TNAOT News

· 3​ម៉ោង​មុន

មន្ទីរទេសចរណ៍ចុះរៀបចំណែនាំអាជីវករ និងប្រជាពលរដ្ឋលើភ្នំសំពៅ ក្រោយមានបាតុភាពប៉ះពាល់ភ្ញៀវទេសចរ

#ភ្ញៀវទេសចរ# #មន្ទីរទេសចរណ៍# #NEW NEWS# #ភ្នំសំពៅ# #សង្គម# #អាជីវករ# #ព័ត៌មានសង្គម#

841

បន្ទាប់ពីទទួលបានពត៌មានដែលភ្ញៀវបានបង្ហោះពីបញ្ហាប្រឈមនៅលើភ្នំសំពៅ ក្រុមការងារមន្ទីរទេសចរណ៍ខេត្ត បានសហការជាមួយរដ្ឋបាលស្រុក កម្លាំងអធិការដ្ឋានស្រុក អាជ្ញាធរមូលដ្ឋាន ចុះសាកសួរពត៌មានលម្អិត និងបានណែនាំដល់ប្រជាពលរដ្ឋ អាជីវករលក់ដូរឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ទេសចរនាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

មន្ទីរទេសចរបញ្ជាក់ថា ក្នុងការចុះពិនិត្យនេះដែរ ក្រុមការងារបានធ្វើការណែនាំដល់ប្រជាពលរដ្ឋនិងអាជីវករនៅលើភ្នំសំពៅឱ្យអនុវត្តដូចខាងក្រោម៖ ត្រូវសម្អាតអនាម័យ ទុកដាក់ និងវេចខ្ចប់សម្រាមឱ្យបានត្រឹមត្រូវ និងត្រូវយកសម្រាមចេញពីលើកំពូលភ្នំពេលលក់ដូររួចជាប្រចាំ។, បញ្ឈប់សកម្មភាពដេញដណ្តើមភ្ញៀវអនាធិបតេយ្យ។, បញ្ឈប់រាល់សកម្មភាពបង្ខិតបង្ខំភ្ញៀវឱ្យទិញ ឬសុំលុយពីភ្ញៀវ ដោយផ្ទាល់ឬប្រយោលគ្រប់រូបភាព។, បញ្ឈប់ការប្រើប្រាស់កន្លែងបន្លំរូបភាពសាសនា ដើម្បីកេងប្រយោជន៍បុគ្គល។, មិនអនុញ្ញាតឱ្យក្មេងៗលេងប្រលែងគ្នា ស្រែកឡូឡាបង្កភាពអនាធិបតេយ្យ និងប៉ះពាល់ដល់តម្លៃនៃតំបន់បេតិកភណ្ឌ ឬឱ្យក្មេងៗដើរសុំប្រាក់ពីភ្ញៀវទៀតឡើយ។, រៀបចំសណ្តាប់ធ្នាប់តូប ពង្រីកផ្លូវសម្រាប់ភ្ញៀវធ្វើដំណើរឱ្យបានស្រួល។ និងត្រូវរួមគ្នាថែរក្សាទ្រព្យសម្បត្តិសាធារណៈ អនាម័យ និងបរិស្ថាន។

បន្ថែមពីនេះ មន្ទីរទេសចរខេត្តបានសង្កត់ធ្ងន់ថា ករណីនៅមានបញ្ហាអវិជ្ជមានទៀត មន្ទីរទេសចរណ៍ខេត្ត នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចអនុវត្តវិធានការដោយគ្មានការលើកលែងផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស