TNAOT News
· 5ម៉ោងមុន
កម្ពុជា និងដៃគូប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន
#វិស័យបរិស្ថាន# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
1575
នៅក្នុងអំឡុងពេលស្នាក់នៅ និងដឹកនាំប្រតិភូអញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលពេញអង្គស្តីពីអេកូឡូស៊ីថ្នាក់តំបន់ នៅទីក្រុងAsnata ប្រទេសកាហ្សាក់ស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបទ្វេភាគីជាមួយលោក Rolph Payet អគ្គលេខាធិការប្រតិបត្តិនៃអនុសញ្ញា Basel, Rotterdam និង Stockholm។
ក្នុងឱកាសនៃជំនួបភាគីទាំ២ បានពិភាក្សាអំពីគម្រោងទប់ស្កាត់ការបំពុលខ្យល់ ដែលក្រសួងបរិស្ថាន បានលើកឡើងសម្រាប់កិច្ចសហប្រតិបតិការជាមួយគ្នារួចហើយ។ ភាគីទាំងពីរ ក៏បានពិភាក្សាពង្រីកគម្រោងនេះឱ្យគ្របដណ្ដប់ ទៅលើការគ្រប់គ្រងលើសំរាម សំណល់រឹងនិងសំណល់ប្លាស្ទិកផងដែរ។
លោក Rolph Payet បានបញ្ជាក់នូវការគាំទ្រ ហើយបានស្នើសុំឱ្យមានការពិភាក្សាគ្នាឱ្យលម្អិតបន្ថែមទៀតនៅខែមិថុនា នៅប្រទេស Uzbekistan ខាងមុខ។ លោកបានស្នើសុំឱ្យមានប្រតិភូក្រសួងបរិស្ថាន ចូលរួមកិច្ចប្រជុំនៅ ប្រទេស Uzbekistan ខាងមុខ ដើម្បីរួមគ្នាពិភាក្សាជាមួយអង្គការ BSR ផង ជាមួយមូលនិធិបរិស្ថានសកលផង ដើម្បីរៀបចំគម្រោងកិច្ចសហប្រតិបត្តិការ។
គួរឱ្យដឹងដែរថា ឆ្លើយតបទៅនឹងការអញ្ជើញរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី ប្រទេស កាហ្សាក់ស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជាចូលរួម កិច្ចប្រជុំកំពូលស្តីពីអេកូឡូស៊ីថ្នាក់តំបន់ នៅទីក្រុងAsnata ប្រទេសកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី២១-២៤ ខែមេសា ឆ្នាំ២០២៦។
កិច្ចប្រជុំកំពូល Regional Ecological Summit និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានរៀបចំឡើងក្នុងគោលបំណងសំខាន់នោះគឺ បង្កើតជាវេទិកាសម្រាប់ការរួមរួមគ្នាដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ បញ្ហាបរិស្ថាន និងបញ្ហាការការពារបរិស្ថាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ភាគទី 24: លី ជីសិន៖ ឧត្តមសេនីយ៍កងទ័ពមិនធម្មតា
[ភាគទី 23] ក្វាន់ សានយីវ៖ "ធ្វើដំណើរមួយម៉ឺនម៉ាយ" ដោយចាប់ផ្តើមពីទីក្រុងគុយលីន!
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ សំឡេងឆ្លុះត្រឡប់រវាងជញ្ជាំងថ្ម
Lancang-Mekong Voices Youth Symphony Thai Traditional instrumental Performance:Song of Loy Krathong; The Moon Represents My Heart

យោបល់ទាំងអស់ (0)