TNAOT News
· 5ម៉ោងមុន
ក្រុមល្បាតសហគមន៍តំបន់ការពារធម្មជាតិភូមិពូត្រំ ប្រទះឃើញដំរីប្រមាណ ៥០ក្បាល ចុះផឹកទឹក
#សហគមន៍អេកូបៃតង# #ដែនជម្រកសត្វព្រៃកែវសីមា# #NEW NEWS# #តំបន់ការពារធម្មជាតិ# #សត្វដំរី# #សង្គម# #ព័ត៌មានសង្គម#
1346
ក្រុមល្បាតសហគមន៍តំបន់ការពារធម្មជាតិភូមិពូត្រំ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានចុះល្បាត ត្រង់ចំណុច ទឹកជ្រោះក្បាលព្រះ ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា និងបានប្រទះឃើញ ដំរីចំនួន ប្រមាណ៥០ ក្បាល ចុះផឹកទឹក តាមការរាយការណ៍បានអោយដឹងថា ក្នុងនោះមានដំរីបណ្តើរកូនតូចជាច្រើន និងមានដំរីឈ្មោលមួយក្បាល មានប្លុកមួយជំហៀង និងកំបុតកន្ទុយផង។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការរកឃើញដំរីជាច្រើនក្នុងហ្វូង បង្ហាញពីក្តីសង្ឃឹម និងការកើនឡើងនៃចំនួនដំរី បន្ទាប់ពីមានការចូលរួមពីអ្នកពាក់ព័ន្ធ និងការយល់ដឹងពីប្រជាពលរដ្ឋ ក្នុងការថែរក្សាការពារប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិ។
សូមបញ្ជាក់ថា កម្ពុជាកំពុងផ្តោតលើការការពារសត្វដំរីអាស៊ីប្រមាណ ៤០០-៦០០ ក្បាល ដែលរស់នៅតាមតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាមភាគខាងកើត ភូមិភាគឦសាន។ ក្រសួងបរិស្ថាន និងដៃគូ អនុវត្តផែនការសកម្មភាព ២០២០-២០២៩ ដើម្បីទប់ស្កាត់ការបាត់បង់ជម្រក, បង្ការការដាក់អន្ទាក់, និងកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរីជដើមផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទេសរដ្ឋមន្រ្តី គន់ គីម បន្តចុះមកពិនិត្យការតបណ្តាញទឹកស្អាតតាមផ្ទះរបស់ពលរដ្ឋភៀសសឹកនៅស្រុកចុងកាល់
អំឡុងពេលបុណ្យចូលឆ្នាំថ្មី បរិមាណសំរាម និងសំណល់ប្លាស្ទិក ត្រូវបានកាត់បន្ថយប្រហែល៤០% ធៀបឆ្នាំមុន
ភ្លើងឆេះភូមិលើទឹកនៅរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី បំផ្លាញផ្ទះកើនឡើងជាង ១,០០០ ខ្នង និងមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ
អតីតជាពលករខ្មែរមកពីប្រទេសថៃម្នាក់ អាយុ៣១ឆ្នាំ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយបន្សល់ទុកបណ្តាំចុងក្រោយមួយសន្លឹក

យោបល់ទាំងអស់ (0)