TNAOT News

· 1​ម៉ោង​មុន

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវ: និងគំរាមសម្លាប់ នៅស្រុកស្អាង

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ស្រុកស្អាង# #រំលោភសេពសន្ថវៈ#

362

នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១១:៣០នាទី កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីរំលោភសេពសន្ថវៈ និងគំរាមសម្លាប់ នៅចំណុចភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះ ចំនួន០១នាក់ ឈ្មោះ គា ស្រីនាង ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានលំនៅ ភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យ ចំនួន០១នាក់ (ឃាត់ខ្លួន) ឈ្មោះ គា ធា ហៅស្មី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរៈមិនពិតប្រាកដ មានលំនៅ ភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

តាមប្រភពសមត្ថកិច្ច ឲ្យដឹងថាជនសង្ស័យ ជាមនុស្សប្រើប្រាស់គ្រឿងញៀន ជាប្រចាំ ហើយតែងតែកាន់កាំបិតផ្គាក់ គំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះ ច្រើនដងមកហើយ ដោយ កាលពីថ្ងៃទីមិនចាំ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៨:០០នាទី ជនសង្ស័យបានធ្វើសកម្មភាពចាប់ចងដៃជនរងគ្រោះ រួចបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ បានសម្រេច មួយលើក ព្រមទាំងបានគំរាមសម្លាប់ជនរងគ្រោះថែមទៀតផង បើសិនជាហ៊ាននិយាយរឿងនេះប្រាប់អ្នកដទៃ។ កាលពីអំឡុងឆ្នាំ២០២៣ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះបានសម្រេច ចំនួន០១លើក រួចមកហើយ។  ដោយសារតែមានការភ័យខ្លាច និងអត់ទ្រាំលែងបាននឹងទង្វើរបស់ជនសង្ស័យដែលតែងតែមានបំណងចាប់រំលោភខ្លួន និងតែងតែគំរាមកំហែងថានឹងសម្លាប់នេះ ជងរងគ្រោះក៏សម្រេចចិត្តមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ឲ្យជួយអន្តរាគមន៍។

ក្រោយពេលទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ សហការជាមួយប្រជាការពារឃុំ បានចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងខាងលេី យកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភជនរងគ្រោះបានម្ដង រួមទាំងបានយកកាំបិតផ្គាក់និយាយគំរាមកំហែងថានឹងសម្លាប់ជនជនរងគ្រោះ រួមនិងម្ដាយ ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស