TNAOT News
· 1ម៉ោងមុន
ក្រសួងសាធារណការ បើកឱ្យដំណើរការអនុស្ថានីយជញ្ជីងអចល័ត ស្គន់ ដើម្បីទប់ស្កាត់បទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
#ខេត្តកំពង់ចាម# #អនុស្ថានីយជញ្ជីងអចល័ត# #បទល្មើស# #NEW NEWS# #សង្គម# #ក្រសួងសាធារណការ# #ព័ត៌មានសង្គម#
437
ក្រសួងសាធារណការ និងដឹកជញ្ជូន បើកឱ្យដំណើរការអនុស្ថានីយជញ្ជីងអចល័ត ស្គន់ ខេត្តកំពង់ចាម សម្រាប់ថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីទប់ស្កាត់បទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានជាប់ធន់តាមអាយុកាលបច្ចេកទេសសាងសង់។
យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា អនុស្ថានីយ ស្គន់ ខេត្តកំពង់ចាម ចាប់ផ្តើមដំណើរការថ្លឹងសាកល្បងរថយន្តដឹកជញ្ជូនធុនធ្ងន់ ទាំងអស់ នឹងផ្សព្វផ្សាយអំពីបទប្បញ្ញត្តិច្បាប់, លិខិតបទដ្ឋានគតិយុត្តនានា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ និងអនុវត្តវិធានការតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ តទៅ។
ដូចនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញឱ្យសាធារណជន ពិសេសសមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ អ្នកបើកបររថយន្តធុនធ្ងន់ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមសហការជាមួយមន្ត្រីមានសមត្ថកិច្ចដែលបំពេញ ភារកិច្ចប្រចាំការនៅទីតាំងអនុស្ថានីយជញ្ជឹងអចល័តថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយគោរពអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
គួរបញ្ជាក់ថា អនុស្ថានីយជញ្ជីងអចល័ត ស្គន់ ខេត្តកំពង់ចាម ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចគ.មលេខ៥+៤២០ ក្នុងភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំណុះឱ្យស្ថានីយជញ្ជឹងអចល័ត ថ្នល់កែង ខេត្តកំពង់ចាម៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាម ខណៈដែលថ្ងៃផុតកំណត់នៃបទឈប់បាញ់ខិតជិតមកដល់
លោក Trump ប្រកាសថា សហរដ្ឋអាមេរិកបានរឹបអូសយកនាវាដឹកប្រេងដ៏ធំមួយ នៅជិតប្រទេសវេណេស៊ុយអេឡា
ប្រធានាធិបតីចិន លោក Xi Jinping អំពាវនាវឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្នុងជំនួបតាមទូរស័ព្ទជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត
ប្រជាពលរដ្ឋប្រទះឃើញវ៉ាលី និងមានធុមក្លិនស្អុយ ដែលគេសង្ស័យជាករណីឃាតកម្ម(សម្លាប់)មនុស្សច្រកចូលក្នុងវ៉ាលី

យោបល់ទាំងអស់ (0)