TNAOT News
· 3ម៉ោងមុន
ផ្លូវជាតិលេខ២៣ ភ្ជាប់ពីស្រុកកោះធំទៅស្ពានអ្នកលឿង ត្រៀមសម្ពោធជាផ្លូវការក្រោយបញ្ចប់សាងសង់ ១០០%
#NEW NEWS# #ផ្លូវជាតិលេខ២៣# #សង្គម# #ព័ត៌មានសង្គម#
877
ឯកឧត្តម ផែង សុវិជ្ជនោ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំក្រុមការងារចូលរួមចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២៣ ដែលដឹកនាំដោយ ឯកឧត្តមសន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ដោយមានការចូលរួមផងដែរពីអាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធក្នុងគម្រោង។
ដំណើរចុះពិនិត្យនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ធ្វើឡើងក្នុងគោលបំណងធានាឱ្យដំណើរការកម្មវិធីខាងលើអាចប្រព្រឹត្តទៅបានយ៉ាងរលូនតាមផែនការ ដែលបានគ្រោងទុក។
ពិធីសម្ពោធផ្លូវជាតិលេខ២៣នេះនឹងប្រព្រឹត្តទៅនាពេលខាងមុខ នៅចំនុចគល់ស្ពានកោះធំ ត្រើយខាងកើតស្ថិតក្នុងភូមិព្រែកថ្មី សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។
ថ្លែងក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារទទួលបន្ទុកគ្រប់ផ្នែកពាក់ព័ន្ធត្រៀមរៀបចំបំពេញភារកិច្ចរបស់ខ្លួននីមួយៗឱ្យបានច្បាស់លាស់ និងសហការគ្នាឱ្យបានជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីញ៉ាំងឱ្យថ្ងៃដំណើរការកម្មវិធីនាឱកាសនោះអាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រសួងសាធារណការ បើកឱ្យដំណើរការអនុស្ថានីយជញ្ជីងអចល័ត ស្គន់ ដើម្បីទប់ស្កាត់បទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
[ភាគទី 25] ហុងសិន៖ ស្មារតីដ៏អស្ចារ្យក្នុងចំណោមអណ្តាតភ្លើងសង្គ្រាមនៅគុយលីន
អណ្តើកសមុទ្រមួយក្បាលត្រូវបានលែងចូលសមុទ្រវិញ បន្ទាប់ពីជាប់ខ្សែលបអ្នកនេសាទនៅកោះពោធិ៍
ទេសរដ្ឋមន្រ្តី គន់ គីម បន្តចុះមកពិនិត្យការតបណ្តាញទឹកស្អាតតាមផ្ទះរបស់ពលរដ្ឋភៀសសឹកនៅស្រុកចុងកាល់

យោបល់ទាំងអស់ (0)