TNAOT News

· 2​ម៉ោង​មុន

ជប៉ុន ផ្តល់ឥណទានជិត ៥០លានដុល្លារដល់កម្ពុជា ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ និងទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ

#NEW NEWS# #ការផ្តល់ឥណទាន# #ទឹកកខ្វក់# #សង្គម# #ទឹកជំនន់# #ជប៉ុន# #ព័ត៌មានសង្គម#

662

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពី ការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ «គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍ បណ្តាញបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី១)»។

គម្រោងនេះ ដែលបានចុះហត្ថលេខា នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃនេះ មានទឹកប្រាក់ចំនួន ៦.៩០៨.០០០.០០០ យ៉េន (ប្រមាណ ៤៦.០០០.០០០ ដុល្លារអាមេរិក)។ គម្រោងនេះនឹងបង្កើនភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធនៅរាជធានីភ្នំពេញប្រឆាំងនឹងការជន់លិច ដោយ បង្ការផលប៉ះពាល់អវិជ្ជមានលើជីវភាពប្រចាំថ្ងៃ និងសកម្មភាពសេដ្ឋកិច្ច ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ ឆ្លុះ បញ្ចាំងពីការប្តេជ្ញាចិត្តឥតងាកររបស់ជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស