TNAOT News

· 2​ម៉ោង​មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការផលិតផលជាតិជាផ្លូវការ ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក

#ផលិតផល# #NEW NEWS# #រដ្ឋបាលខេត្តសៀមរាប# #ក្រសួងពាណិជ្ជកម្ម# #សង្គម# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#

926

យុទ្ធនាការផលិតផលជាតិ MadeInCambodia ក្នុងខេត្តសៀមរាប ត្រូវបានបើកជាផ្លូវការ ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម នឹងមានការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប រយៈពេល០៣ថ្ងៃ ចាប់បីថ្ងៃទី ២៤-២៦ ខែមេសា ឆ្នាំ២០២៦ នៅសួនច្បារហាត់ប្រាណមាត់ស្ទឹងសៀមរាប។

យុទ្ធនាការនេះរៀបចំឡើង ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម សិប្បករនិងអ្នកកែច្នៃក្នុងស្រុកឱ្យមានឱកាសបង្ហាញសក្តានុពលផលិតផលរបស់ខ្លួនបញ្ជា្របចូលក្នុងទីផ្សារ។

ក្នុងឱកាសនោះ លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានឱ្យដឹងថា “យុទ្ធនាការផលិតផលជាតិ MadeInCambodia” គឺជាមូលដ្ឋានក្នុងការជំរុញការតភ្ជាប់ រវាងក្រុមអ្នកផលិត អ្នកផ្គត់ផ្គង់ទៅនឹងតួអង្គពាក់ព័ន្ធក្នុងទីផ្សារ និងខ្សែច្រវាក់តម្លៃ សំដៅធានាបាននូវនិរន្តរភាពការផ្គត់ផ្គង់ ការស្រូបទិញនិងការលើកកម្ពស់ផលិតផលក្នុងស្រុក ជាពិសេសផលិតផលខេត្តសៀមរាប។ជាមួយគ្នានេះ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានរំពឹងថា តាមរយៈយុទ្ធនាការផលិតផលជាតិនេះនឹងជួយពង្រីកទីផ្សារផលិតផលជាតិ ជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក លើកកម្ពស់ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋដែលជាអតិថិជន និងអ្នកប្រើប្រាស់ ព្រមទាំងបើកឱកាសបន្ថែមទៀតជូនដល់សិប្បករ-ផលិតករក្នុងស្រុក អាចនាំយកទំនិញរបស់ខ្លួនដែលមានអនុលោមភាព និងចុះបញ្ជី “ច.ប.ផ.” ត្រឹមត្រូវក្នុងការបង្កើនការដាក់លក់នៅតាមបណ្តាផ្សារទំនើបនានាផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស