TNAOT News

· 6​ម៉ោង​មុន

កម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ ករណីប៉ុនប៉ងកាប់សម្លាប់ប្រពន្ធបណ្ដាលឲ្យរងរបួស រួចព្យាយាមធ្វើអត្តឃាតខ្លួនឯង

#NEW NEWS# #ករណីឃាតកម្ម# #ខណ្ឌដង្កោ# #សង្គម# #ព័ត៌មានសង្គម#

1505

នៅវេលាម៉ោង៦:៣០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ មានហេតុការណ៍មួយបានកើតឡើង ដោយបុរសជាប្ដីបានធ្វើសកម្មភាពកាប់សម្លាប់ប្រពន្ធបណ្តាលឲ្យរងរបួសធ្ងន់ ហើយព្យាយាមធ្វើអត្តឃាតខ្លួនឯង តែត្រូវបានកម្លាំងនគរបាលចុះអន្តរាគមន៍ឃាត់ខ្លួនទាន់ពេលវេលា ហេតុការណ៍រន្ធត់នេះកើតឡើងនៅចំណុចបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ជនដៃដល់មាន ឈ្មោះ ប៉ែន សុីណាត ភេទប្រុស អាយុ៤០ឆ្នាំ រីឯ ជនរងគ្រោះជាប្រពន្ធមាន ឈ្មោះ ស៊ឹម គឹមរស់ អាយុ៣៦ឆ្នាំ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសង្គ្រោះ។  

បច្ចុប្បន្ន ជនដៃដល់ខាងលេី ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួន និងចាត់វិធានការបន្តតាមនិតិវិធីច្បាប់ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស