើង គែបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស