TNAOT News
· 2ម៉ោងមុន
ទេសរដ្ឋមន្រ្តី គន់ គីម បន្តចុះមកពិនិត្យការតបណ្តាញទឹកស្អាតតាមផ្ទះរបស់ពលរដ្ឋភៀសសឹកនៅស្រុកចុងកាល់
#NEW NEWS# #ទឹកស្អាត# #សង្គម# #ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម# #ព័ត៌មានសង្គម#
695
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានបន្តចុះមកពិនិត្យការតបណ្តាញទឹកស្អាតទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ក្នុងដំណើរចុះពិនិត្យការតបណ្តាញទឹកស្អាតទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋភៀសសឹកនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានកោតសរសើរក្រុមការងារដែលបានខិតខំពន្លឿនការតភ្ជាប់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ និងបានបន្តមកដល់ថ្ងៃនេះ ដែលសម្រេចលទ្ធផលបានប្រមាណ៩៥ភាគរយ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានឱ្យដឹងថា ផ្ទះបណ្តោះអាសន្ន ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង សាលារៀន និងរៀបចំដីកសិកម្មសម្រាប់ជំរុញសកម្មភាពកសិកម្មទាំងលក្ខណៈគ្រួសារ និងសហគមន៍ ដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូល ព្រមទាំងអាចគាំទ្រដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
ទន្ទឹមនោះឯកឧត្តមក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក ដើម្បីនាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល និងសំណូមពរដល់ប្រជាពលរដ្ឋភៀសសឹក ក្នុងករណីមានតម្រូវការបន្ទាន់ សូមរាយការណ៍ទៅកាន់អាជ្ញាធរ និងសមត្ថកិច្ច៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សហរដ្ឋអាមេរិកនិយាយថា លីបង់ និងអ៊ីស្រាអែល ត្រៀមចរចាដោយផ្ទាល់ជាលើកទីពីរក្នុងសប្តាហ៍នេះ
ស្រាបៀរ TIGER នាំមកសង្ក្រាន្តក្លាហានដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍អបអរពិធីបុណ្យចូលឆ្នាំខ្មែរធំៗ ក្នុងរាជធានីភ្នំពេញ
ពិធីសម្ពោធសៀវភៅ «រដ្ឋមន្តី្រកូវីដ» ជាស្នាដៃនិពន្ធរបស់ឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស
ក្រសួងការងារ អំពាវនាវប្រជាពលរដ្ឋខ្មែរកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនបង្កើនការប្រុងប្រយ័ត្នអំពីរលកយក្សស៊ូណាមិ

យោបល់ទាំងអស់ (0)