TNAOT News
· 11-06
លោក Nawat សុំទោសចំពោះរឿងចម្រូងចម្រាសហើយថាខ្លួនស្ថិតនៅក្រោមសម្ពាធជាច្រើន
#Miss Universe# #NEW NEWS# #លោក Nawat# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
4531
លោក Nawat Itsaragrisil នាយកបវរកញ្ញាចក្រវាលថៃ សុំទោសចំពោះភាពចម្រូងចម្រាសដោយបាននិយាយថាលោកស្ថិតនៅក្រោមសម្ពាធជាច្រើន។
ក្នុងពិធីស្វាគមន៍បវរកញ្ញាចក្រវាលឆ្នាំ២០២៥ នៅយប់ថ្ងៃទី៥ ខែវិច្ឆិកា នេះនាយកនៃកម្មវិធីប្រកួតបវរកញ្ញាចក្រវាលថៃ លោក Nawat Itsaragrisil បានសុំទោសចំពោះភាពចម្រូងចម្រាសថ្មីៗជុំវិញការប្រលងឆ្នាំនេះ ខណៈលោកត្រូវបានគេមើលឃើញថាបានស្តីបន្ទោសបេក្ខនារីនៃបវរកញ្ញាចក្រវាលឆ្នាំ២០២៥ និងចំពោះបវរកញ្ញាចក្រវាលម៉ិកស៊ិក Fatima Bosch ចំពោះការមិនបង្ហោះផ្សព្វផ្សាយពីប្រទេសថៃ។
ក្នុងអំឡុងពេលប្រឈមមុខគ្នា លោក Nawat ហាក់ដូចជាប្រមាថ បវរកញ្ញាចក្រវាលម៉ិកស៊ិក Fatima Bosch ដោយនិយាយថា «ប្រសិនបើអ្នកធ្វើតាមបញ្ជាពីនាយកជាតិ (National Director) របស់អ្នក អ្នកគឺជាមនុស្សល្ងង់»។
ចាប់តាំងពីពេលនោះមក ហេតុការណ៍នេះបានធ្វើឱ្យមានការខឹងសម្បារនៅទូទាំងពិភពលោក ដោយលោក Raul Rocha ប្រធានកម្មវិធីប្រកួតបវរកញ្ញាចក្រវាលបានថ្កោលទោសសកម្មភាពរបស់ លោក Nawat Itsaragrisil ដោយបន្ថែមថាលោកនឹងដាក់កម្រិតលើការចូលរួមរបស់លោក Nawat នៅក្នុងព្រឹត្តិការណ៍ដែលទាក់ទងនឹងការប្រកួតនៅឆ្នាំនេះ។
កាលពីយប់ថ្ងៃពុធ ក្នុងពិធីស្វាគមន៍បវរកញ្ញាចក្រវាលឆ្នាំ ២០២៥ លោក Nawat Itsaragrisil បានចេញការសុំទោសដោយលើកឡើងថា លោកស្ថិតក្រោមសម្ពាធខ្លាំង។ លោកថា៖«ខ្ញុំគិតថាអ្នកត្រូវតែយល់ថាសម្ពាធគឺខ្លាំងណាស់។ ខ្ញុំជាមនុស្ស ពេលខ្លះខ្ញុំមិនអាចគ្រប់គ្រងបាន[.....] និយាយអញ្ចឹង ខ្ញុំគ្មានចេតនាធ្វើបាបអ្នកណាទេ ព្រោះខ្ញុំគោរពអ្នកទាំងអស់គ្នា... ខ្ញុំត្រូវតែនិយាយ ខ្ញុំសុំទោសដែលវាបានកើតឡើង»។
លោកបានបន្ថែមថា ប្រសិនបើអ្នកណាមិនស្រួលនឹងអ្វីដែលបានកើតឡើងនោះគឺលោកសោកស្ដាយខ្លាំងណាស់ បន្ទាប់មកលោកបានប្រឈមមុខនឹងបេក្ខនារី Miss Universe ២០២៥ ហើយបានឱនសុំទោសពួកគេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)