TNAOT News
· 6ម៉ោងមុន
ព្រៃឈើសហគមន៍អូរក្រញូង នៅស្រុកសណ្តាន់ ប្រមាណជាង ៣ហិកតាត្រូវបានរងការកាប់ទន្ទ្រានជាថ្មី
#ព្រៃឈើ# #NEW NEWS# #ខេត្តកំពង់ធំ# #សង្គម# #ទន្ទ្រានដីព្រៃ# #ព័ត៌មានសង្គម# #ក្រញូង#
1625
ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ អំពីការកាប់ទន្ទ្រានព្រៃឈើនៅក្នុងព្រៃសហគមន៍អូរក្រញូង ស្ថិតនៅក្នុងភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ មន្ត្រីជំនាញបានចុះទៅត្រួតពិនិត្យវាយតម្លៃ អំពីស្ថានភាពខូចខាតដោយកាប់ទន្ទ្រានព្រៃឈេីយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ និងចាត់វិធានការគ្រប់គ្រងការពារ ព្រមទាំងរៀបចំកសាងសំណុំរឿងដើម្បីអនុវត្តវិធានការច្បាប់។ នេះបើយោងតាមការចុះផ្សាយរបស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
លោក ម៉ៅ ធា ប្រធានសហគមន៍ព្រៃឈើអូរក្រញូង បានរាយការណ៍ថា ផ្ទៃដីសហគមន៍ព្រៃឈើអូរក្រញូង មានទំហំសរុបជាង ១,៦០០ហិកតា បច្ចុប្បន្ននៅសល់ប្រមាណជាង ១,២០០ហិកតា ដែលកំពុងធ្វើការគ្រប់គ្រងការពារ ហើយផ្ទៃដីព្រៃឈើជាង ៤០០ហិកតាទៀត ត្រូវបានរងការកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធពីសំណាក់ជនល្មើសមួយចំនួននាបណ្តាឆ្នាំកន្លងទៅ។
លោក ហេង លីហួ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ បានបញ្ជាក់ថា ផ្ទៃដីព្រៃឈើសហគមន៍អូរក្រញូងដែលបានរងការកាប់ទន្ទ្រានក្នុងពេលត្រួតពិនិត្យនេះ មាន ទំហំ ៩ហិកតា ១៥អា ក្នុងនោះ តាមការវាយតម្លៃ ផ្ទៃដីប្រមាណជាង ៣ហិកតា ត្រូវបានរងការកាប់ទន្ទ្រាននៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ ដោយឡែកផ្ទៃដីជាង ៦ហិកតាទៀត អាចក្រុមជនល្មើសលួចកាប់ទន្ទ្រាន នាបណ្តាឆ្នាំកន្លងទៅ ហេីយទេីបធ្វើការដុតនិងសំអាត។
ជាមួយគ្នានេះ អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ក៏បានសម្តែងនូវការសោកស្ដាយចំពោះការបាត់បង់ព្រៃឈើ ដែលកំពុងធ្វើការការពារ និងអភិរក្ស សម្រាប់បម្រើសេចក្តីត្រូវការរបស់សង្គមជាតិ និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត និងណែនាំឲ្យសមត្ថកិច្ចជំនាញ សហការជាមួយ ប្រធានសមាគមព្រៃឈើអូរក្រញូង ត្រូវស្រាវជ្រាវវែករកមុខសញ្ញាកាប់ទន្ទ្រានព្រៃឈើសហគមន៍អូរក្រញូងនេះឲ្យឃេីញ ដេីម្បីចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡេីយផងដែរ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សម្តេចធិបតី និងរដ្ឋមន្ត្រីការបរទេសលីទុយអានី ពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ
មន្ទីរទេសចរណ៍ចុះរៀបចំណែនាំអាជីវករ និងប្រជាពលរដ្ឋលើភ្នំសំពៅ ក្រោយមានបាតុភាពប៉ះពាល់ភ្ញៀវទេសចរ
កម្ពុជា និងដៃគូប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន
ជប៉ុន ផ្តល់ឥណទានជិត ៥០លានដុល្លារដល់កម្ពុជា ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ និងទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ

យោបល់ទាំងអស់ (0)