TNAOT News

· 2​ម៉ោង​មុន

ក្រសួងបរិស្ថាន ផ្អាកដំណើរការក្រុមហ៊ុនដែលបញ្ចេញសំណល់រាវ បង្កឱ្យមានការបំពុលទឹក ងាប់ត្រី នៅបាត់ដំបង

#NEW NEWS# #សំណល់រាវ# #សង្គម# #ក្រសួងបរិស្ថាន# #ការបំពុលទឹក# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#

585

មន្រ្តីជំនាញក្រសួងបរិស្ថានបានរកឃើញថាក្រុមហ៊ុន បៃ ស៊ីង សេង (ខេមបូឌា) អ៊ុនដាសស្ត្រី ឯ.ក បានបញ្ចេញសំណល់រាវ បង្កឱ្យមានការបំពុលទឹក ងាប់ត្រី និងបំពុលបរិស្ថាននៅក្នុងអូរត្រែង ខេត្តបាត់ដំបង។

ក្រុមការងារក្រសួងបរិស្ថានបានបន្តចុះពិនិត្យ ជាមួយមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង និងរដ្ឋបាលស្រុករតនៈមណ្ឌលនៅថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៦ និងបានរកឃើញថារោងចក្រផលិតដំណាប់ស្វាយ បៃ ស៊ីង សេង (ខេមបូឌា) អ៊ុនដាសស្ត្រី ឯ.ក ដែលស្ថិតនៅជាប់នឹងដងអូរត្រែង និងស្ថិតនៅចំណុចខ្សែទឹកខាងលើទីតាំង ដែលមានត្រីងាប់ ចម្ងាយប្រមាណ ២គីឡូម៉ែត្រ បានបញ្ចេញសំណល់រាវ មិនបានធ្វើប្រព្រឹត្តកម្មត្រឹមត្រូវដោយបានបង្ហូរតាមប្រព័ន្ធលូចេញពីទីតាំងផលិតកម្ម ចូលទៅក្នុងអូរត្រែងដោយផ្ទាល់ (ស្ថិតនៅចំណុចខាងកើតផ្នែកខាងជើងនៃទីតាំងរោងចក្រ)។

ក្រសួងបរិស្ថានតម្រូវឱ្យរោងចក្រ៖ ១- ផ្អាកដំណើរការផលិតកម្មរោងចក្រ រហូតដល់អាងប្រព្រឹត្តិកម្មសំណល់រាវបានសាងសង់រួចរាល់ និងដំណើរការអនុលោមតាមបទដ្ឋានបរិស្ថាន។, ២- ត្រូវធ្វើការបិទលូបង្ហូសំណល់រាវ និងទឹកភ្លៀងទាំងអស់ មិនឲ្យមានការបញ្ចេញពីទីតាំងរោចក្រចូលទៅក្នុងអូរត្រែង​។, ៣- ត្រូវទទួលរងពិន័យអន្តរការណ៍ករណីមិនរាងចាល និងត្រូវផ្តល់សំណងការខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្តែងរបស់មន្ត្រីជំនាញ។

បន្ថែមពីនេះ ក្រសួងបរិស្ថាន នឹងបិទរោងចក្រជាស្ថាពរ ក្នុងករណីមិនគោរពតាមគោលការ ឬប្រព្រឹត្តកំហុសម្តងទៀតផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស