TNAOT News
· 2ម៉ោងមុន
បង្ក្រាបសំបុកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងកាស៊ីណូ ថាយថិនឃីង ក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ២៣នាក់
#NEW NEWS# #សង្គម# #ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា# #ព័ត៌មានសង្គម# #ខេត្តស្វាយរៀង#
693
រដ្ឋបាលខេត្តស្វាយរៀង បង្ក្រាបសំបុកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្នុងកាស៊ីណូ ថាយថិនឃីង ក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។
ក្នុងយុទ្ធនាការរឹតបន្តឹងសន្តិសុខតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ស្របតាមស្មារតីនៃ អនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបជាក់ស្តែងលើទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online Scam) នៅក្នុងក្រុងបាវិត សម្រេចបានលទ្ធផលយ៉ាងជោគជ័យ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ក្រោយពីទទួលបានសេចក្តីរាយការណ៍ និងកិច្ចសហការយ៉ាងសកម្មពីអ្នកគ្រប់គ្រងទីតាំងសណ្ឋាគារ និងកាស៊ីណូ ថាយថិនឃីង (Titan King) ។ ភ្លាមៗនោះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញ ចុះសហការត្រួតពិនិត្យ និងឈានដល់ការបង្ក្រាបជាក់ស្តែងលើទីតាំងសង្ស័យតែម្តង។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានរកឃើញសកម្មភាពពាក់ព័ន្ធនឹងបទល្មើសនៅក្នុងបន្ទប់ចំនួន ០២បន្ទប់ និងបានសម្រេចឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៣នាក់ ស្រី ០២នាក់។ ជាមួយគ្នានោះ កម្លាំងជំនាញបានដកហូតសម្ភារបច្ចេកទេសបម្រើឱ្យសកម្មភាពឆបោកមួយចំនួនធំ រួមមាន៖ កុំព្យូទ័រលើតុ (Desktop) និងកុំព្យូទ័រយួរដៃ (Laptop) ទូរស័ព្ទដៃជាច្រើនគ្រឿង ព្រមទាំងសម្ភារបច្ចេកទេសពាក់ព័ន្ធផ្សេងៗទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង ២៣នាក់ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រុមល្បាតសហគមន៍តំបន់ការពារធម្មជាតិភូមិពូត្រំ ប្រទះឃើញដំរីប្រមាណ ៥០ក្បាល ចុះផឹកទឹក
វៀតណាមនៅមិនទាន់ធូរស្បើយពីគ្រោះទឹកជំនន់នៅឡើយទេ ខណៈចំនួនមនុស្សស្លាប់កើនដល់៤១នាក់
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ សំឡេងនៃដំណើរត្រឡប់ទៅវិញ
លោក Trump ពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់តាមការស្នើសុំរបស់ប៉ាគីស្ថាន ប៉ុន្តែនៅតែរក្សាការបិទផ្លូវដដែល

យោបល់ទាំងអស់ (0)