TNAOT News
· 4ម៉ោងមុន
អណ្តើកសមុទ្រមួយក្បាលត្រូវបានលែងចូលសមុទ្រវិញ បន្ទាប់ពីជាប់ខ្សែលបអ្នកនេសាទនៅកោះពោធិ៍
#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #អណ្តើកសមុទ្រ#
1041
ល្មិច ឬអណ្តើកសមុទ្រ ត្រូវបានកិបលេខសម្គាល់ និងលែងចូលសមុទ្រវិញ បន្ទាប់ពីកម្លាំងប្រចាំការនៅស្នាក់ការសន្តិសុខកោះពោធិ៍ ទទួលបានពីអ្នកនេសាទនៅតំបន់នោះ។ 
លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត ទទួលបន្ទុកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប រួមជាមួយ លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងតំណាងអង្គការអភិរក្សសមុទ្រកម្ពុជា បានធ្វើការលែងអណ្តើកសមុទ្រ (ល្មិច) មួយក្បាល ត្រឡប់ទៅសមុទ្រវិញ បន្ទាប់ពីអ្នកនេសាទនៅកោះពោធិ៍ ប្រគល់ជូនស្នាក់ការសន្តិសុខកោះពោធិ៍ ក្រោយល្មិចខាងលើបានជាប់ខ្សែលបដោយចៃដន្យ។ 
ល្មិច ឬអណ្តើកសមុទ្រ ត្រូវបានចាត់ទុកជាប្រភេទធនធានជលផលសមុទ្រដែលកំពុងរងគ្រោះថ្នាក់ ដែលត្រូវការការពារ។ នេះជាលើកទី៨ហើយ ដែលប្រជាពលរដ្ឋជាអ្នកនេសាទនៅកោះពោធិ៍ នេសាទបានដោយចៃដន្យ ហើយបានប្រគល់ជូនកម្លាំងប្រចាំការ ដើម្បីលែងចូលតំបន់សុវត្ថិភាពវិញ៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ករណីរន្ទះបាញ់នៅផ្ទះលំហែមួយកន្លែង ក្នុងខេត្តសៀមរាប បណ្ដាលឱ្យមានមនុស្ស ៤នាក់រងរបួស
Lancang-Mekong Voices Youth Symphony Cambodian dance: Graceful Charm in Mist
លោក Trump ប្រកាសថា សហរដ្ឋអាមេរិកបានរឹបអូសយកនាវាដឹកប្រេងដ៏ធំមួយ នៅជិតប្រទេសវេណេស៊ុយអេឡា
សហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធសង្គ្រាមនៅហ្វីលីពីន ចំពេលមានជម្លោះនៅមជ្ឈិមបូព៌ា

យោបល់ទាំងអស់ (0)