TNAOT News
· 04-22
ក្រសួងបរិស្ថាន បន្តបណ្តុះកូនឈើចម្រុះបានប្រមាណ ៣លានដើម ទុកចែកជូនសាធារណជនយកទៅដាំដុះ
#ប្រទេសកម្ពុជា# #ដាំកូនឈើចម្រុះ# #NEW NEWS# #សង្គម# #មណ្ឌលគីរី# #ក្រសួងបរិស្ថាន# #ព័ត៌មានសង្គម#
2011
រហូតមកទល់ថ្ងៃនេះ ក្រសួងបរិស្ថានបាននិងកំពុងបន្តយុទ្ធនាការបណ្តុះ និងចែកកូនឈើចម្រុះ បានប្រមាណ ២,៩៧៧,៣៥៩ដើម ក្នុងនោះមានកូនត្នោតចំនួនជាង ១លានដើម នៅតាមថ្នាលតំបន់ចំនួន៥កន្លែង ក្នុងខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគីរី និងកោះកុង និងតាមមន្ទីរបរិស្ថានរាជធានីខេត្តទូទាំងប្រទេស សម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីដាំនៅតាមផ្ទះ សាលារៀន វត្តអារាម និងដាំស្តារព្រៃសហគមន៍។
ជាមួយគ្នានេះ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានបន្តបណ្តុះកូនឈើ សម្រាប់ចែកជូនសាធារណៈជន ដើម្បីយកទៅដាំនៅតាមទីសាធារណៈនានា និងដាំស្តារព្រៃបង្កើនគម្របបៃតង នៅកម្ពុជា កូនឈើចម្រុះ សរុប ៣១១ ៥៣៩ ដើម ក្នុងនោះមានកូនត្នោតចំនួន ៥៥ ០០)ដើម ត្រូវបានបណ្តុះ នៅតាមមន្ទីររាជធានី-ខេត្ត រួមមាននៅខេត្តកំពត កោះកុង កំពង់ស្ពឺ ពោធិ៍សាត់ មណ្ឌលគិរី រតនគីរី សៀមរាប ស្វាយរៀង និងថ្នាលតំបន់ខេត្តកំពង់ស្ពឺ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២៤ ក្រសួងបរិស្ថានបានជំរុញការបណ្តុះ និងចែកកូនឈើជូនសាធារណជនចំនួន១,៣លានដើម. ដោយឡែកនៅឆ្នាំ ២០២៥ ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានរាជធានីខេត្ត បានបណ្តុះកូនឈើ និងចែកកូនឈើបានជាង ៣,៤ លានដើម រួចជាស្រេច។ នៅឆ្នាំ២០២៦នេះ យុទ្ធនាការពន្លកបៃតង គ្រោងចែកកូនឈើ ចំនួន៥លានដើម ជូនប្រជាពលរដ្ឋយកទៅដាំនៅក្នុងរដូវវស្សាខាងមុខផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កាសែត The Wall Street Journal ផ្សព្វផ្សាយអត្ថបទទស្សនៈ ឆ្លើយតបនឹងលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ខណៈនេះមានករណីអគ្គិភ័យមួយបានឆាបឆេះការ៉ាស់ទ្បានមួយកន្លែង នៅភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ
សភាកម្ពុជា បង្ហាញពីកំណើនវិជ្ជមានរបស់ស្រ្តីកម្ពុជានៅក្នុងវិស័យនយោបាយ និងវិស័យសំខាន់ៗដទៃទៀត
កម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ ករណីប៉ុនប៉ងកាប់សម្លាប់ប្រពន្ធបណ្ដាលឲ្យរងរបួស រួចព្យាយាមធ្វើអត្តឃាតខ្លួនឯង

យោបល់ទាំងអស់ (0)